កម្មវិធីសិក្សា

សេចក្តីពិពណ៌នាកម្មវិធីបរិញ្ញាបត្ររងបច្ចេកទេសវិជ្ជាជីវៈ

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស នៅសាកលវិទ្យាល័យធនធានមនុស្ស ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ស្របតាមសន្ទុះនៃកំណើន សេដ្ឋកិច្ច ការវិនិយោគ និងសកម្មភាពពាណិជ្ជកម្មអាជីវកម្ម នៅក្នុងសង្គមកម្ពុជា ជាពិសេសដើម្បីឆ្លើយតបទៅនឹងទិសដៅរបស់ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងធនធានមនុស្ស កម្លាំងពលកម្មជំនាញ ដែលមានសក្តានុពល ឆ្លើយតបនឹងការបំពេញតម្រូវការទីផ្សារការងារ និងទីផ្សារមុខរបរ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសនេះផ្តោតលើជំនាញឯកទេសជាអាទិភាពចំនួន៤ ក្នុងនោះរួមមាន៖ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ម៉ាឃិតធីង និងអក្សរសាស្រ្តអង់គ្លេស។ កម្មវិធីបណ្តុះបណ្តាល បរិញ្ញាបត្ររងបច្ចេកទេស មានគោលបំណងដើម្បីកសាងសមត្ថភាពជំនាញ ដល់បណ្តាអ្នកសិក្សា ឱ្យឆាប់ទទួលបានឱកាសការងារ និងបទពិសោធសម្រាប់ការងារ និងមុខរបររបស់ខ្លួន។ និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស លើជំនាញខាងលើ នឹងមានសមត្ថភាព បំពេញការងារ នៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងអង្គភាពនានា ជាជំនួយការ ឬបុគ្គលិកជំនាញ ក្នុងវិស័យការងារដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

ចំណេះដឹងមូលដ្ឋាន ដើម្បីសិក្សាកម្មវិធីសិក្សានេះបាន ​តម្រូវ​ឱ្យ​បេក្ខជន​មាន​ចំណេះដឹងទូទៅ​ជា​មូលដ្ឋាន ដោយទទួលបានលទ្ធផលជាប់ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល ឱ្យនិស្សិតទទួលបាននូវមូលដ្ឋាន ចំណេះដឹង ជំនាញឯកទេស និងបទពិសោធន៍ ដូចខាងក្រោម៖

  • មូលដ្ឋានចំណេះដឹងនិងជំនាញទាក់ទងនឹងឯកទេសរបស់ខ្លួន សម្រាប់បំពេញតម្រូវការការងារនៅតាមស្ថាប័នពាក់ព័ន្ធ ឬសម្រាប់អាជីពការងារ និងមុខរបរផ្ទាល់ខ្លួន
  • ផ្តល់មូលដ្ឋានបទពិសោធន៍ការងារ ដើម្បីងាយឱ្យនិស្សិតសម្របខ្លួនទៅនឹងមជ្ឈដ្ឋានការងារបានឆាប់
  • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈភាពឆាប់មានការងារធ្វើ និងមានអាជីវកម្មផ្ទាល់ខ្លួន
  • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈសម្បត្តិដើម្បីឱកាសការងារ
  • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រ និងកម្រិតបន្តបន្ទាប់។

លទ្ធផលសិក្សា

ក្រោយពេលបញ្ចប់ការសិក្សានិសិ្សតនឹងទទួលបាននូវ ចំណេះដឹង (Knowledge) ជំនាញក្នុងការគិត (Cognitive Skills) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and  Responsibility) ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication) និងជំនាញចិត្តចលនា (Psychomotor Skills) តាមជំនាញ ឯកទេសនីមួយៗ ដូចខាងក្រោម៖

