គ្រប់គ្រង
សេចក្តីពិពណ៌នា
ស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និងឥទ្ធិពលរបស់សាកលភាវូបនីយកម្ម ការគ្រប់គ្រងមានសារៈសំខាន់សម្រាប់ស្ថាប័នសាធារណៈ អង្គភាពឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ សម្រាប់ឯកទេសគ្រប់គ្រងកម្រិតបរិញ្ញាបត្រ ការសិក្សាផ្តោតលើការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និង ការគ្រប់គ្រងគម្រោង ដោយយកចិត្តទុដាក់ទៅលើការគ្រប់គ្រង នៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលតាម រយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាពចូលរូមចំណែកក្នុងការគ្រប់គ្រងអង្គភាពមួយទទួលបាននូវប្រសិទ្ធភាព។
ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគ្រប់គ្រង កម្រិតបរិញ្ញាបត្រ ឲ្យទទួលលទ្ធផលប្រសើរ តម្រូវឲ្យ បេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជា ភាសាអង់គ្លេស ពិជគណិត ពលរដ្ឋវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- បណ្តុះបណ្តាលធនធានមនុស្សលើឯកទេសគ្រប់គ្រងទាំងការគ្រប់គ្រងនៅតាមស្ថាប័នសាធារណៈ វិស័យឯកជន និង អង្គការសង្គមស៊ីវិល ដោយផ្តោតការយកចិត្តទុកដាក់ទៅលើមុខវិជ្ជាឯកទេស ដូចជា សេចក្តីផ្តើមអាជីវកម្មនិងសេដ្ឋកិច្ច ការគ្រប់គ្រងការិយាល័យ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងផលិតកម្ម និងការប្រតិបត្តិ ការគ្រប់គ្រងគម្រោង ឥរិយាបថរបស់អង្គភាព សហគ្រិនភាព ទំនាក់ទំនងមនុស្ស ការគ្រប់គ្រងលើការវិនិយោគ ការគ្រប់គ្រងការផ្លាស់ប្តូរ ការគ្រប់គ្រងអាជីវកម្មកម្រិតអន្តរជាតិ ការគ្រប់គ្រងយុទ្ធសាស្ត្រ ការគ្រប់គ្រងគុណភាពសរុប ការគ្រប់គ្រងលើការដឹកជញ្ជូន និងការគ្រប់គ្រងវប្បធម៌ចម្រុះ។ ជាពិសេសនិស្សិតមានសមត្ថភាពដើម្បីគ្រប់គ្រងអង្គភាពឲ្យដំណើរការទទួលបាននូវប្រសិទ្ធភាពតាមរយៈការបង្កើតរចនាសម្ព័ន្ធចាត់តាំងអង្គភាព ទស្សនវិស័យ បេសកកម្ម គោលដៅ ទិសដៅ ផែនការ គោលនយោបាយ នីតិវិធី បទបញ្ញត្តិនានា និងយុទ្ធសាស្ត្រជាដើម។
- ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីកាត់បន្ថយភាពក្រីក្រ
- បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសគ្រប់គ្រង ទាំងនៅក្នុង វិស័យឯកជន ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិល ឱ្យមានសមត្ថភាពបំពេញការងារដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
- បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារនៅក្នុងតំបន់អាស៊ាន
- ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សតតាមរយៈ ការអភិវឌ្ឍកម្មវិធីសិក្សា ដោយសហការ ជាមួយ តំណាងស្ថាប័នសារធារណៈ អង្គការ សង្គមស៊ីវិល និយោជក និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
- បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និង កម្រិតបណ្ឌិតបន្តទៀត។
លទ្ធផលសិក្សារំពឹងទុកសម្រាប់ឯកទេស៖ គ្រប់គ្រងកម្រិតបរិញ្ញាបត្រ
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសគ្រប់គ្រង និសិ្សតនឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ រួមទាំងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖
- យល់ដឹងបានទូលំទូលាយទៅលើទ្រឹស្តី ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេកទេសនានាលើឯកទេសគ្រប់គ្រង
- យល់ដឹងពីមូលដ្ឋានគ្រឹះនៃការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជននិងអង្គការសង្គមស៊ីវិលជាពិសេសនៅក្នុងស្ថាប័នសាធារណៈ
