គ្រប់គ្រង
កម្មវិធីសិក្សា
ប្រភេទ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
មហាវិទ្យាល័យ៖ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
ដេប៉ាតឺម៉ង់៖ គ្រប់គ្រង
មុខជំនាញ៖ គ្រប់គ្រង
កម្រិត៖ ៥ (បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស/បច្ចេកវិទ្យា)
១.គោលបំណង
– កម្មវិធីអប់រំបរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគ្រប់គ្រងត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះ ដឹង និងជំនាញទាក់ទងនឹង ការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស និង បុគ្គលិកប្រកបដោយ ប្រសិទ្ធភាព និង គុណភាពដើម្បីបំពេញនូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីពការងារ និង មុខរបរព្រមទាំង ឆ្លើយតបទៅនឹង ទីផ្សារការងារ
– ចូលរួមអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
– បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសគ្រប់គ្រងទាំងនៅក្នុងវិស័យឯកជន ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិលអោយមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់
– បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវ និង ត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រកួតប្រជែងនៅក្នុង ទីផ្សារការងារ
– ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សត តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដោយមានកិច្ច សហប្រតិបត្តិការជាមួយជាមួយភាគីពាក់ព័ន្ធមានដូចជា៖ តំណាងស្ថាប័នសារធារណៈ អង្គការសង្គមស៊ីវិល និយោជក សហគ្រិន សាស្រ្តាចារ្យ និសិ្សត និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
– បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិត បណ្ឌិតបន្តទៀត។
២.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគ្រប់គ្រងអ្នកសិក្សានឹងអាច៖
ក.ចំណេះដឹង (Knowledge)
PLO1.បកស្រាយអំពីទ្រឹស្តី ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេកទេសនានាលើឯកទេសគ្រប់គ្រង។
PLO2.ពន្យល់អំពីមូលដ្ឋានគ្រឹះនៃការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលជាពិសេសនៅក្នុងស្ថាប័នសាធារណៈ ។
PLO3.មានសមត្ថភាពលើការងាររៀបចំលិខិតស្នាមគ្រប់ប្រភេទទាំង លិខិតបទដ្ឋាន លិខិត រដ្ឋបាល និងលិខិត ឯកជន។ល។
PLO4. រៀបចំដំណើការផលិតកម្ម ប្រត្តិបត្តិការ ដំណើការនៃការគ្រប់គ្រង ប្រព័ន្ធការងារ និង រចនាសម្ព័នចាត់តាំង របស់អង្គភាព (តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសិទ្ធិអំណាច ផ្សេងៗ) ។
PLO5. កំណត់មុខងារនានានៃការគ្រប់គ្រង (ការរៀបចំផែនការ ការចាត់ចែងរៀបចំចាត់តាំង ការដឹកនាំ និងការ ត្រួតពិនិត្យ) ជំនាញនៃការគ្រប់គ្រង (ជំនាញខាងបច្ចេកទេស ជំនាញខាងមនុស្សនិងជំនាញខាងការធ្វើសេចក្តី សម្រេចចិត្ត) តួនាទីនៃការគ្រប់គ្រង (តួនាទីអន្តរបុគ្គល តួនាទីគ្រប់គ្រងព៌មាន តួនាទីធ្វើសេចក្តីសម្រេចចិត្ត)។
PLO6.រៀបចំប្រព័ន្ធនៃការកត់ត្រាការងារការិយាល័យ និង ខួបឯកសារ (ការរៀបចំប្រើប្រាស់ ការរក្សាទុក ការប្រើប្រាស់ទ្បើងវិញ និងការបំផ្លាញចោល) វិធីសាស្រ្តរៀបចំទុកដាក់ឯកសារ (ការរៀបចំតាមលំដាប់តួអក្ខរក្រម ការរៀបចំតាមលេខរៀង ការរៀបចំតាមកម្មវត្ថុ ការរៀបចំ តាមកាលបរិច្ឆេទ និងការរៀបចំតាមទីកន្លែង) ។
PLO7.ពន្យល់អំពីមុខងារនៃការគ្រប់គ្រងធនធានមនុស្ស (ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើស រើស ការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ការវាយតម្លៃលើការ អនុវត្តការងារ សំណងទូរទាត់ និងអត្ថប្រយោជន៍ផ្សេងៗ សុវត្ថិភាព និង សុខភាព ទំនាក់ទំនងរវាងនិយោជក និងនិយោជិត) ។
ខ.ជំនាញក្នុងការគិត (Cognitive Skills)
