ម៉ាឃិតធីង
[su_tabs][su_tab title=”សេចក្តីពិពណ៌នា” disabled=”no” anchor=”” url=”” target=”blank” class=””]
ជំនាញម៉ាឃិតធីង កម្រិតបរិញ្ញាបត្ររង ជាជំនាញដែលត្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និង សេវាកម្ម និស្សិតនឹងទទួលបានការបណ្តុះបណ្តាលលើជំនាញម៉ាឃិតធីង ការគ្រប់គ្រងទីផ្សារ ការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ការវិភាគទិន្នន័យ ការយល់ដឹងឥរិយាបថអតិថិជន ការអភិវឌ្ឍផលិតផលថ្មី យុទ្ធសាស្រ្តថ្លៃ ការផ្សព្វផ្សាយបណ្តាញចែកចាយផលិតផល និងការផ្តល់សេវាកម្មអតិថិជន ផែការយុទ្ធសាស្រ្តនិងកម្មវិធីម៉ាឃិតធីង និងមូលដ្ឋានចំណេះដឹងជាច្រើនទៀត។ តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព ធ្វើជាអ្នកជំនួយការលើការងារម៉ាឃិតធីង ប្រកបប្រសិទ្ធភាព នៅតាមបណ្តាក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធជាច្រើន។
[/su_tab]
[su_tab title=”ចំណេះដឹងមូលដ្ឋាន” disabled=”no” anchor=”” url=”” target=”blank” class=””]
ដើម្បីសិក្សាជំនាញម៉ាឃិតធីង កម្រិតបរិញ្ញាបត្ររង ឲ្យទទួលលទ្ធផលប្រសើរ តម្រូវឲ្យបេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជា ភាសាអង់គ្លេស ពិជគណិត និងពលរដ្ឋវិជ្ជា។
[/su_tab]
[su_tab title=”គោលបំណង” disabled=”no” anchor=”” url=”” target=”blank” class=””]
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញម៉ាឃិតធីង ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- លើកកម្ពស់សមត្ថភាពជំនាញម៉ាឃិតធីងដល់និសិ្សតប្រកបដោយប្រសិទ្ធភាព និងគុណភាព ដែលជាតម្រូវការសម្រាប់ទីផ្សារការងារ និងមុខរបរ ធ្វើឲ្យនិសិ្សតទទួលបានប្រសិទ្ផផលក្នុងការប្រើសមត្ថភាពរបស់ខ្លួន និងមានក្រមសិល្បធម៌វិជ្ជជីវៈ សំដៅលើកកម្ពស់ការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនិសិ្សតរៀនចប់ មានលទ្ធភាពរកការងារធ្វើ និងមានឱកាសបើក អាជីវកម្មដោយខ្លួនឯង
- បណ្តុះបណ្តាលនិសិ្សតលើជំនាញម៉ាឃិតធីងប្រកបដោយប្រសិទ្ធភាព និងមានគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងទីផ្សារមុខរបរ។
[/su_tab]
[su_tab title=”លទ្ធផលសិក្សា” disabled=”no” anchor=”” url=”” target=”blank” class=””]
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង លើឯកទេសម៉ាឃិតធីង និសិ្សតនឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖
- យល់ពីវិធីសាស្រ្តគ្រប់គ្រងដំណើរការម៉ាឃិតធីង និងលក់ផលិតផល ការចែកចាយផលិតផលដល់ក្រុមអតិថិជន និងទីផ្សារអន្តរការី
- យល់ពីគោលការណ៍ជំនាញម៉ាឃិតធីង និងការប្រព្រឹត្តិទៅ ការដំណោះស្រាយបញ្ហាសម្រាប់ក្រុមអតិថិជន ទីផ្សារអន្តរការី ការផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាព អាចក្លាយជាជំនួយការក្នុងការរៀបយុទ្ធសាស្រ្តកំណត់ថ្លៃ
