ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

សេចក្តីពិពណ៌នា

កម្មវិធីសិក្សា​ថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន​ដែលជាឆ្នាំទី១នៃកម្រិតបរិញ្ញាបត្រ (ការបណ្តុះបណ្តាល ក្នុងកម្មវិធីនេះត្រូវបានសម្រិតសម្រាំង ទាំងគុណភាពនៃកម្មវិធីសិក្សា គុណភាពរបស់បុគ្គលិកសិក្សា និងគុណភាពបង្រៀននិងរៀន)​​​​ ជាកម្មវិធីសិក្សាដែលផ្តល់មូលដ្ឋានចំណេះដឹងគ្រឹះ សម្រាប់និស្សិតបន្តការសិក្សាលើជំនាញឯកទេស នៅឆ្នាំសិក្សាបន្តបន្ទាប់ នៃកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ។ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័យនីមួយៗ រួមមានមុខវិជ្ជាមូលដ្ឋាននៃវិស័យស្នូលទាំង៤ (សិល្បៈនិងមនុស្សសាស្រ្ត វិទ្យាសាស្រ្តសង្គម ភាសាបរទេស និងគណិតវិទ្យា វិទ្យាសាស្រ្ត និងកុំព្យូទ័រ) និងមុខវិជ្ជាតម្រង់ទិសសម្រាប់មហាវិទ្យាល័យនីមួយៗ។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមជំនាញនិងមហាវិទ្យាល័យនីមួយៗ ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន ​លើ​មុខវិជ្ជាមួយចំនួន ដូចគ្នាទៅនឹងចំណេះដឹងមូលដ្ឋាន ដែលតម្រូវសម្រាប់សិក្សាកម្រិតបរិញ្ញាបត្រតាមមុខជំនាញ/ឯកទេសនីមួយៗដែរ ដូចជាភាសាអង់គ្លេស ពិជគណិត​ ពលរដ្ឋវិជ្ជា និងកុំព្យូទ័ររដ្ឋបាល។ល។

ចក្ខុវិស័យ បេសកកម្ម គោលដៅ និងគោលបំណង នៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

គណៈគ្រប់គ្រងសាកលវិទ្យាល័យបានកំណត់នូវ ចក្ខុវិស័យ បេសកកម្ម គោលដៅ និងវត្ថុបំណង នៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលមានចែងក្នុង​ផែនការយុទ្ធសាស្រ្ត​របស់ខ្លួនដូចខាងក្រោម៖

ចក្ខុវិស័យ៖ ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ លើឧត្តមភាព នៃការ គ្រប់គ្រង ការស្រាវជ្រាវ ការបង្រៀន និងសេវាសង្គម ដែលជាប្រយោជន៍សម្រាប់សង្គម និងប្រជាជន កម្ពុជា។

បេសកកម្ម៖

  • ផ្តល់ការបណ្តុះបណ្តាលកម្រិតមូលដ្ឋានឲ្យមានគុណភាពទាំងផ្នែកទ្រឹស្តី​ និង​ការអនុវត្តសំដៅធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំណេះដឹងគ្រឹះ ជាមូលដ្ឋាន និងជាទុនសម្រាប់សិក្សាស្រាវជ្រាវនៅកម្រិតខ្ពស់ជាងពិសេសថ្នាក់បរិញ្ញាបត្រ
  • លើកកម្ពស់សមត្ថភាពនិងគុណភាពនៃការបង្រៀនរបស់សាស្រ្តាចារ្យ
  • ពង្រឹងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងឧត្តមភាព នៃការបណ្តុះបណ្តាល
  • លើកកម្ពស់មនសិការស្នេហាជាតិ មាតុភូមិ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ
  • ពង្រីកកិច្ចសហការជាមួយដៃគូរជាតិ និងអន្តរជាតិ ក្នុងតំបន់ និងលើពិភពលោក។

គោលដៅ៖ ដើម្បីអនុវត្តបេសកកម្មឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើ សាកលវិទ្យាល័យបានកំណត់ គោលដៅអាទិភាពជាច្រើនដូចជា ពង្រឹងប្រព័ន្ធគ្រប់គ្រងដេប៉ាតឺម៉ង់ឆ្នាំមូលដ្ឋាន អភិវឌ្ឍកម្មវិធីសិក្សា សម្រិត សំរាំងគ្រូ អភិវឌ្ឍសម្ភាររូបវន្ត ពង្រឹងអភិបាលកិច្ច និងផែនការជ្រើសរើសនិស្សិតចូលរៀន ដែលទាំងនេះ ជាយន្តការធ្វើឲ្យការបណ្តុះបណ្តាលនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទទួលបាននូវចំណេះដឹងមូលដ្ឋាន និងការយល់ដឹងទូលំទូលាយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវបន្ត លើ​ជំនាញ​ឯកទេសរបស់ខ្លួន ស្របតាមតម្រូវការនិងការវិវត្តន៍​នៃសេដ្ឋកិច្ច​សង្គម និងវិទ្យាសាស្រ្ត​បច្ចេកវិទ្យា។

គោលបំណង៖ បង្កើតលក្ខណសម្បត្តិសមស្រប ឆ្លើយតប​តាមតម្រូវការក្នុងការបណ្តុះបណ្តាល ដែលធានាបាននូវគុណភាព និងធ្វើឲ្យសម្រេច គោលដៅខាងលើ តាមរយៈការប្តេជ្ញាចិត្តអនុវត្តផែនការយុទ្ធសាស្រ្តដែលបានកំណត់ រួមមានៈ

