ធនាគារ និងហិរញ្ញវត្ថុ
សេចក្តីពិពណ៌នា
សម្រាប់ឯកទេសធនាគារ និងហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃបណ្តុំស្ថាប័នហិរញ្ញវត្ថុ ដែលមានដូចជា ធានាគារិកវិនិយោគ ធនាគារពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនអន្តរការីហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុនដទៃទៀតជាច្រើនដែលទទួលបាននូវប្រាក់ចំណេញពីលំហូរសាច់ប្រាក់ ក្នុងប្រព័ន្ធធនាគារ ដែលអាចឱ្យនិស្សិតមានការយល់ដឹងពី អន្តរការីហិរញ្ញវត្ថុ អ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារ ការផ្គត់ផ្គង់ទុន ការបង្វិលទុនក្នុងប្រព័ន្ធធនាគារ និងអ្នកខ្ចីនានាដែលតម្រូវឱ្យមានការអនុវត្តតាមលក្ខខណ្ឌតម្រូវ នានារបស់ធនាគារ។ តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព បម្រើការងារយ៉ាងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតាមស្ថាប័នឬអង្គភាពនានា។
ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគណនេយ្យ កម្រិតបរិញ្ញាបត្រ ឲ្យទទួលលទ្ធផលប្រសើរ តម្រូវឲ្យបេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជា ភាសាអង់គ្លេស ពិជគណិត ពលរដ្ឋវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសធនាគារនិងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖
- ជំរុញលើកទឹកចិត្តនិស្សិត និងផ្តល់ការបណ្តុះបណ្តាល ជំនាញធនាគា និងហិរញ្ញវត្ថុ ប្រកប ដោយគុណភាព ឆ្លើយតបតម្រូវការទីផ្សារការងារ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ
- ផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាព តាមរយៈការពង្រឹងគុណភាពបង្រៀន និងសមត្ថភាព របស់គ្រូ
- ផ្តល់ឱកាសដល់និស្សិតផ្តាស់ប្តូរការសិក្សា និងបទពិសោធន៍ ជាមួយស្ថាប័នជាដៃគូ ជាមួយសហគ្រាស ក្រុមហ៊ុន សហគមន៍ និងសាកលវិទ្យាល័យដៃគូនានាដែលមានការទទួលស្គាល់ គុណភាពអប់រំ
- បណ្តុះបណ្តាលតាមកម្មវិធីសិក្សា ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ដោយបន្តធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ
- បង្កើតវប្បធម៌ដែលមានសក្តានុពល សម្រាប់និស្សិតដែលកំពុងសិក្សា និងកំពុងស្រាវជ្រាវ
- បណ្តុះបណ្តាលឱ្យនិស្សិត មានសមត្ថភាពពេញលេញ ទាំងក្នុងជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញផ្សេងទៀតស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិ ដើម្បីអាចបំពេញការងារបានដោយប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
- រៀបចំនិងអនុវត្តយុទ្ធសាស្រ្តបណ្តុះបណ្តាលក្នុងមហាវិទ្យាល័យឱ្យមានប្រសិទ្ធភាព
- ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និស្សិត
- បណ្តុះបណ្តាលនិស្សិតឱ្យមានស្មាតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការប្រកួត ប្រជែងក្នុងទីផ្សារការងារ។
លទ្ធផលសិក្សារំពឹងទុក
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញធនាគារនិងហិរញ្ញវត្ថុ និស្សិតក្នុងជំនាញនេះ នឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត (ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និង ការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖
- មានចំណេះដឹងទូលំទូលាយលើទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទ បច្ចេកទេសនានា នៃជំនាញធនាគារ និងហិរញ្ញវត្ថុ
- យល់ដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងឥណទាន និងគោលវិធីនានា ដែលប្រើប្រាស់ក្នុងផ្នែកឥណទាន ដែលសិក្សាដោយជំនាញធនាគារនិងហិរញ្ញវត្ថុ
- យល់ពីតួនាទីនិងភាពខុសគ្នា រវាងធនាគារពាណិជ្ជ ធនាគារឯកទេស និងយល់ពីសកម្មភាព/ដំណើរការទាំងឡាយសម្រាប់ធនាគារទាំងនោះ
- យល់ដឹងពីគោលការណ៍សម្រាប់កំណត់ដើមទុន និងតម្លៃនៃសោហ៊ុយនានា ក្នុងពេលស្នើសុំអាជ្ញាបណ្ណ
- អាចបញ្ជាក់បានពីប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងសារៈសំខាន់របស់វា
- យល់ដឹងពីតួនាទីនៃធនាគារជាតិក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារទាំងមូល
- យល់ដឹង និងអាចរកវិធីបញ្ជៀសហានិភ័យ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
- ចេះស្វែងរកវិធិសាស្រ្តជោគជ័យនានាដែលអាចប្រើប្រាស់បានដោយធនាគារ
- យល់ដឹងពីប្រវត្តិនៃដុល្លារូបនីយកម្មដែលកើតមានឡើងនៅកម្ពុជា ប្រព័ន្ធធនាគារកម្ពុជា និងការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាការប្រាក់
- អាចបញ្ជក់បានពីឧបករណ៍ហិរញ្ញវត្ថុនានា និងដំណើរការរបស់វាលើទីផ្សារ
- យល់ពីតួនាទីនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាលើពិភពលោក និងគោលបំណងរបស់វា
- យល់ដឹងពីទិដ្ឋភាពនៃសេដ្ឋកិច្ច ដែលពាក់ព័ន្ធខ្លាំងបំផុតសម្រាប់អាជីពនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានសមត្ថភាពនិងយល់ដឹងពីការវាយតម្លៃ ព្រមទាំងការផ្តល់យោបល់លើប្រព័ន្ធគណនេយ្យ
- អាចប្រើប្រាស់កម្មវិធីរៀបចំទិន្នន័យ និងបច្ចេកទេសធនាគារ និងការវិភាគ
- អាចផ្តល់ជាយោបល់សម្រាប់ការអនុវត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ននានា
- អាចប្រើប្រាស់ទ្រឹស្តី និងបច្ចេកទេសនៃការស្រាវជ្រាវក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងដែនកំណត់ដ៏មានសក្តានុពលនៃការស្រាវជ្រាវផងដែរ
- អាចប្រើប្រាស់គោលវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុជាបុគ្គល
- យល់ពីតួនាទីនៃស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានតួនាទីជម្រុញសេដ្ឋកិច្ច
- យល់ដឺងពីវិស័យមូលបត្រ និងការអនុវត្តទីផ្សារមូលបត្រ
- យល់ដឹងពីវិធីសាស្រ្តលុបបំបាត់ហានិភ័យនៃទីផ្សារមូលបត្រ
- កំណត់បានពីតួនាទីធានារ៉ាប់រងសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទាំងឡាយ
- បញ្ជាក់បានពីរបៀបប្រើប្រាស់ទីផ្សារមូលបត្រសកលក្នុងការបញ្ជៀសហានិភ័យ
- កំណត់បានពីប្រភេទនៃទីផ្សារមូលបត្រនាបច្ចុប្បន្ន
- មានសមត្ថភាព និងទេពកោសល្យវិភាគវែកញែក លើបរិយាកាសនានាដែលពាក់ព័ន្ធទៅនឹង ជំនាញឯកទេសធានាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងនិងសមត្ថភាពជំនាញ ក្នុងការវិភាគ ដើម្បីរៀបចំនូវអាជីពរបស់ពួកគេ តាមរយៈការយល់ដឹងពីទស្សនទាន ស្តីពីកាលានុវត្តភាពលើជំនាញឯកទេស ធានាគារ និងហិរញ្ញវត្ថុនេះ
- អាចសម្រេចចិត្តដោយខ្លួនឯង និងមានជំនាញគិតពិចារណា ពីកត្តាហិរញ្ញវត្ថុសំខាន់ៗដែលអាចនឹងជួយដល់អាជីវកម្មពួកគេ
