សណ្ឋាគារ និងទេសចរណ៍

[su_tabs][su_tab title=”សេចក្តីពិពណ៌នា” disabled=”no” anchor=”” url=”” target=”blank” class=””]

សម្រាប់ឯកទេសសណ្ឋាគារ និង ទេសចរណ៍ បរិញ្ញាបត្ររង ជាឯកទេសមួយដែលផ្តោតការយកចិត្តទុក ដាក់ទៅលើឧស្សាហ៏កម្មទេសចរណ៍ដែលរួមមាន៖ សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ កន្លែងកំសាន្ត ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ សេវាភោជ្ជនីយដ្ឋាន ប្រត្តិបត្តិការទេសចរណ៍ ។ល។ តាមរយៈការសិក្សាឯកទេសនេះអាចឱ្យអ្នកសិក្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្នុងវិស័យទេសចរណ៍ នៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និង សហគមន៍ជាដើម។
[/su_tab]

[su_tab title=”ចំណេះដឹងមូលដ្ឋាន” disabled=”no” anchor=”” url=”” target=”blank” class=””]

ដើម្បីសិក្សាឯកទេសសណ្ឋាគារ និង ទេសចរណ៍ កម្រិតបរិញ្ញាបត្ររង ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជា​ ភាសាអង់គ្លេស ប្រវត្តិវិទ្យា ទស្សនវិជ្ជា និងពលរដ្ឋវិជ្ជា។
[/su_tab]
[su_tab title=”គោលបំណង” disabled=”no” anchor=”” url=”” target=”blank” class=””]

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងឯកទេសសណ្ឋាគារ និង ទេសចរណ៍ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

  • បណ្តុះបណ្តាលធនធានមនុស្សលើឯកទេសសណ្ឋាគារ និង ទេសចរណ៍ដោយផ្តោតការយកចិត្តទុក ដាក់ទៅលើឧស្សាហ៍កម្មទេសចរណ៍ដែលរួមមាន៖ សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ កន្លែងកំសាន្ត ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ។ល។
  • បំពេញនូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីពការងារ និង មុខរបរព្រមទាំងឆ្លើយតបទៅនឹងទីផ្សារការងារនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និង សង្គមស៊ីវិល​
  • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
  • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសសណ្ឋាគារ និង ទេសចរណ៍ ទាំងនៅក្នុងវិស័យឯកជន ​ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិល ឱ្យមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រៀមលក្ខណៈសម្បត្តិដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
  • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សត តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដោយមានកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដូចជា៖តំណាងស្ថាប័នសារធារណៈ អង្គការ សង្គមស៊ីវិល តំណាងនិយោជក សហគ្រិន សាស្រ្តាចារ្យ និសិ្សត និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
  • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្របន្តទៀត។

[/su_tab]
[su_tab title=”លទ្ធផលសិក្សា” disabled=”no” anchor=”” url=”” target=”blank” class=””]

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងលើឯកទេស៖ សណ្ឋាគារ និងទេសចរណ៍ និសិ្សតនឹងទទួលបាននូវ  ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