  • ធ្វើឲ្យសម្រចតាមផែនការអភិវឌ្ឍធនធានសម្ភាររូបវន្ត
  • ធ្វើឲ្យសម្រេចតាមផែនការអភិវឌ្ឍធនធានមនុស្ស (ទាំងសាស្រ្តាចារ្យ និងបុគ្គលិក) ដែលបម្រើឲ្យការបណ្តុះ បណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  • ធ្វើឲ្យសម្រេចតាមផែនការអភិវឌ្ឍកម្មវិធីសិក្សា​​ ដែលឆ្លើយតបទៅនឹងបរិបទតម្រូវការ និង​ការវិវត្តន៍សេដ្ឋកិច្ចសង្គម​និងទីផ្សារការងារ
  • ធ្វើឲ្យមានការគាំទ្រ​និងពេញនិយមពីសំណាក់អ្នកសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។

លទ្ធផលសិក្សា

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និស្សិតមានសមត្ថភាព ចំណេះដឹងជាមូលដ្ឋាន គ្រឹះ សម្រាប់បន្តការសិក្សាលើជំនាញ​ឯកទេសរបស់ខ្លួន នៅឆ្នាំសិក្សាបន្តបន្ទាប់នៃកម្រិតបរិញ្ញាបត្រ។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវមានចំនួនក្រេឌីត សរុប ៣០ក្រេឌីត ជាកម្មវិធីសិក្សាអប់រំទូទៅ សិក្សារយៈពេល១ឆ្នាំសិក្សា នូវមុខវិជ្ជាស្នូលក្នុងវិស័យទាំង៤ (សិល្បៈនិងមនុស្សសាស្រ្ត វិទ្យាសាស្រ្តសង្គម ភាសាបរទេស និងគណិតវិទ្យា វិទ្យាសាស្រ្ត និងកុំព្យូទ័រ) និងមុខវិជ្ជាតម្រង់ទិស សម្រាប់មហាវិទ្យាល័យនីមួយៗ។ ចំនួនម៉ោងសិក្សា និងចំនួនក្រេឌីសម្រាប់មុខវិជ្ជាសិក្សានីមួយៗត្រូវបានចែងចែកដូចខាងក្រោម៖

រចនាសម្ព័ន្ធកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

មុខវិជ្ជានៃវិស័យទាំង៤ ៖

១-សិល្បៈ និងមនុស្សសាស្រ្ត                      

  • Psychology
  • Global Study

២-គណិតសាស្រ្ត វិទ្យាសាស្រ្ត និងកុំព្យូទ័រ

  • Computer Administration
  • Business Mathematics

៣-វិទ្យាសាស្រ្តសង្គម                                

  • General Administration
  • Introduction to Economic

៤-ភាសាបរទេស

  • Business English(1)
  • Business English(2)
ឆមាសទី១ លេខកូដ ក្រេឌីត ឆមាសទី២ លេខកូដ ក្រេឌីត
Psychology B1011PSY 1.5 Global Studies

 

B1015GST 1.5
Computer Administration B811COM 3 Business Mathematics

 

B1016MATH 3
General Administration B1012GAD 3 Introduction to Economics B611ITE 3
Business English(1) B1013BEN 3 Business English(2)

 

B1014ENG 3
មុខវិជ្ជាតម្រង់ទិស   
Principles of Accounting (1) B111POA 3 Principles of Accounting (2) B112 POA 3
Basic Marketing B311BMK 1.5 Introduction to Business B211ITB 1.5

រចនាសម្ព័ន្ធកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មហាវិទ្យាល័យ សង្គមសាស្រ្ត និងសេដ្ឋកិច្ច

មុខវិជ្ជានៃវិស័យទាំង៤ ៖

១-សិល្បៈ និងមនុស្សសាស្រ្ត

  • Psychology
  • Global Study

២-គណិតសាស្រ្ត វិទ្យាសាស្រ្ត និងកុំព្យូទ័រ

  • Computer Administration
  • Business Mathematics

៣-វិទ្យាសាស្រ្តសង្គម                                

  • General Administration
  • Introduction to Economic

៤-ភាសាបរទេស

  • Business English(1)
  • Business English(2)
B211ITB
ឆមាសទី១ លេខកូដ ក្រេឌីត ឆមាសទី២ លេខកូដ ក្រេឌីត
Psychology B1011PSY 1.5 Global Studies

 

B1015GST 1.5
Computer Administration B811COM 3 Business Mathematics

 

B1016MATH 3
General Administration B1012GAD 3 Introduction to Economics B611ITE 3
Business English(1) B1013BEN 3 Business English(2)

 

B1014ENG 3
មុខវិជ្ជាតម្រង់ទិស   
Principles of Accounting (1) B111POA 3 Principles of Accounting (2) B112 POA 3
Basic Marketing B311BMK 1.5 Introduction to Business 1.5

រចនាសម្ព័ន្ធកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស

មុខវិជ្ជានៃវិស័យទាំង៤ ៖

១-សិល្បៈ និងមនុស្សសាស្រ្ត                      

  • Psychology
  • Literature Studies

២-គណិតសាស្រ្ត វិទ្យាសាស្រ្ត និងកុំព្យូទ័រ

  • Computer Administration
  • Environment Sciences

៣-វិទ្យាសាស្រ្តសង្គម                               

  • General Administration
  • Cultural Studies

៤-ភាសាបរទេស

  • Core English I
  • Core English II
ឆមាសទី១ លេខកូដ ក្រេឌីត ឆមាសទី២ លេខកូដ ក្រេឌីត
Psychology B1011PSY 1.5 Environment Sciences B718ES 3
Literature Studies B715LS 3 Computer Administration B811COM 3
Cultural Studies B717CS 3 General Administration B1012GAD 3
Academic Writing I B713AW 3 Academic Writing II B714AW 3
មុខវិជ្ជាតម្រង់ទិស   
Core English I B711CE 4.5 Core English II B712CE 3