- ចេះវិភាគ និងចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តី ដល់អ្នកពាក់ព័ន្ធ
- ពូកែសម្រេចចិត្តនិងចេះដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យ ដោយ ពឹងលើការវិភាគដិតដល់
- មានសមត្ថភាពវិភាគពិចារណាដោយមានការតម្រង់ទិសពីសហការី និងនិយោជក់
- មានសមត្ថភាពធ្វើជាអ្នកពិគ្រោះយោបល់លើជំនាញឯកទេសធានាគារ និង ហិរញ្ញវត្ថុ ព្យាករណ៍និងចូលរួមដោះស្រាយបញ្ហា
- មានសមត្ថភាពជាសហគ្រិន ប្រើប្រាស់ជំនាញឯកទេសធានាគារនិងហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធិភាពខ្ពស់
- មានសមត្ថភាពក្នុងការត្រិះរិះពិចារណា ដោយភ្ជាប់ជាមួយហេតុផល រវាងគំនិត និងការអនុវត្តជាក់ស្តែង លើជំនាញឯកទេស ធនាគារ និងហិរញ្ញវត្ថុ
- ចេះបង្កើតគំនិតរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងឯកទេសខាងលើ
- ផ្លាស់ប្តូរឥរិយាបទ និងបុគ្គលិកលក្ខណៈអវិជ្ជា ក្នុងវិជ្ជាជីវៈរបស់ពួកគេ កាន់តែប្រសើរឡើង
- មានជំនាញទំនាក់ទំនង សម្រាប់ប្រាស្រ័យទាក់ទងជាមួយអតិថិជន ប្រកបដោយជោគជ័យ ទាំងការប្រើសម្តី កាយវិការ ជាលាយលក្ខអក្សរ ការស្តាប់ ការចរចារ ការដោះស្រាយបញ្ហា ការតស៊ូមតិ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម
- មានជំនាញទំនាក់ទំនងអន្តរបុគ្គល ពង្រឹងភាពស្និទ្ធស្នាលលើការងារ តាមរយៈការងារជាក្រុម ចេះសម្របសម្រួលការងារ និងចេះដោះស្រាយបញ្ហាប្រឈមនានា
- មានចំណេះដឹងភាពជាអ្នកដឹកនាំ ដូចជាការជម្រុញលើកទឹកចិត្តបុគ្គល និងក្រុមការងារឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលខ្ពស់ ព្រមទាំងមានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់លើជំនាញរបស់ខ្លួន
- មានសមត្ថភាពផ្តួចផ្តើមរៀបចំគម្រោងអាជីវកម្ម ក្លាយជាសហគ្រិន
- មានសមត្ថភាពគណនាផ្នែកគណិតវិទ្យាតាមរយៈកម្មវិធិសិក្សាឯកទេសធនាគារ និងហិរញ្ញវត្ថុ ដូចជា គណិតវិទ្យាធុរកិច្ចអនុវត្ត គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិអាជីវកម្ម
- មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រក្នុងជំនាញគណនេយ្យ ក្នុងដំណើរការប្រព័ន្ធកុំព្យូទ័រដែលទាក់ទងទៅនឹងឯកទេសធនាគារ និងហិរញ្ញវត្ថុ ការចុះបញ្ជីគណនេយ្យ និងសម្រាប់ការស្រាវជ្រាវស្រាវជ្រាវ
- មានសមត្ថភាពគណនាលេខ ដោយម៉ាស៊ីនស្វ័យប្រវត្តិនានាដូចជាកុំព្យូទ័រនិងម៉ាស៊ីនគិតលេខ
- មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ក្នុងឯកទេសធនាគារ និងហិរញ្ញវត្ថុ។
រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត ថ្នាក់បរិញ្ញាបត្រ
ថ្នាក់បរិញ្ញាបត្រមានកម្មវិធិសិក្សា៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវមានចំនួនក្រេឌីសរុបយ៉ាងតិច១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និង សរសេរ របាយការណ៍ ឬសារណាបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៦ឆ្នាំ។ រចនាសម្ព័ន្ឌកម្មវិធីសិក្សាចែកជា២ក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ(ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនិមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
- ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប៣០ក្រឌីត
