គ្រប់គ្រងធុរកិច្ច

សេចក្តីពិពណ៌នា

កម្មវិធីបណ្តុះបណ្តាលកម្រិតក្រោយឧត្តមសិក្សាឬក្រោយបរិញ្ញាបត្រ រួមមាន កម្មវិធីបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រជាន់ខ្ពស់និងកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិត គឺជាកម្មវិធីបណ្តុះបណ្តាល ប្រកបដោយ សក្តានុពល ដែលតម្រូវឲ្យមានការសិក្សា ការស្រាវជ្រាវ និងការវិភាគយ៉ាងស៊ីជម្រៅ​​ និងមានលក្ខណៈ វិទ្យាសាស្រ្ត តាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីឈានទៅរកសេចក្តីសន្និដ្ឋាន និងរបកគំហើញថ្មីៗ បង្កើតទ្រឹស្តី និងគំរូម៉ូដែលថ្មីៗ ដែលជាគន្លឹះក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ​ តាមផ្នែក តាមវិស័យ នីមួយៗ។

ការបណ្តុះបណ្តាល​កម្រិតក្រោយបរិញ្ញាបត្រនេះ គឺដើម្បីកសាងបាននូវ ធនធានមនុស្សជាន់ខ្ពស់ ជាបញ្ញាជន ឬអ្នកជំនាញការ ដើម្បីធានារ៉ាប់រងលើការងារដឹកនាំ ចាត់ចែង តាមផ្នែក តាមវិស័យ តាមឯកទេស នីមួយៗ ជាអ្នកតាក់តែងគោលនយោបាយ/គោលការណ៍ ជាអ្នកស្រាវជ្រាវផ្តល់អនុសាសន៍ជាដើម។

ស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និង​ឥទ្ធិពល​របស់​សាកល​ភាវូ​បនីយ​កម្ម ការគ្រប់​គ្រ​ង​មាន​សារៈសំខាន់​សម្រាប់​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សម្រាប់ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ការសិក្សាផ្តោតលើការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងទីផ្សារ គ្រប់គ្រងគុណភាពសរុប ការគ្រប់គ្រងយុទ្ធសាស្រ្ត ការគ្រប់គ្រង ប្រតិបត្តិការ ការគ្រប់គ្រងវិនិយោគ ឥរិយាបថអង្គភាព ការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ សហគ្រិនភាព សេដ្ឋកិច្ចគ្រប់គ្រង រូមទាំងមុខវិជ្ជាដែលទាក់ទងនិងស្ថិតិ និងវិធីសាស្រ្តាស្រាវជ្រាវជាដើម។ល។ ដែលជា​មូលដ្ឋានក្នុងការគ្រប់គ្រងនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល។ តាមរយៈការសិក្សា ឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាពចូលរូមចំណែក ក្នុងការគ្រប់គ្រងស្ថាប័ន ឱ្យទទួលបាននូវប្រសិទ្ធភាព។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បី​សិក្សា​ជំនាញ​គ្រប់គ្រង កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឲ្យ​ទទួល​លទ្ធផល​ល្អ​ប្រសើរ សាកលវិទ្យាល័យ​ តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន លើ​មុខវិជ្ជា​ភាសាអង់គ្លេស កុំព្យូទ័រ និង​មាន​បរិញ្ញាបត្រ​នៅ​ក្នុង​ជំនាញ​ធុរៈកិច្ច សេដ្ឋកិច្ច ឬជំនាញ​ចាំបាច់​ផ្សេង​ពីនេះ (ដោយឆ្លងកាត់​ការវាយតម្លៃនិងសម្រេច​របស់​ព្រឹទ្ធបុរស​មហាវិទ្យាល័យ)។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ពុទ្ធិឲ្យនិស្សិត នូវ​ចំណេះ​ដឹង បទពិសោធន៍ និងជំនាញ ​ដែល​ទាក់ទង​ទៅនឹង​មូលដ្ឋាន​ច្បាស់លាស់​បែប​ស៊ីជម្រៅ ​នៃ​ការគ្រប់គ្រង​ទូទៅ ការគ្រប់គ្រង​ការិយាល័យ ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រង​ផលិកម្មនិង​ការប្រតិបត្តិការ ការគ្រប់គ្រង​គម្រោង ឥរិយាបថ​របស់​អង្គភាព សហគ្រិនភាព ទំនាក់ទំនង​មនុស្ស ការគ្រប់គ្រង​លើ​ការវិនិយោគ ការអភិវឌ្ឍអង្គភាព ការគ្រប់គ្រង​អាជីវកម្ម​កម្រិត​អន្តរជាតិ ការគ្រប់គ្រង​យុទ្ធសាស្ត្រ ការគ្រប់គ្រង​គុណភាព​សរុប ការគ្រប់គ្រង​លើ​ការដឹក​ជញ្ជូន ការគ្រប់គ្រង​វប្បធម៌ចម្រុះ ការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ ព្រមទាំងផ្តល់នូវមូលដ្ឋាន នៃការស្រាវជ្រាវ ការវិភាគវាយតម្លៃ ការរៀបចំយុទ្ធសាស្រ្ត និងគម្រោងអភិវឌ្ឍនានា សំដៅកសាងនូវ សមត្ថភាព ជំនាញ ក្នុងការគ្រប់គ្រង ដឹកនាំស្ថាប័ន ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