  • យល់ដឹងទៅលើទ្រឹស្តី វិធីសាស្រ្ត ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេក​ទេសនានាលើឯកទេសសណ្ឋាគារ និងទេសចរណ៍
  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃសមាសសធាតុរបស់បដិសណ្ឋារកិច្ច និងឧស្សាហ៍កម្មទេសចរណ៍
  • ស្គាល់ពីទិដ្ឋភាពទូទៅរបស់អាជីពជាអ្នកឯកទេស ខាងសណ្ឋាគារ និងទេសចរណ៍ដូចជា៖ ការងារគ្រប់គ្រង ការងារម៉ាឃីតធីង ការប្រត្តិបត្តិរបស់ភោជ្ជនីយដ្ឋាន សេវាម្ហូបអាហារផ្សេងៗ ការស្នាក់នៅ ការធ្វើឱ្យមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍សប្បាយៗ និងសេវាកម្មទាក់ទងទៅនឹងការធ្វើដំណើរ
  • យល់ដឹងពីការងារពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលជាពិសេសនៅក្នុងស្ថាប័នសាធារណៈ ព្រមទាំងការងាររៀបចំលិខិតស្នាមគ្រប់ប្រភេទ ទាំងលិខិតបទដ្ឋាន លិខិតរដ្ឋបាល និងលិខិតឯកជន។ល។
  • ស្គាល់ពីមុខងារនៃការគ្រប់គ្រង(ការរៀបចំផែនការ ការចាត់ចែងរៀបចំចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ)
  • យល់ដឹងពីមុខងារនៃការគ្រប់គ្រងធនធានមនុស្ស (ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស ការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ការវាយតម្លៃលើការអនុវត្តការងារ សំណងទូរទាត់ និងអត្ថប្រយោជន៍ផ្សេងៗ សុវត្ថិភាព និង សុខភាព ទំនាក់ទំនងរវាងនិយោជក និងនិយោជិត)
  • យល់ដឹងពីការទទួលភ្ញៀវ បែបបទនៃការចុះឈ្មោះភ្ញៀវចូលស្នាក់នៅក្នុងសណ្ឋាគារ ការងារកក់ បន្ទប់សណ្ឋាគារ ការឆ្លើយតបការចូលស្នាក់នៅក្នុងសណ្ឋាគារ និងដំណើរការនៃប្រតិបត្តិការ ដ៍ទៃទៀតនៅក្នុងសណ្ឋាគារ ព្រមទាំងប្រភេទអាជីវកម្មបែបសេវាកម្មស្នាក់នៅទេសចរណ៍
  • យល់ដឹងពីសកម្មភាពនៃការងារទាំងឡាយនៅក្នុងសណ្ឋាគារទាំងមុខងារ និងសកម្មភាពសេវា បំរើសកម្មភាពផ្នែកដំណើរការ និងការចាត់ចែងការងារ ការផ្គត់ផ្គង់បន្ទប់ស្នាក់នៅ ការផ្គត់ផ្គង់ អាហារ ការងារផ្សេងៗក្នុងពេលដែលភ្ញៀវកំពុងស្នាក់នៅ ការងារទូទាត់ពេលភ្ញៀវចាកចេញទៅវិញ និងមុខងារបន្ទាប់ន្សំដទៃទៀត
  • យល់ដឹងពីមូលដ្ឋាននៃការរៀបចំម្ហូបអាហារ សុវត្ថិភាព អនាម័យម្ហូបអាហារ ប្រភេទអាហារ  ភេសជ្ជៈ ការបំរើភេសជ្ជៈ ការបំរើសេវាកម្មក្នុងភោជនីយដ្ឋាន គ្រឿងបរិក្ខារនៅក្នុងឧស្សាហកម្មម្ហូបអាហារ
  • យល់ដឹងពីសារធាតុរ៉ែ វីតាមីន ប្រូតេអីន និងកាបូអីដ្រាតនៅក្នុងអាហារ ប្រភេទអាហារថាម ពល អាហារការពារ អាហារស្ថាបនា គ្រឿងផ្សំបន្ថែមរសជាតិអាចជួយឲ្យអាហារមានគុណភាពឆ្ងាញ់ពិសារ ហើយទ្រទ្រង់រាងកាយបាន សាច់សត្វធម្មជាតិ ភេសជ្ជៈធម្មជាតិមានសារធាតុ​ និងរសជាតិអាចការពារថែរក្សារាងកាយសម្រាប់ភ្ញៀវឲ្យបានល្អប្រសើរ។
  • ប្រត្តិបត្តិការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានាឱ្យមានប្រសិទ្ធភាព
  • ផ្លាស់ប្តូររបៀបនៃការគិត ផ្នត់គំនិត និងឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងគំនិតវិជ្ជមាន​ និងអវិជ្ជមាន
  • ប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគទៅលើប្រព័ន្ធនៃការកត់ត្រាការងារការិយាល័យ
  • ប្រើប្រាស់មូលដ្ឋានគ្រឹះក្នុងការនិយាយ និងការសម្ដែងជាមគ្គុទេសក៍ប្រកបដោយវិជ្ជាជីវៈ
  • កសាងសមត្ថភាពជំនាញក្នុងការគិត និងវិភាគដើម្បីលើកកម្ពស់សេវាកម្មនិងថែរក្សាតំបន់គោល ដៅទេសចរណ៍ និងវប្បធម៌ធម្មជាតិរបស់ប្រទេសកម្ពុជា
  • បង្កើតអាជីវកម្ម​ ទំនាក់ទំនង ចរចារ និងដោះស្រាយរាល់បាតុភាពទំាងឡាយដែលកើតមាននៅក្នុងប្រតិបត្តិការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការវិភាគចំណេះដឹងលើជំនាញនេះ
  • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតដើម្បីរិះរកគំនិតថ្មីៗ ប្រជុំពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ ស្តាប់ ចរចារ តស៊ូមតិ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ
  • អាចប្រើសមត្ថភាពឯកទេស កសាងទំនាក់ទំនងស្និទ្ធស្នាល និងជម្រុញលើកទឹកចិត្តបុគ្គលិក និងក្រុមការងារ
  • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវក្នុងការបំពេញសេវាកម្ម បដិសណ្ឋារកិច្ច ការទទួលភ្ញៀវ បែបបទនៃការចុះឈ្មោះភ្ញៀវចូលស្នាក់ ការងារកក់បន្ទប់សណ្ឋាគារ សម្របសម្រួលភ្ញៀវស្នាក់នៅ ការផ្គង់ផ្គងអាហារ ការទូទាត់ពេលភ្ញៀវចាកចេញ ព្រមទាំងសេវាកម្មទាក់ទងទៅនឹងការធ្វើដំណើរឱ្យមានប្រសិទ្ធភាពខ្ពស់។
  • ចេះគណនាតាមបែបគណិតវិទ្យាតាមរយៈកម្មវិធីសិក្សា នៃឯកទេសសណ្ឋាគារ និង ទេសចរណ៍មានដូចជា៖ គណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច
  • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) ដូចជា៖ កំព្យូទ័រសមា្រប់ជំនាញការងាររដ្ឋបាល កំព្យូទ័រសមា្រប់ការងារគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ។ មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដែលទាក់ទងទៅនឹងពាក្យស័ព្ទបច្ចេកទេស លើឯកទេសសណ្ឋាគារ និង ទេសចរណ៍។

