ធនាគារ និងហិរញ្ញវត្ថុ
សេចក្តីពិពណ៌នា
សម្រាប់ឯកទេសហិរញ្ញវត្ថុ និងធនាគារ កម្រិតសិក្សាបរិញ្ញាបត្ររង មានមុខវិជ្ជាសិក្សាដូចជា៖ គណនេយ្យនិងហិរញ្ញវត្ថុ គណនេយ្យនិងពន្ធដា គណនេយ្យនិងសវនកម្ម ដោយផ្តោតការយកចិត្តទុដាក់ ទៅលើការគ្រប់គ្រងគណនេយ្យ និងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព ជាជំនួយការចំណានក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុអង្គភាពនានា។
ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគណនេយ្យ កម្រិតបរិញ្ញាបត្ររង ឲ្យទទួលលទ្ធផលប្រសើរ តម្រូវឲ្យបេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជា ភាសាអង់គ្លេស និងពិជគណិត។
គោលបំណង
កម្មវិធីសិក្សាឯកទេសធនាគារនិងហិរញ្ញវត្ថុ កម្រិតបរញ្ញាបត្ររង ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖
- ជំរុញលើកទឹកចិត្តនិស្សិត និងផ្តល់ការបណ្តុះបណ្តាល ជំនាញធនាគានិងហិរញ្ញវត្ថុ ប្រកបដោយគុណភាព ឆ្លើយតបតម្រូវការទីផ្សារការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ
- ផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាព តាមរយៈការពង្រឹងគុណភាពបង្រៀន និង សមត្ថភាពរបស់គ្រូ
- ផ្តល់ឱកាសដល់និស្សិតផ្តាស់ប្តូរការសិក្សា និងបទពិសោធន៍ ជាមួយស្ថាប័នជាដៃគូ ជាមួយសហគ្រាស ក្រុមហ៊ុន សហគមន៍ និងសាកលវិទ្យាល័យដៃគូនានាដែលមានការទទួលស្គាល់គុណភាព
- បណ្តុះបណ្តាលតាមកម្មវិធីសិក្សាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ដោយបន្តធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ
- បង្កើតវប្បធម៌ដែលមានសក្តានុពល និងល្អប្រសើរ សម្រាប់និស្សិតដែលកំពុងសិក្សា បណ្តុះបណ្តាល និងកំពុងស្រាវជ្រាវ
- បណ្តុះបណ្តាលឱ្យនិស្សិត មានសមត្ថភាពពេញលេញ ទាំងក្នុងជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញផ្សេងទៀត ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិ ដើម្បីអាចបំពេញការងារបានដោយប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
- រៀបចំនិងអនុវត្តយុទ្ធសាស្រ្តបណ្តុះបណ្តាលក្នុងមហាវិទ្យាល័យឱ្យមានប្រសិទ្ធភាព
- ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និស្សិត ក្នុងពេល និងក្រោយពីបញ្ចប់ការសិក្សា
- បណ្តុះបណ្តាលនិស្សិតឱ្យមានស្មាតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ ការប្រកួតប្រជែងក្នុងទីផ្សារការងារ។
លទ្ធផលសិក្សារំពឹងទុក
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង លើជំនាញហិរញ្ញវត្ថុ និងធនាគារ និសិ្សតក្នុង ឯកទេសនេះនឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដែលមានបញ្ជាក់លម្អិតដូចខាងក្រោម៖
- ទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទបច្ចេកទេសនានានៃឯកទេសហិរញ្ញវត្ថុ និងធនាគារ
- វិធីសាស្រ្តនៃការកត់ត្រា ការវិភាគ វាស់វែង និងទទួលស្គាល់ប្រតិបត្តិការ
- គោលការណ៍គ្រឹះនៃគណនេយ្យ និងរបៀបនៃការបង្កើតក្រុមហ៊ុន
- ការគ្រប់គ្រងសាច់ប្រាក់ ដើម្បីឱ្យដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ
- ការគ្រប់គ្រងថ្លៃដើមផលិតផល ក្នុងដំណើរការផលិតរបស់ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនទិញលក់ទំនិញ និងក្រុមហ៊ុនសេវាកម្ម
- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដារ
- ការប្រើប្រាស់កម្មវិធីរៀបចំទិន្នន័យ និងបច្ចេកទេសគណនេយ្យ ព្រមទាំងការវិភាគដំណើរការ
- យល់ដឹងនិងអាចវិភាគវែកញែកលើបរិយាកាសនានាដែលពាក់ព័ន្ធទៅនឹងជំនាញហិរញ្ញវត្ថុ និងធនាគារ
- វិភាគដើម្បីរៀបចំនូវអាជីពរបស់ពួកគេតាមរយៈនៃការយល់ដឹងពីទស្សនទានស្តីពីកាលានុវត្តភាព លើជំនាញហិរញ្ញវត្ថុ និងធនាគារ
- ធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន និងប្រើប្រាស់ជំនាញនៃការគិតពិចារណា ព្រមទាំងសិក្សាអំពីកត្តាហិរញ្ញវត្ថុសំខាន់ៗ ដែលអាចនឹងជួយដល់ពួកគេ