- ចេះប្រាស្រ័យទាក់ទងជាមួយក្រុមអតិថិជន និងទីផ្សារអន្តរការី ដោយប្រើយុទ្ធសាស្ត្រជម្រុញ និងទាក់ទាញអតិថិជនគោលដៅ
- ដឹងពីរបៀបផ្តល់សេវាកម្មអតិថិជនប្រកបដោយគុណភាព និងគុណតម្លៃ ទាំងការសម្តែងទឹកមុខ កាយវិការរហ័សរហួន ស្រឡាញ់ឬពេញចិត្តការងារ គោរពឱ្យតម្លៃអតិថិជន មានទំនុកចិត្ត និងសមត្ថភាពសម្របសម្រួលបញ្ហាដោយប្រសិទ្ធភាព
- យល់ពីឥរិយាបថអតិថិជន ផ្អែកតាមប្រជាសាស្រ្ត ភូមិសាស្រ្ត យល់កត្តាផ្លូវចិត្តរបស់អតិថិជន
- យល់អំពីយុទ្ធសាស្រ្ត និងកម្មវិធីម៉ាឃិតធីង ការផ្សព្វផ្សាយ ការកំណត់ថ្លៃ យុទ្ធសាស្រ្តពង្រីកនិងទន្ទ្រានទីផ្សារ ការចែកចាយផលិតផលនិងផ្តល់សេវាកម្ម ទៅតាមតម្រូវការអតិថិជន ទំហំ/ចំណែក ទីផ្សារ និងគូប្រកួតប្រជែង។ល។
- យល់ដឹងពីការវិភាគSWOT
- យល់ពីការព្យាករណ៍ វាស់វែង និងវាយតម្លៃដោយផ្អែកលើ 4Ps, 5Ps and 7Ps
- យល់ដឹងអំពីបរិយាកាសម៉ាឃិតធីង PESTL ស្ថានភាពក្រុមអតិថិជន ទីផ្សារ និងបរិបទថ្មី
- យល់ដឹងអំពីប្រតិបតិ្តការម៉ាឃិតធីងនិងលក់ ប្រកបដោយក្រមសីលធម៌អាជីវកម្ម និងការទទួលខុសត្រូវចំពោះសង្គម
- យល់ដឹង និងចេះវិភាគវែកញែក ពាក់ព័ន្ធទៅនឹងជំនាញម៉ាឃិតធីង និងលក់
- ចេះវិភាគរៀបចំអាជីវកម្ម យល់អំពីកាលានុវត្តភាព លើជំនាញម៉ាឃិតធីង និងលក់
- អាចសម្រេចចិត្តដោយផ្អែកលើការវិភាគពីស្ថានការណ៍ឬព្រឹត្តិការណ៍មុខរបរនិងអាជីវកម្ម
- ចេះវិភាគ និងស្វែងយល់ពីបទពិសោធន៍និងទ្រឹស្តីជំនាញ
- ចូលរួមចំណែកពិគ្រោះយោបល់លើជំនាញម៉ាឃិតធីង ដោះស្រាយបញ្ហា និងចេះព្យាករណ៍ ដើម្បីបញ្ចៀសបញ្ហា
- ចេះ វិភាគដើម្បីធ្វើម៉ាឃិតធីង និងលក់ផលិតផល ឬផ្តល់សេវាកម្ម ដោយប្រសិទ្ធភាព
- ចេះវិភាគដើម្បីបង្កើតគំនិតផ្តួចផ្តើមថ្មី ឬបំផុសគំនិតរៀបចំផែនការអាជីព
- ផ្លាស់ប្តូរឥរិយាបថ បុគ្គលិកលក្ខណៈពីអវិជ្ជមានទៅជាវិជ្ជមាន និងមានក្រមសីលធម៌វិជ្ជាជីវៈ
- ចេះប្រាស្រ័យទាក់ទងអន្តរបុគ្គលជាមួយមិត្តរួមការងារ និងអតិថិជន ប្រកបដោយប្រសិទ្ធភាព
- ចេះប្រើកាយវិការគោរពឱ្យតម្លៃអ្នកដទៃ និងសិល្បៈក្នុងការនិយាយ ស្តាប់ ប្រើទឹកមុខ ដែលធ្វើ ឱ្យទំនាក់ទំនងក្នុងការងារកាន់តែជោគជ័យ
- ចេះទំនាក់ទំនងជាមួយថ្នាក់លើ ថ្នាក់កណ្តាល ថ្នាក់ក្រោម ជាមួយអតិថិជន ជាមួយសាធារៈជន ចេះធ្វើការជាក្រុម និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយការទទួលខុសត្រូវ
- យល់ដឹងអំពីភាពជាអ្នកដឹកនាំ ការលើកទឹកចិត្ត ដើម្បីប្រសិទ្ធភាពការងារ
- ចេះគណនាផ្នែកគណិតវិទ្យា និងស្ថិតិអាជីវកម្ម តាមរយៈកម្មវិធីសិក្សាលើជំនាញ
- ចេះប្រើប្រាស់កុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម
