ចក្ខុវិស័យ
សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅកម្ពុជាលើការអប់រំ បណ្តុះបណ្តាល និងការស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់ ដែលមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
បេសកកម្ម
សាកលវិទ្យាល័យធនធានមនុស្ស ប្តេជ្ញាអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវ ប្រកបដោយគុណភាព គុណតម្លៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងមុខរបរ និងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
គោលដៅ
ដើម្បីធានាឱ្យមានប្រសិទ្ធភាពនៃការអប់រំបណ្តុះបណ្តាល និងដើម្បីជម្រុញកំណើននិស្សិតមានការងារធ្វើ និងមុខរបរវិជ្ជាជីវៈ សាកលវិទ្យាល័យធនធានមនុស្ស បានដាក់ចេញនូវគោលដៅ១០ចំណុច ដូចខាងក្រោម៖
១. លើកកម្ពស់អភិបាលកិច្ច និងការងារគ្រប់គ្រង-ដឹកនាំ
២. ពង្រឹងការអនុវត្ត និងអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងមុខរបរ
៣.ពង្រឹងគុណភាពបង្រៀន និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកសិក្សា
៤.ផ្តល់នូវសេវានិស្សិតប្រកបដោយប្រសិទ្ធភាព
៥.កែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានសិក្សា ដើម្បីធានាប្រសិទ្ធភាពនៃការបណ្តុះបណ្តាល
៦.រៀបចំផែនការថវិកា និងពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ
៧.លើកកម្ពស់ការងារស្រាវជ្រាវ
៨.ពង្រឹង និងអភិវឌ្ឍប្រព័ន្ធធានាគុណភាពផ្ទៃក្នុង
៩. ពង្រឹង និងពង្រីកការងារសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ

សកម្មភាពជាយុទ្ធសាស្រ្ត
១. លើកកម្ពស់ធាតុចូល៖ ការជ្រើសរើសនិស្សិត អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍធនធានសម្ភាររូបវ័ន្ត និងធនធានគាំទ្រដល់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ព្រមទាំងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ
២. ពង្រឹងដំណើរការអនុវត្ត ការគ្រប់គ្រង និងការត្រូតពិនិត្យ៖ ការរៀបចំផែនការ ការអនុវត្តផែនការ ការតាមដានការអនុវត្តផែនការនិងការកែលម្អ ការវាយតម្លៃលទ្ធផលការងារ និងការកែតម្រូវ
៣. លើកកម្ពស់លទ្ធផលសិក្សា៖ សំដៅធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យជាអតិបរិមា ប្រកប ដោយសមត្ថភាពល្អប្រសើរ
៤. លើកកម្ពស់ប្រសិទ្ធភាពនិងតម្លៃធនធានបញ្ញាដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ៖ សំដៅធ្វើឱ្យអត្រានិស្សិតបញ្ចប់ការសិក្សាទទូលបានការងារធ្វើ និងបង្កើតមុខរបរខ្ពស់ ស្របតាមឯកទេស។