[/su_tab]
[su_tab title=”កម្មវិធីសិក្សា” disabled=”no” anchor=”” url=”” target=”blank” class=””]

  • ថ្នាក់បរិញ្ញាបត្ររងឯកទេសសណ្ឋាគារ និងទេសចរណ៍មានកម្មវិធីសិក្សារយៈពេល ២ឆ្នាំ មានចំនួនក្រេឌីតសរុប ៦០ក្រេឌីត។ រយៈពេលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៣ឆ្នាំ។ រចនាសម្ព័ន្ធ កម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស) និងក្រុមទី២ គឺជាការអប់រំឯកទេស(មុខវិជ្ជាឯកទេស) ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
  • ការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស)មានចំនួនក្រេឌីតសរុប៤៦.៥ក្រេឌីត
  • ការអប់រំឯកទេស មុខវិជ្ជាឯកទេសមានចំនួនក្រេឌីតសរុប១៣.៥ក្រេឌីត

២ឆ្នាំ=៤ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្ររង

  • ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១ = ២ឆមាស     = ១២មុខវិជ្ជា   = ៣០ក្រេឌីត
  • ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី២ = ២ឆមាស     = ១០មុខវិជ្ជា   = ៣០ក្រេឌីត
Year Semester Course Title Codes Credits
I I Psychology A1011PSY 1.5
Computer Administration A811COM 3
General Administration A1012GAD 3
Business English A1013BEN 3
Basic Marketing A311BMK 3
Principles of Accounting (1) A111POA 1.5
Total 15
II Global Studies A1015GST 1.5
Business Mathematics A1016MATH 3
Introduction to Economics (Micro) A611ITE 3
Business English A1014ENG 3
Introduction to Business A211ITB 1.5
Principles of Accounting (2) A112 POA 3
Total 15
II I Principles of Management A221PMG 3
Business Statistics (1) A1021BST 3
Customer Service A321CSV 3
Company & Contract Law A921CCL 3
Financial Accounting A121FIA 3
Total 15
II Marketing Management A322MKM 3
Business Statistics (2) A1022BST 3
Human Resource Management A222HRM 3
Financial Management A122FIM 3
Cost Accounting A123CAC 3
Total 15
Grand Total 60

[/su_tab]
[/su_tabs]