គណនេយ្យ

សេចក្តីពិពណ៌នា

សម្រាប់ឯកទេសគណនេយ្យ និងហិរញ្ញវត្ថុកម្រិតបរិញ្ញាបត្រ មាននឯកទេសដូចជា៖ គណនេយ្យ និងហិរញ្ញវត្ថុ គណនេយ្យ និងពន្ធដា គណនេយ្យ និងសវនកម្មដោយផ្តោតការយកចិត្តទុដាក់ទៅលើការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលតាម រយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអង្គភាពមួយឱ្យមានស្ថេរភាព។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគណនេយ្យ កម្រិតបរិញ្ញាបត្ររង ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជាភាសាអង់គ្លេស ពិជគណិត​ ពលរដ្ឋវិជ្ជា និងកុំព្យូទ័ររដ្ឋបាល។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ​និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

  • បណ្តុះបណ្តាលធនធានមនុស្សលើឯកទេស គណនេយ្យ និងហិរញ្ញវត្ថុ ដែលប្រកបដោយប្រសិទ្ធភាព និងគុណភាពដើម្បីទទួលបាននូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីព និងឆ្លើយតបទៅនឹងទីផ្សារការងារ ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
  • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលដែលមានគុណភាពធ្វើឱ្យនិស្សិតមានសមត្ថភាពជំនាញច្បាស់លាស់ ងាយរកការងារធ្វើ ឬមានសមត្ថភាពបើកអាជីវកម្មផ្ទាល់ខ្លួន
  • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបាននូវចំណេះដឹងលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ មានសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ ក្នុងបរិបទសមាហរណកម្មអាស៊ាន
  • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សតតាមរយៈការអភិវឌ្ឍន៍កម្មវិធីសិក្សា ដោយមានមានពិគ្រោះ យោបល់ ជាមួយនិយោជក សាស្រ្តាចារ្យ និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម។

 

លទ្ធផលសិក្សារំពឹងទុក

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ និសិ្សតក្នុងឯកទេសនេះនឹងទទួលបាន  ចំណេះដឹង ជំនាញក្នុងការគិត (ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

