គ្រប់គ្រង
សេចក្តីពិពណ៌នា
សម្រាប់ឯកទេសគ្រប់គ្រង កម្រិតបរិញ្ញាបត្ររង រួមមានមុខវិជ្ជាដូចជា ការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និង ការគ្រប់គ្រងគម្រោងជាដើម ដោយផ្តោត ការយកចិត្តទុដាក់ទៅលើការគ្រប់គ្រងនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និង សង្គមស៊ីវិល តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព ជាអ្នកជំនួយការលើការគ្រប់គ្រងអង្គភាពប្រកបប្រសិទ្ធភាព។
ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគ្រប់គ្រង កម្រិតបរិញ្ញាបត្ររង ឲ្យទទួលលទ្ធផលប្រសើរ តម្រូវឲ្យបេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជា ភាសាអង់គ្លេស ពិជគណិត និងពលរដ្ឋវិជ្ជា។
គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញគ្រប់គ្រង ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
- បណ្តុះបណ្តាលធនធានមនុស្សលើឯកទេសគ្រប់គ្រង ទាំងការគ្រប់គ្រងនៅតាមស្ថាប័នសាធារណៈ វិស័យឯកជន និង អង្គការសង្គមស៊ីវិល ដោយផ្តោត ទៅលើឯកទេសដូចជា ការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស និងបុគ្គលិក ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដើម្បីបំពេញតម្រូវការនៃឱកាសអាជីពការងារ និងមុខរបរ ដែលឆ្លើយតបទៅនឹងទីផ្សារការងារ
- ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
- បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសគ្រប់គ្រង ទាំងនៅក្នុង វិស័យឯកជន ស្ថាប័នសារធារណៈ និង អង្គការសង្គមស៊ីវិល អោយមានសមត្ថភាពក្នុងការបំពេញការងារប្រកប ដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
- បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រៀមលក្ខណៈសម្បត្តិដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
- ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សត តាមរយៈការអភិវឌ្ឍន៍កម្មវិធីសិក្សា ដោយមានប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ដូចជាតំណាងនិយោជក សាស្រ្តាចារ្យ ក្រុមប្រឹក្សាផ្តល់យោបល់ លើកម្មវិធីសិក្សាជាដើម
- បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និង កម្រិតបណ្ឌិតបន្តទៀត។
លទ្ធផលសិក្សា
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងលើឯកទេសគ្រប់គ្រង និសិ្សតនឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ រួមទាំងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖
- យល់ដឹងទៅលើទ្រឹស្តី ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេកទេសនានាលើឯកទេសគ្រប់គ្រង
- យល់ដឹងពីមូលដ្ឋានគ្រឹះនៃការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជននិងអង្គការសង្គមស៊ីវិល
- យល់ពីការងាររៀបចំលិខិតស្នាម និងលិខិតបទដ្ឋាន នានា
- យល់ដឹងយ៉ាងច្បាស់លាស់ពីដំណើការផលិតកម្ម ប្រត្តិបត្តិការ ដំណើការនៃការគ្រប់គ្រង ប្រព័ន្ធការងារ និងរចនាសម្ព័នចាត់តាំងរបស់អង្គភាព (តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសិទ្ធិអំណាចផ្សេងៗ)
- ស្គាល់ពីមុខងារនៃការគ្រប់គ្រង(ការរៀបចំផែនការ ការចាត់ចែងរៀបចំចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ) ជំនាញនៃការគ្រប់គ្រង(ជំនាញខាងបច្ចេកទេស ជំនាញខាងមនុស្ស និងជំនាញខាងការធ្វើសេចក្តីសម្រេចចិត្ត) តួនាទីនៃការគ្រប់គ្រង(តួនាទីអន្តរបុគ្គល តួនាទីគ្រប់គ្រងព័ត៌មាន តួនាទីធ្វើសេចក្តីសម្រេចចិត្ត)
- យល់ច្បាស់ពីប្រព័ន្ធនៃការកត់ត្រាការងារការិយាល័យ និងខួបឯកសារ វិធីសាស្រ្តរៀបចំទុកដាក់ឯកសារ
- យល់ដឹងពីមុខងារនៃការគ្រប់គ្រងធនធានមនុស្ស (ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស ការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ការវាយតម្លៃលើការអនុវត្តការងារ សំណងទូរទាត់ និងអត្ថប្រយោជន៍ផ្សេងៗ សុវត្ថិភាព និង សុខភាព ទំនាក់ទំនងរវាងនិយោជក និងនិយោជិត)