- ចេះវិភាគ និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តីជំនាញ ដល់អ្នកពាក់ព័ន្ធនៅជុំវិញខ្លួនរបស់ពួកគេ
- ចេះបង្កើតគំនិតផ្តួចផ្តើមចំពោះការរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងឯកទេស
- ផ្លាស់ប្តូរឥរិយាបថ ពីបុគ្គលិកលក្ខណៈអវិជ្ជាមាន ទៅជាវិជ្ជាមានដែលធ្វើឱ្យវិជ្ជាជីវៈរបស់ពួកគេកាន់តែប្រសើរឡើងថែមទៀត
- ប្រើប្រាស់ជំនាញទំនាក់ទំនង សម្រាប់ប្រាស្រ័យទាក់ទងជាមួយអតិថិជន
- ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល ចេះធ្វើការងារជាក្រុម ចេះសម្របសម្រួលការងារ និងចេះដោះស្រាយ បញ្ហាការងារ
- មានភាពវៃឆ្លាតក្នុងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗក្នុងពេលប្រតិបត្តិការងារប្រចាំថ្ងៃ
- ក្លាយជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់ ក្នុងបុគ្គលភាព និងវេទិកាសាធារណៈ
- ចេះគណនាលើផ្នែកគណិតវិទ្យាតាមរយៈកម្មវិធីសិក្សានៃឯកទេស គណនេយ្យនិងហិរញ្ញវត្ថុ ដូចជាគណិតវិទ្យាធុរកិច្ចអនុវត្ត គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ចអនុវត្តន៍ ជាដើម
- ចេះប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង)
- ចេះគណនាលេខ និងកិច្ចការដែលទាក់ទងនឹងតួលេខនានា ដោយម៉ាស៊ីនគិតលេខ ឬកុំព្យូទ័រ
- ចេះប្រើប្រាស់ភាសាអង់គ្លេស និងពាក្យស័ព្ទបច្ចេកទេសគណនេយ្យនិងហិរញ្ញវត្ថុ។
កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត
ថ្នាក់បរិញ្ញាបត្ររងជំនាញហិរញ្ញវត្ថុ និងធនាគារមានកម្មវិធីសិក្សារយៈពេល ២ឆ្នាំសិក្សា មានចំនួនក្រេឌីត សរុប៦០ក្រេឌីតសម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពី ការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៣ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស) និងក្រុមទី២ គឺជាការអប់រំជំនាញ(មុខវិជ្ជាជំនាញ)។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
- ការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស)មានចំនួនក្រេឌីតសរុប៤៦.៥ក្រេឌីត
- ការអប់រំជំនាញ មុខវិជ្ជាជំនាញមានចំនួនក្រេឌីតសរុប១៣.៥ក្រេឌីត
២ឆ្នាំ=៤ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្ររង
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១ = ២ឆមាស = ១២មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
Year | Semester | Course Title | Codes | Credits |
I | I | Psychology | A1011PSY | 1.5 |
Computer Administration | A811COM | 3 | ||
General Administration | A1012GAD | 3 | ||
Business English | A1013BEN | 3 | ||
Basic Marketing | A311BMK | 3 | ||
Principles of Accounting (1) | A111POA | 1.5 | ||
Total | 15 | |||
II | Global Studies | A1015GST | 1.5 | |
Business Mathematics | A1016MATH | 3 | ||
Introduction to Economics (Micro) | A611ITE | 3 | ||
Business English | A1014ENG | 3 | ||
Introduction to Business | A211ITB | 1.5 | ||
Principles of Accounting (2) | A112 POA | 3 | ||
Total | 15 | |||
II | I | Principles of Management | A221PMG | 3 |
Business Statistics (1) | A1021BST | 3 | ||
Customer Service | A321CSV | 3 | ||
Company & Contract Law | A921CCL | 3 | ||
Financial Accounting | A121FIA | 3 | ||
Total | 15 | |||
II | Marketing Management | A322MKM | 3 | |
Business Statistics (2) | A1022BST | 3 | ||
Human Resource Management | A222HRM | 3 | ||
Financial Management | A122FIM | 3 | ||
Cost Accounting | A123CAC | 3 | ||
Total | 15 | |||
Grand Total | 60 |