  • យល់ពីទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទបច្ចេក​ទេសនានានៃឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ
  • យល់ពីវិធីសាស្រ្តនៃការកត់ត្រា​ ការវិភាគ​ វាស់វែង និង​ទទួលស្គាល់ប្រតិបត្តិការ​
  • យល់ពីគោលការណ៍គ្រឹះនៃគណនេយ្យ​ និងរបៀបនៃការបង្កើតក្រុមហ៊ុន
  • យល់ពីការគ្រប់គ្រងសាច់ប្រាក់ ដើម្បីឱ្យដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ
  • យល់ពីការគ្រប់គ្រងថ្លៃដើមផលិតផល ក្នុងដំណើរការផលិតរបស់ក្រុមហ៊ុនផលិតកម្ម​ ក្រុមហ៊ុនទិញលក់ទំនិញ និង​​ក្រុមហ៊ុនសេវាកម្ម
  • យល់ពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ​ និងស្របតាមស្តង់ដារ
  • យល់ពីរបៀបធ្វើផែនការរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការព្យាករណ៍ដោយផ្អែកលើមូលដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
  • យល់ពីការប្រើប្រាស់គណនេយ្យវិនិយោគលើវិស័យមូលបត្រ​
  • យល់ពីទីផ្សារហិរញ្ញវត្ថុ និងឧបករណ៍នៃទីផ្សារហិរញ្ញវត្ថុ
  • យល់ពីវិធីសាស្រ្តនៃការគ្រប់គ្រងចំណូល​ ចំណាយ ព្រមទាំងវិធីសាស្រ្តសម្រាប់ដំណើរការលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
  • យល់ពីវិធីសាស្រ្តគ្រប់គ្រងទ្រព្យសម្បត្តិ បំណុល ប្រកបដោយប្រសិទ្ធិភាព
  • យល់ពីការវាយតម្លៃ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន
  • យល់ពីការប្រើប្រាស់កម្មវិធីរៀបចំទិន្នន័យ និងបច្ចេកទេសគណនេយ្យ ព្រមទាំងការវិភាគដំណើរ​ការ
  • យល់ពីវិធីសាស្រ្ត និងបច្ចេកទេសនៃការស្រាវជ្រាវក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុ និងដែនកំណត់ ដ៏មានសក្តានុពល នៃការស្រាវជ្រាវផងដែរ
  • យល់ពីសារៈសំខាន់ចំពោះមនុស្សគ្រប់រូប និងជាពិសេសវិនិយោគគិន អាជីវករ និងមនុស្ស ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាគណនេយ្យនិងហិរញ្ញវត្ថុ
  • យល់ដឹង និងអាចវិភាគវែកញែកលើបរិយាកាសនានាដែលពាក់ព័ន្ធទៅនឹងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
  • ចេះរវិភាគ ដើម្បីរៀបចំនូវអាជីពរបស់ពួកគេតាមរយៈនៃការយល់ដឹងពីទស្សនទានស្តីពី កាលានុវត្តភាពលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុនេះ
  • ចេះធ្វើសេចក្តីសម្រេចចិត្ត និងប្រើជំនាញគិតពិចារណា ព្រមទាំងសិក្សាអំពីកត្តាហិរញ្ញវត្ថុសំខាន់ៗ ដែលអាចនឹងជួយដល់ពួកគេ
  • ធ្វើការវិភាគ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងទ្រឹស្តីជំនាញដល់អ្នកពាក់ព័ន្ធនៅជុំខ្លួនរបស់ពួកគេ
  • ចេះដោះសា្រយបញ្ហានានា ដើម្បីកាត់បន្ថយលើហានិភ័យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការវិភាគរបស់ពួកគេ
  • ចេះវិភាគស្វែងយល់ពីស្ថានការណ៍ កំណត់នូវបញ្ហាសំខាន់ៗ មកវិភាគពិចារណាដោយមានការតម្រង់ទិសពីសហការី និងនិយោជករបស់ពួកគេ
  • អាចផ្តល់ការពិគ្រោះយោបល់លើឯកទេសគណនេយ្យ និងហិរញ្ញវត្ថុ និងចូលរួមដោះស្រាយបញ្ហា និងទស្សន៍ទាយ(ព្យាករណ៍) ដើម្បីបញ្ចៀសបញ្ហានានា
  • ដើរតួរជាសហគ្រិនភាព ដោយប្រើប្រាស់ជំនាញវិជ្ជាជីវៈ ដើម្បីទទួលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់
  • ចេះត្រិះរិះពិចារណា និងមានសមត្ថភាពក្នុងការគិតយ៉ាងច្បាស់លាស់ ដោយភ្ជាប់ជាមួយនឹងហេតុផល និងការអនុវត្តជាក់ស្តែងលើឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ
  • បង្កើតគំនិតផ្តួចផ្តើមរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងឯកទេសខាងលើ
  • ផ្លាស់ប្តូរឥរិយាបថ ពីបុគ្គលិកលក្ខណៈអវិជ្ជាមាន ទៅជាវិជ្ជាមាន
  • ចេះប្រាស្រ័យទាក់ទងជាមួយអតិថិជន និងជំនាញអន្តរបុគ្គល ដើម្បីទទួលបានជោគជ័យ ទាំងការប្រើពាក្យសំដី កាយវិការ ទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ការស្តាប់ ការចរចា ការដោះស្រាយបញ្ហា ការតស៊ូមតិ និងការធ្វើសេចក្តីសម្រេចជាដើម
  • ចេះដោះស្រាយបញ្ហាប្រឈមផ្សេងៗដោយភាពវៃឆ្លាត និងបង្កើតបរិយាកាសស្និទ្ធស្នាលក្នុងការងារតាម ឋានានុក្រម
  • ចេះប្រើប្រាស់ជំនាញភាពជាអ្នកដឹកនាំ ការជម្រុញលើកទឹកចិត្តបុគ្គលិក និងក្រុមការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ មានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់
  • អាចក្លាយជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់ក្នុងបុគ្គលភាព និងវេទិកាសាធារណៈ
  • ចេះផ្តួចផ្តើមរៀបចំគម្រោងក្លាយជាសហគ្រិន និងបង្កើតគំនិតច្នៃប្រឌិត ហ៊ានប្រថុយ លើការគ្រប់គ្រងសកម្មភាពអាជីវកម្ម
  • ចេះគណនាផ្នែកគណិតវិទ្យាតាមរយៈកម្មវិធីសិក្សានៃឯកទេស គណនេយ្យនិងហិរញ្ញវត្ថុ ដូចជា គណិតវិទ្យាធុរកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ចអនុវត្តន៍
  • ចេះប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង) ដូចជាកំព្យូទ័រសមា្រប់ការិយាល័យ គណនេយ្យកំព្យូទ័រ ការគ្រប់គ្រងកម្ចីឥណទាន និងសម្រាប់កិច្ចការស្រាវជ្រាវ
  • យល់ដឹងអំពីដំណើរការនៃប្រព័ន្ធកុំព្យូទ័គណនេយ្យ និងហិរញ្ញវត្ថុ ឬការចុះគណនី។ល។
  • ចេះគណនាលេខ និងកិច្ចការគណនេយ្យ ដោយម៉ាស៊ីនស្វ័យប្រវត្តិ(កុំព្យូទ័រ និងម៉ាស៊ីនគិតលេខ)
  • និងចេះប្រើប្រាស់ភាសាអង់គ្លេស ក្នុងឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