- ចេះប្រត្តិបត្តិការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា អោយមានប្រសិទ្ធភាព ដោយការប្រើប្រាស់ការគិត និងការវិភាគ ក្នុងការរៀប ចំតាក់តែងលិខិតរដ្ឋបាល និងការងារពិធីការ
- ចេះគ្រប់គ្រង រៀបចំរចនាសម្ព័ន្ធចាត់តាំង អនុវត្តមុខងារនៃការគ្រប់គ្រង និងបំពេញតួនាទី ដោយកសាងសមត្ថភាពជំនាញក្នុងការគិតនិងវិភាគដើម្បីរៀបចំនូវប្រព័ន្ធការងារអង្គភាពដោយផ្អែកលើ កាលានុវត្តភាពនៃការងារគ្រប់គ្រង។ ចេះផ្លាស់ប្តូររបៀបនៃការគិត ផ្នត់គំនិត និងឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងគំនិតវិជ្ជមាន និងអវិជ្ជមាន ប្រយោជន៍ដើម្បីទទួលបានជោគជ័យ
- ចេះប្រើប្រាស់ជំនាញគិត និងវិភាគលើប្រព័ន្ធកត់ត្រាការងារ ការកំណត់ខួបនិងការរៀបចំទុកដាក់ឯកសារ
- ចេះប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ការណែនាំ ការសម្របសម្រួល និងការដោះស្រាយបញ្ហាការងារ។ ចេះបំផុសគំនិតថ្មីៗ ប្រជុំពិភាគ្សាផ្លាស់ប្តូរគំនិត តស៊ូមតិ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងការធ្វើសេចក្តីសម្រេចចិត្ត
- ចេះគណនា តាមកម្មវិធីឯកទេសគ្រប់គ្រង ដូចជាគណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច
- មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស ទាក់ទងនឹងឯកទេស គ្រប់គ្រង
- និងចំណេះដឹងពាក់ព័ន្ធជាច្រើនទៀត។
កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត
ថ្នាក់បរិញ្ញាបត្ររងឯកទេសគ្រប់គ្រងមានកម្មវិធីសិក្សារយៈពេល ២ឆ្នាំ មានចំនួនក្រេឌីតសរុប ៦០ក្រេឌីត។ រយៈពេលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៣ឆ្នាំ។ រចនាសម្ព័ន្ធ កម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស) និងក្រុមទី២ គឺជាការអប់រំឯកទេស(មុខវិជ្ជាឯកទេស) ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
- ការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស)មានចំនួនក្រេឌីតសរុប៤៦.៥ក្រេឌីត
- ការអប់រំឯកទេស មុខវិជ្ជាឯកទេសមានចំនួនក្រេឌីតសរុប១៣.៥ក្រេឌីត
២ឆ្នាំ=៤ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្ររង
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១ = ២ឆមាស = ១២មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
Year |
Semester | Course Title | Codes |
Credits |
I |
I |
Psychology | A1011PSY |
1.5 |
Computer Administration | A811COM |
3 |
||
General Administration | A1012GAD |
3 |
||
Business English | A1013BEN |
3 |
||
Basic Marketing | A311BMK |
3 |
||
Principles of Accounting (1) | A111POA |
1.5 |
||
Total |
15 |
|||
II |
Global Studies | A1015GST |
1.5 |
|
Business Mathematics | A1016MATH |
3 |
||
Introduction to Economics (Micro) | A611ITE |
3 |
||
Business English | A1014ENG |
3 |
||
Introduction to Business | A211ITB |
1.5 |
||
Principles of Accounting (2) | A112 POA |
3 |
||
Total |
15 |
|||
II |
I |
Principles of Management | A221PMG |
3 |
Business Statistics (1) | A1021BST |
3 |
||
Customer Service | A321CSV |
3 |
||
Company & Contract Law | A921CCL |
3 |
||
Financial Accounting |
A121FIA |
3 |
||
Total |
15 |
|||
II |
Marketing Management | A322MKM |
3 |
|
Business Statistics (2) | A1022BST |
3 |
||
Human Resource Management | A222HRM |
3 |
||
Financial Management | A122FIM |
3 |
||
Cost Accounting | A123CAC |
3 |
||
Total |
15 |
|||
Grand Total |
60 |