លទ្ធផលសិក្សា

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសគ្រប់គ្រងធុរកិច្ច និសិ្សតនឹងទទួលបាន  ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ រួមទាំងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

  • យល់ដឹងពីបែបស៊ីជម្រៅនូវមូលដ្ឋានចំណេះដឹងនៃការគ្រប់គ្រង ដូចជាការគ្រប់គ្រងទូទៅ ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រង​ផលិកម្មនិង​ការប្រតិបត្តិការ ការគ្រប់គ្រង​គម្រោង ឥរិយាបថ​របស់​អង្គភាព សហគ្រិនភាព ការគ្រប់គ្រង ​លើ​ការវិនិយោគ ការអភិវឌ្ឍអង្គភាព ការគ្រប់គ្រង​អាជីវកម្ម​កម្រិត​អន្តរជាតិ ការគ្រប់គ្រងយុទ្ធសាស្ត្រ ការ គ្រប់គ្រង​គុណភាព​សរុប ការគ្រប់គ្រង​លើ​ការដឹក​ជញ្ជូន ការគ្រប់គ្រង​វប្បធម៌ចម្រុះ ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ។ល។
  • យល់ដឹងពីអាកប្បកិរិយា ឥរិយាបថ បុគ្គលិកលក្ខណៈ របស់បុគ្គលិកនិយោជិត
  • ដឹង​ពីររបៀបដើម្បីគ្រប់គ្រងយុទ្ធសាស្ត្រ(បង្កើត​យុទ្ធសាស្រ្ត អនុវត្ត​យុទ្ធសាស្រ្ត និង​​ត្រួត​ពិនិត្យ​យុទ្ធសាស្រ្ត)
  • យល់ដឹង​ពីដំណើរការនៃការធ្វើពាណិជ្ជកម្ម( ដំណើរនៃការនាំចូលនិងការនាំចេញ )
  • មានសមត្តភាពគ្រប់គ្រងគម្រោង ( គម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគ)
  • អាចដឹងនាំក្រុមការងារ និងអង្គភាពឲ្យដំណើរការទៅទទួលបាននូវប្រសិទ្ធភាព
  • អាចបង្កើតអាជីវកម្ម ដឹកនាំអាជីវកម្ម តូចធំគ្រប់ប្រភេទ
  • មានសមត្ថភាពក្នុងការស្រាវជ្រាវ វិភាគ វាយតម្លៃ និងបកស្រាយលទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងបង្កើតរបក គំហើញថ្មី យុទ្ធសាស្រ្តថ្មីៗក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ដឹកនាំអង្គភាព ប្រកបដោយការទទួលខុសត្រូវ
  • អ្នកសិក្សា​មុខជំនាញគ្រប់គ្រង អាចទៅ​បម្រើ​​ការងារ​នៅក្នុង​ស្ថាប័នរដ្ឋ ភ្នាក់ងារ​រដ្ឋាភិបាលជាតិ អន្តរជាតិ អង្គការ​មិនមែន​​រដ្ឋាភិបាល ក្រុមហ៊ុន រោងចក្រ​សហគ្រាស អាច​ទៅ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ផ្នែក​នានា​ដូចជា​ផ្នែក រដ្ឋបាល ផ្នែកផលិតកម្ម ផ្នែកគ្រប់គ្រង​ធនធានមនុស្ស ផ្នែកទំនាក់ទំនង។ល។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ មានរយៈពេល២ឆ្នាំសិក្សា ត្រូវនឹងចំនួនក្រេឌីតអប្បបរមា ៣៩ ក្រេឌីត នៃមុខវិជ្ជាសិក្សា និង៦ក្រេឌីតសម្រាប់របាយការណ៍ស្រាវជ្រាវ ( សរុបទាំងអស់ ៤៥ក្រេឌីត) ។