- យល់ដឹងយ៉ាងច្បាស់លាស់ពីដំណើការផលិតកម្ម ប្រត្តិបត្តិការណ៍ ដំណើការនៃការគ្រប់គ្រង ប្រព័ន្ធការងារ និងរចនាសម្ព័នចាត់តាំងរបស់អង្គភាព (តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសិទ្ធិអំណាចផ្សេងៗ)
- ស្គាល់ពីមុខងារនៃការគ្រប់គ្រង(ការរៀបចំផែនការ ការចាត់ចែងរៀបចំចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ) ជំនាញនៃការគ្រប់គ្រង(ជំនាញខាងបច្ចេកទេស ជំនាញខាងមនុស្ស និងជំនាញខាងការធ្វើសេចក្តីសម្រេចចិត្ត) តួនាទីនៃការគ្រប់គ្រង(តួនាទីអន្តរបុគ្គល តួនាទីគ្រប់គ្រងព៌តមាន តួនាទីធ្វើសេចក្តីសម្រេចចិត្ត)
- យល់ដឹងពីមុខងារនៃការគ្រប់គ្រងធនធានមនុស្ស (ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស ការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស ការវាយតម្លៃលើការអនុវត្តន៍ការងារ សំណងទូរទាត់ និងអត្ថប្រយោជន៍ផ្សេងៗ សុវត្ថិភាពនិងសុខភាព ទំនាក់ទំនងរវាងនិយោជកនិងនិយោជិត)
- យល់ដឹងពីដំណើរការនៃការគ្រប់គ្រងគម្រោង វដ្តជីវិតរបស់គម្រោង(ការកំណត់គម្រោង ការរៀបចំគម្រោង ការរៀបចំគម្រោងស្នើសុំថវិកា ការអនុវត្តគម្រោង ការត្រួតពិនិត្យ និងវាយតម្លៃគម្រោង)
- ស្គាល់ពីលក្ខណៈពិសេសរបស់សហគ្រិន និងហានីយភ័យរបស់សហគ្រិន ទម្រង់អាជីវកម្ម ដំណើរការអាជីវកម្ម ការរៀបចំគម្រោងនិងផែនការអាជីវកម្ម ការរៀបចំគម្រោងវិនិយោគ ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម
- យល់ដឹងពីដំណើរការនៃការគ្រប់គ្រងយុទ្ធសាស្រ្ត
- យល់ដឹងពីការរៀបចំទស្សនៈវិស័យ បេសកកម្ម គោលដៅ ទិសដៅ គោលនយោបាយ គោលការណ៍ និតិវិធីទម្រង់បែបបទ បទបញ្ញាត្តិនានា ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងពីរបៀបគ្រប់គ្រងដឹកនាំអង្គភាព
- អាចគ្រប់គ្រងដំណើការផលិតកម្ម និងប្រត្តិបត្តិការណ៍ កំណត់ដំណើការនៃការគ្រប់គ្រង រៀបចំរចនាសម្ព័ន្ធចាត់តាំង អនុវត្តមុខងារនៃការគ្រប់គ្រង ជំនាញនៃការគ្រប់គ្រង និងបំពេញតួនាទី
- ចេះប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគទៅលើប្រព័ន្ធកត់ត្រាការងារ
- អាចបង្កើតអាជីកម្មផ្ទាល់ខ្លួន ដំណើរការអាជិវកម្ម រៀបចំផែនការអាជីវកម្មនិងគម្រោងវិនិយោគ
- ចេះគ្រប់គ្រងយុទ្ធសាស្រ្ត ដោយផ្អែកលើទ្រឹស្តី គោលការណ៍ និងទស្សនៈទាននានា
- ចេះទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតថ្មីៗ ប្រជុំពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ ស្តាប់ ចរចារ តស៊ូមតិ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ
- អាចផ្លាស់ប្តូរបុគ្គលិកលក្ខណៈ អាកប្បកិរិយា ឥរិយាបថ ពីអវិជ្ជាមាន ទៅជាវិជ្ជមាន
- យល់ច្បាស់ពីបុគ្គលិកលក្ខណៈ អាកប្បកិរិយា និងឥរិយាបថរបស់បុគ្គល ក្រុម និងអង្គភាព ធ្វើឱ្យពួកគេក្លាយជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់
- ចេះគណនាតាមបែបគណិតវិទ្យា តាមរយៈកម្មវិធីសិក្សានៃឯកទេសគ្រប់គ្រង ដូចជាគណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច
- មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ(បច្ចេកវិទ្យាព័ត៌មាន) មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងពាក្យស័ព្ទបច្ចេកទេសក្នុងជំនាញគ្រប់គ្រង
- មានសមត្ថភាពប្រើប្រាស់វិធីសាស្រ្តប្រៀបធៀបគម្រោងវិនិយោគ។
កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត
ថ្នាក់បរិញ្ញាបត្រ មានកម្មវិធីសិក្សា ៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវមានចំនួនក្រេឌីតសរុប ១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាបញ្ចប់ ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២ គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
– ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប ៣០ក្រេឌីត
– ការអប់រំឯកទេស សង្កត់ធ្ងន់លើចំណេះដឹង ការយល់ដឹង និងការអនុវត្តជាក់ស្តែង មានចំនួន៩០ក្រេឌីត។
៤ឆ្នាំ=៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រឯកទេស៖គ្រប់គ្រង
– ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១) = ២ឆមាស = ១២មុខវិជ្ជា = ៣០ក្រេឌីត
– ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
– ថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ = ២ឆមាស = ០៩មុខវិជ្ជា = ៣០ក្រេឌីត
– ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ = ២ឆមាស = ០៨មុខវិជ្ជា = ៣០ក្រេឌីត
– សារណា = ០៦ក្រេឌីត
Year | Semester | Subjects | Codes | Credits |
I | I | Psychology | B1011PSY | 1.5 |
Computer Administration | B811COM | 3 | ||
General Administration | B1012GAD | 3 | ||
Business English | B1013BEN | 3 | ||
Basic Marketing | B311BMK | 3 | ||
Principles of Accounting (1) | B111POA | 1.5 | ||
Total | 15 | |||
II | Global Studies | B1015GST | 1.5 | |
Business Mathematics | B1016MATH | 3 | ||
Introduction to Economics (Micro) | B611ITE | 3 | ||
Business English | B1014ENG | 3 | ||
Introduction to Business | B211ITB | 1.5 | ||
Principles of Accounting (2) | B112 POA | 3 | ||
Total | 15 | |||
II | I | Principles of Management | B221PMG | 3 |
Business Statistics (1) | B1021BST | 3 | ||
Customer Service | B321CSV | 3 | ||
Company & Contract Law | B921CCL | 3 | ||
Financial Accounting | B121FIA | 3 | ||
Total | 15 | |||
II | Marketing Management | B322MKM | 3 | |
Business Statistics (2) | B1022BST | 3 | ||
Human Resource Management | B222HRM | 3 | ||
Financial Management | B122FIM | 3 | ||
Cost Accounting | B123CAC | 3 | ||
Total | 15 | |||
III | I | Office Management | B231OFM | 3 |
Organizational Behavior | B232OB | 4.5 | ||
Supervision | B233SUP | 4.5 | ||
Project Management | B234PM | 3 | ||
Total | 15 | |||
II | Macroeconomics | B631MAC | 3 | |
Project Proposal Writing | B235PPW | 3 | ||
Corporate Finance | B535COF | 3 | ||
Inventory Management | B235INM | 3 | ||
Research Methodology | B1031REM | 3 | ||
Total | 15 | |||
IV | I | Entrepreneurship (1) | B241ENT | 3 |
Shipping Management | B244SHM | 4.5 | ||
Investment Management | B543IVM | 3 | ||
Production and Operation Management | B243POM | 4.5 | ||
Total | 15 | |||
II | Entrepreneurship (2) | B242ENT | 3 | |
Strategic Management | B245STM | 4.5 | ||
Leadership | B246LED | 4.5 | ||
Microsoft Project Management | B247MPM | 3 | ||
Total | 15 | |||
Grand Total | 120 |