ថ្នាក់បរិញ្ញាបត្រ មានកម្មវិធីសិក្សា ៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវមានចំនួនក្រេឌីត សរុប ១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៦ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២ គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖

ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប ៣០ក្រេឌីត

ការអប់រំជំនាញ មុខវិជ្ជាជំនាញ (Major subjects) រាប់បញ្ចូលទាំងមុខវិជ្ជាស្នូល (Core major subjects) មុខវិជ្ជាគ្រឹះនៃឯកទេសណាមួយ (Basic major subjects) ឬមុខវិជ្ជាជ្រើសរើស (Elective major subjects)។ មុខវិជ្ជាជំនាញ សង្កត់ធ្ងន់លើ ចំណេះដឹង ការយល់ដឹង និងការអនុវត្ត ជាក់ស្តែង។ ចំនួនក្រេឌីតសរុបនៃការអប់រំជំនាញមានចំនួន ៩០ក្រេឌីត សម្រាប់មុខវិជ្ជាជំនាញ (Major subjects) និងមុខវិជ្ជាគួបផ្សំ (Minor subjects)។ ចំនួនក្រេឌីតសរុបនៃការអប់រំជំនាញ មិនរាប់បញ្ចូលមុខវិជ្ជាបន្ថែម ចំណេះដឹងទូទៅ ផ្នែកកុំព្យូទ័រ ផ្នែកភាសាបរទេស និងផ្នែកផ្សេងទៀត។

៤ឆ្នាំ=៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រ

– ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១) = ២ឆមាស        = ១០មុខវិជ្ជា     = ៣០ក្រេឌីត

– ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី២         = ២ឆមាស        = ១០មុខវិជ្ជា     = ៣០ក្រេឌីត

– ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៣         = ២ឆមាស        = ៩មុខវិជ្ជា        = ៣០ក្រេឌីត

– ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៤         = ២ឆមាស        = ៩​មុខវិជ្ជា        = ៣០ក្រេឌីត

Year Semester Course Title Codes Credits
I I Psychology B1011PSY 1.5
Computer Administration B811COM 3
General Administration B1012GAD 3
Business English B1013BEN 3
Basic Marketing B311BMK 3
Principles of Accounting (1) B111POA 1.5
Total 15
II Global Studies B1015GST 1.5
Business Mathematics B1016MATH 3
Introduction to Economics (Micro) B611ITE 3
Business English B1014ENG 3
Introduction to Business B211ITB 1.5
Principles of Accounting (2) B112 POA 3
Total 15
II I Principles of Management B221PMG 3
Business Statistics (1) B1021BST 3
Customer Service B321CSV 3
Company & Contract Law B921CCL 3
Financial Accounting B121FIA 3
Total 15
II Marketing Management B322MKM 3
Business Statistics (2) B1022BST 3
Human Resource Management B222HRM 3
Financial Management B122FIM 3
Cost Accounting B123CAC 3
Total 15
III I Office Management B231OFM 3
Managerial Accounting B131MAC 4.5
Intermediate Accounting (1) B132IAC 4.5
Cambodian Tax-Accounting B133CTA 3
Total 15
II Macroeconomics B631MAC 3
Corporate Finance B535COF 3
Intermediate Accounting (2) B134IAC 3
Inventory Management B235INM 3
Research Methodology B1031REM 3
Total 15
IV I International Financial Report Standard (1) B141IFRS 3
Principles of Auditing B142PAU 4.5
Investment Management B543IVM 3
Advanced Financial Accounting (1) B143AFA 4.5
Total 15
II International Financial Report Standard (2) B144IFRS 3
International Accounting B145INA 3
Financial Statement Analysis B146FSA 3
Advanced Financial Accounting (2) B147AFA 3
Quick Book B148QUB 3
Total 15
Grand Total 120