  • មុខវិជ្ជាស្នូល (Core courses/ Foundation Courses) ចំនួន២ មុខវិជ្ជា ត្រូវជា ៦ក្រេឌីត
  • មុខវិជ្ជាជំនាញ (Major courses) ចំនួន៦មុខវិជ្ជា ត្រូវជា ១៨ ក្រេឌីត
  • មុខវិជ្ជាជ្រើសរើសជាច្រើន (Elective Courses) និស្សិតអាចជ្រើសរើស យ៉ាងតិច ២មុខវិជ្ជា ត្រូវនឹង៦ក្រេឌីត
  • មុខវិជ្ជាស្រាវជ្រាវ (Research Courses) ដែលជាមុខវិជ្ជាមូលដ្ឋានជំនួយដល់ការស្រាវជ្រាវ ពិសេសការចងក្រង សរសេរ និងការពាររបាយការណ៍ស្រាវជ្រាវ លើជំនាញនីមួយៗ ចំនួន៣ មុខវិជ្ជា ត្រូវជា៩ក្រេឌីត
  • និស្សិតត្រូវសរសេរបាយការណ៍ស្រាវជ្រាវលើមុខវិជ្ជាឯកទេសរបស់ខ្លួន និងការពាររបាយការណ៍ស្រាវជ្រាវ ចំពោះ មុខគណៈកម្មការវាយតម្លៃរបស់សាកលវិទ្យាល័យ ដែលមានតម្លៃស្មើ៦ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា ក្រោម ការត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡា។

 

Research  Courses 09 Credits
1 Advanced Statistics (SPSS) 3
2 Research Methodology 3
3 Managerial Economics 3
Compulsory core courses/ Foundation Courses 06 Credits
1 Human Resource Management 3
2 Organization Development (Management of Change) 3
Major courses/Main Courses  18 Credits
1 Entrepreneurship 3
2 Production & Operations Management 3
3 Strategic Management 3
4 Investment Management 3
5 Leadership 3
6 Total Quality Management 3
Elective Courses 06 Credits
1 Organization Behavior 3
2 International Management
3 Principles of Accounting
4 Marketing Management 3
5 Managerial Accounting 3
6 Marketing Strategy 3
7 Project Management 3
8 Administrative Letter 3
9 International Business 3
10 Management Information System 3
11 Financial Accounting 3
12 International Finance 3
13 Supply Chain Management 3
14 Shipping Management 3
Sub Total 39 Credits
Research Project 6 Credits
1 Detail Research Proposal ‘s Defense 3
2 Research Project’s defense 3
Grand Total 45 Credits