  • យល់ដឹង និងមានសមត្ថភាពបកស្រាយទ្រឹស្តី ឧបករណ៍ មធ្យោបាយ និងវាក្យស័ព្ទបច្ចេក​ទេសនានាលើឯកទេស
  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃកិច្ចការរដ្ឋបាល និងពិធីការនៅក្នុងស្ថាប័ន អង្គភាពនានា
  • យល់ដឹងនិងចេះអនុវត្តការងារ (តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសិទ្ធិអំណាចផ្សេងៗ) នៅក្នុងជំនាញនិងវិស័យរបស់ខ្លួន ក្នុងស្ថាប័ននិងអង្គភាពពាក់ព័ន្ធ
  • ចេះប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគលើការងារប្រតិបត្តិ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន
  • ចេះប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការអនុវត្តការងារ
  • ចេះគណនា តាមកម្មវិធីផ្សេងៗ ក្នុងជំនាញឯកទេសខ្លួន
  • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនគិតលេខ ឧបករណ៍បច្ចេកវិទ្យា និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗក្នុងជំនាញឯកទេសរបស់ខ្លួន ដោយភាពច្បាស់លាស់ត្រឹមត្រូវ និងជាក់លាក់ មានភាពបត់បែនឆ្លាតវាងវៃ និងរហ័សរហួន ដោយចិត្តអំណត់ ប្រកបដោយភាពស្ទាត់ជំនាញ
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ដែលទាក់ទងនឹងឯកទេសរបស់ខ្លួន
  • និងចំណេះដឹងពាក់ព័ន្ធជាច្រើនទៀត។

កម្មវិធីសិក្សា  រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស មានរយៈពេល ២ឆ្នាំ ​ចំនួន​ ៦០ក្រេឌីត។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាបីក្រុមធំៗ៖ ក្រុមទី១​ មុខវិជ្ជាគ្រឹះនៃឯកទេស (Basic Major Subjects) ក្រុមទី២ ​ មុខវិជ្ជាស្នូលនៃឯកទេស (Core Major Subjects) និងក្រុមទី៣ ​មុខវិជ្ជាសម្រាប់ការអប់រំទូទៅ (Subjects for General Education) ទៅតាមជំនាញឯកទេសនីមួយៗ ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ប្រែប្រួលទៅតាម ជំនាញឯកទេសនីមួយៗ។

កម្មវិធីសិក្សាបរិញ្ញាបត្ររងបច្ចេកទេស ក្នុងវិស័យធុរកិច្ច

Year Semester Course Title Codes Credits
I I Psychology A1011PSY 1.5
Computer Administration A811COM 3
General Administration A1012GAD 3
Business English A1013BEN 3
Basic Marketing A311BMK 3
Principles of Accounting (1) A111POA 1.5
Total 15
II Global Studies A1015GST 1.5
Business Mathematics A1016MATH 3
Introduction to Economics (Micro) A611ITE 3
Business English A1014ENG 3
Introduction to Business A211ITB 1.5
Principles of Accounting (2) A112 POA 3
Total 15
II I Principles of Management A221PMG 3
Business Statistics (1) A1021BST 3
Customer Service A321CSV 3
Company & Contract Law A921CCL 3
Financial Accounting A121FIA 3
Total 15
II Marketing Management A322MKM 3
Business Statistics (2) A1022BST 3
Human Resource Management A222HRM 3
Financial Management A122FIM 3
Cost Accounting A123CAC 3
Total 15
Grand Total 60

កម្មវិធីសិក្សាបរិញ្ញាបត្ររងបច្ចេកទេស ជំនាញអក្សរសាស្រ្តអង់គ្លេស


Year
Semester Course Title Codes Credits
I I Psychology A1011PSY 1.5
Computer Administration A811COM 3
General Administration A1012GAD 3
Business English A1013BEN 3
Basic Marketing A311BMK 3
Principles of Accounting (1) A111POA 1.5
Total 15
II Global Studies A1015GST 1.5
Business Mathematics A1016MATH 3
Introduction to Economics (Micro) A611ITE 3
Business English A1014ENG 3
Introduction to Business A211ITB 1.5
Principles of Accounting (2) A112 POA 3
Total 15
II I Principles of Management A221PMG 3
Business Statistics (1) A1021BST 3
Customer Service A321CSV 3
Company & Contract Law A921CCL 3
Financial Accounting A121FIA 3
Total 15
II Marketing Management A322MKM 3
Business Statistics (2) A1022BST 3
Human Resource Management A222HRM 3
Financial Management A122FIM 3
Cost Accounting A123CAC 3
Total 15
Grand Total 60