- ចេះគណនាលេខ និងតួលេខផ្សេងៗ ដោយប្រើម៉ាស៊ីនកុំព្យូទ័រឬម៉ាស៊ីនគិតលេខ
- ចេះប្រើប្រាស់ភាសាអង់គ្លេស សម្រាប់កិច្ចការអាជីវកម្ម។
[/su_tab]
[su_tab title=”កម្មវិធីសិក្សា” disabled=”no” anchor=”” url=”” target=”blank” class=””]
ថ្នាក់បរិញ្ញាបត្ររងជំនាញម៉ាឃិតធីងមានកម្មវិធីសិក្សា និងមុខវិជ្ជាសម្រាប់ ២ឆ្នាំសិក្សាមានចំនួនក្រេឌីតសរុបយ៉ាងតិច៦០ ក្រេឌីត សម្រាប់និសិ្សតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណា ឬរបាយការណ៍បញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៣ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែក ជាពីរក្រុមធំៗ។ ហើយការបង្កើតរចនាសម្ព័ន្ធ នៃកម្មវិធីសិក្សានិងមុខវិជ្ជាសិក្សាចែកជាពីរក្រុមធំគឺ ក្រុមទី១ គឺជាការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស) និងក្រុមទី២គឺជាការអប់រំជំនាញ(មុខវិជ្ជាជំនាញ) ដែលចំនួនក្រឌិត នៃក្រុមនីមួយៗ ត្រូវបានកំណត់ដូចខាងក្រោម៖
- ការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស)មានចំនួនក្រេឌីតសរុប៤៦.៥ក្រេឌីត
- ការអប់រំជំនាញ មុខវិជ្ជាជំនាញមានចំនួនក្រេឌីតសរុប១៣.៥ក្រេឌីត
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១= ២ឆមាស = ១២មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីតម
Year | Semester | Course Title | Codes | Credits |
I | I | Psychology | A1011PSY | 1.5 |
Computer Administration | A811COM | 3 | ||
General Administration | A1012GAD | 3 | ||
Business English | A1013BEN | 3 | ||
Basic Marketing | A311BMK | 3 | ||
Principles of Accounting (1) | A111POA | 1.5 | ||
Total | 15 | |||
II | Global Studies | A1015GST | 1.5 | |
Business Mathematics | A1016MATH | 3 | ||
Introduction to Economics (Micro) | A611ITE | 3 | ||
Business English | A1014ENG | 3 | ||
Introduction to Business | A211ITB | 1.5 | ||
Principles of Accounting (2) | A112 POA | 3 | ||
Total | 15 | |||
II | I | Principles of Management | A221PMG | 3 |
Business Statistics (1) | A1021BST | 3 | ||
Customer Service | A321CSV | 3 | ||
Company & Contract Law | A921CCL | 3 | ||
Financial Accounting | A121FIA | 3 | ||
Total | 15 | |||
II | Marketing Management | A322MKM | 3 | |
Business Statistics (2) | A1022BST | 3 | ||
Human Resource Management | A222HRM | 3 | ||
Financial Management | A122FIM | 3 | ||
Cost Accounting | A123CAC | 3 | ||
Total | 15 | |||
Grand Total | 60 |
[/su_tab]
[/su_tabs]