- ការអប់រំជំនាញ មុខវិជ្ជាជំនាញ (Major Subject)រាប់បញ្ចូលទាំងមុខវិជ្ជាស្នូល (Core Major Subjects) មុខវិជ្ជាគ្រឹះនៃឯកទេសណាមួយ (Basic Major Subjects) ឬ មុខ វិជ្ជាជ្រើសរើសតាមឯកទេសណាមួយ (Elective Major Subjects)។ មុខវិជ្ជាជំនាញសង្កត់លើ ចំណេះដឹង ការយល់ដឹង និងការអនុវត្តជាក់ស្តែង។ ចំនួនក្រេឌីតសរុបនៃការអប់រំជំនាញ មានចំនួន៩០ក្រឌីត និងមុខវិជ្ជាគួបផ្សំ (Minor Subjects)។
សិក្សា៤ឆ្នាំ = ៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រ
- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៣ = ២ឆមាស = ៩មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៤ = ២ឆមាស = ៩មុខវិជ្ជា = ៣០ក្រេឌីត
- របាយការណ៍ / សារណា = ០៦ក្រឌីត
Year | Semester | Course Title | Codes | Credits |
I | I | Psychology | B1011PSY | 1.5 |
Computer Administration | B811COM | 3 | ||
General Administration | B1012GAD | 3 | ||
Business English | B1013BEN | 3 | ||
Basic Marketing | B311BMK | 3 | ||
Principles of Accounting (1) | B111POA | 1,5 | ||
Total | 15 | |||
II | Global Studies | B1015GST | 1.5 | |
Business Mathematics | B1016MATH | 3 | ||
Introduction to Economics (Micro) | B611ITE | 3 | ||
Business English | B1014ENG | 3 | ||
Introduction to Business | B211ITB | 1.5 | ||
Principles of Accounting (2) | B112 POA | 3 | ||
Total | 15 | |||
II | I | Principles of Management | B221PMG | 3 |
Business Statistics (1) | B1021BST | 3 | ||
Customer Service | B321CSV | 3 | ||
Company & Contract Law | B921CCL | 3 | ||
Financial Accounting | B121FIA | 3 | ||
Total | 15 | |||
II | Marketing Management | B322MKM | 3 | |
Business Statistics (2) | B1022BST | 3 | ||
Human Resource Management | B222HRM | 3 | ||
Financial Management | B122FIM | 3 | ||
Cost Accounting | B123CAC | 3 | ||
Total | 15 | |||
III | I | Credit Management | B531CRM | 4.5 |
Money and Banking (1) | B533MBK | 3 | ||
Cambodia Tax-Accounting | B133CTA | 3 | ||
Banking Accounting | B532BAC | 4.5 | ||
Total | 15 | |||
II | Macroeconomics | B631MAC | 3 | |
Money and Banking (2) | B534MBK | 3 | ||
Corporate Finance | B535COF | 3 | ||
Risk Management and Insurance | B536RMI | 3 | ||
Research Methodology | B1031REM | 3 | ||
Total | 15 | |||
IV | I | Commercial Bank Management (1) | B541CBM | 3 |
Financial Market (1) | B544FMK | 3 | ||
Investment Management | B543IVM | 4.5 | ||
International Finance | B546INF | 4.5 | ||
Total | 15 | |||
II | Commercial Bank Management (2) | B542CBM | 3 | |
Financial Market (2) | B545FMK | 3 | ||
Personal Finance | B547PEF | 3 | ||
Financial Statement Analysis | B146FSA | 3 | ||
Micro Finance | B548MIF | 3 | ||
Total | 15 | |||
Grand Total | 120 |