PLO8.ប្រត្តិបត្តិការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការ សង្គមស៊ីវិល នានាអោយមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ការគិត និងការវិភាគក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាល (ការ ចុះលេខ ការចុះកាលបរិច្ឆេទ ការសរសេរកម្មវត្ថុ ការបកស្រាយ និងការរញ្ជាក់សេចក្តីស្នើសុំ តួនាទីហត្ថលេខី ការចុះហត្ថលេខា ការបោះត្រា ការចម្លងជូន ឬកន្លែងទទួល……) ការងារឯកសារ (ឯកសារចេញ និងឯកសារចូល) និងការងារពិធីការ(ពិធីការក្នុងគារវកិច្ច ពិធីការក្នុងបដិសណ្ឋារកិច្ច ពិធីការក្នុងការទំនាក់ទំនង ពិធីការក្នុងភាសា និងពិធីការក្នុងការប្រជុំ)។
PLO9.កំណត់ដំណើការនៃការគ្រប់គ្រង រៀបចំរចនាសម្ព័ន្ធចាត់តាំង អនុវត្តមុខងារនៃការគ្រប់គ្រង ជំនាញ នៃការគ្រប់គ្រង និង បំពេញតួនាទីនៃការគ្រប់គ្រងតាមរយៈការកសាងសមត្ថភាពជំនាញក្នុងការគិត និងវិភាគ ដើម្បីរៀបចំនូវប្រព័ន្ធការងារអង្គភាព ផ្អែកលើការយល់ដឹងពីទស្សនទាននានា ស្តីពីកាលានុវត្តភាពនៃការងារ គ្រប់គ្រង។ផ្លាស់ប្តូររបៀបនៃការគិត ផ្នត់គំនិត និង ឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងគំនិតវិជ្ជមាន និង អវិជ្ជមានរួច សំយោគទាញយកប្រយោជន៍មកប្រើប្រាស់ដើម្បីអោយទទួលបានជោគជ័យក្នុងការអនុវត្តការងាររបស់ខ្លួន។
PLO10.ប្រើប្រាស់ជំនាញក្នុងការគិត និង វិភាគទៅលើប្រព័ន្ធនៃការកត់ត្រាការងារការិយាល័យ កំណត់ខួប ឯកសារ រៀបចំទុកដាក់ឯកសារ។ កំណត់លក្ខណៈរបស់ក្រុម បង្កើតក្រុមដើម្បីឱ្យក្រុមដំណើរការទៅមាន ប្រសិទ្ធភាព និងភាពសក្កិសិទ្ធ។ ជាពិសេសអាចប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគលើការបំពេញមុខងារ នៃការគ្រប់គ្រងធនធានមនុស្ស និង ប្រើប្រាស់រចនាបទនៃការគ្រប់គ្រង និង របៀបនៃការដឹកនាំអង្គភាពអោយ មានប្រសិទ្ធភាពខ្ពស់។
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)
PLO11. ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតដើម្បីរិះរកគំនិតថ្មីៗ ប្រជុំពិភាគ្សាផ្លាស់ប្តូរគំនិត យោបល់ ស្តាប់ ចរចារ តស៊ូមតិនិងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗពេលអនុវត្តការងារ ប្រចាំថ្ងៃរបស់ពួកគេ ព្រមទាំងអាចធ្វើ សេចក្តីសម្រេច ចិត្តទទួលបាននូវប្រសិទ្ធភាពខ្ពស់។
PLO12.អាចប្រើសមត្ថភាពឯកទេសក្នុងការបង្កើតនូវ បរិយាកាសទូលំទូលាយសម្រាប់ធ្វើការទំនាក់ទំនង និង ពង្រឹងភាពស្និទ្ធស្នាលលើការអនុវត្តន៍ការងារ តាមរយៈឋានានុក្រមនៃការទំនាក់ទំនង ជម្រុញលើកទឹកចិត្តក្រុម ការងារ និងបុគ្គលិកឱ្យខិតខំបំពេញការងារប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់លើ ការងាររបស់ខ្លួន។
ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
PL13.ចេះគណនាតាមបែបគណិតវិទ្យាតាមរយៈកម្មវិធីសិក្សាអប់រំបរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគ្រប់គ្រង មានដូចជា៖ គណិតវិទ្យា ធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច។ មានសមត្ថភាពកំណត់ និយមន័យស្ថិតិ សារៈសំខាន់របស់ស្ថិតិ កំណត់វេជ្ជយ័តស័ព្ទនៅក្នុងស្ថិតិ ប្រភេទអថេរ និងកម្រិតរង្វាស់ ទិន្នន័យ រៀបចំទិន្ន័យជាបំណែងចែក ប្រេកង់ និងបង្ហាញតាមក្រាភិច កំណត់ អត្ថន័យនៃតម្លៃកណ្តាល និង គណនាតម្លៃកណ្តាលទាំងនោះ ។ កំណត់គំលាតនៃបំណែងចែក និងគណនាគំលាតទាំងអស់នោះ និងវិធីសាស្រ្ត ក្នុងការគណនា កំណត់ និងគណនាប្រូបាបប៊ីលីតេដោយប្រើប្រាស់បំណែងចែកឯកសណ្ឋាន និងបំណែងចែក ធម្មតា។
PLO10.មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន)ដូចជា៖ កំព្យូទ័រសមា្រប់ជំនាញការងារ រដ្ឋបាល។ មានសមត្ថភាពប្រើប្រាស់ ភាសាអង់គ្លេស ដែលទាក់ទងទៅនឹង ពាក្យស័ព្ទ បច្ចេកទេសលើឯកទេស គ្រប់គ្រង។
PLO11.មានសមត្ថភាពគណនាការប្រាក់ និងអត្រាការប្រាក់គ្រប់ប្រភេទ ព្រមទាំងធ្វើការប្រៀបធៀបរកអត្រា ណាមួយដែលល្អសម្រាប់ការវិនិយោគ កំណត់នូវតម្លៃអនាគតតាមរយៈការប្រាក់ សាមញ្ញ និងការប្រាក់ផ្គួប ធ្វើតារាងបង្ហាញពីទឹកប្រាក់កើនឡើងនៅរាល់ដើមគ្រា ឬចុងគ្រានៃការសន្សំប្រាក់ធ្វើតារាងរំលស់បំណុលដែល បង្ហាញអំពីទឹកប្រាក់ថយចុះនៅរៀងរាល់ដើមគ្រា ឬចុងគ្រា។
ង.ជំនាញចិត្តចលនា (Psychomotor Skills)
PLO12.មានសមត្ថភាពគ្រប់គ្រងការងារនៅក្នុងវិស័យឯកជន ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិល កម្រិតបឋម និង កម្រិតមធ្យមដោយទទួលបានភាពស្ទាត់ជំនាញលើការងារផ្នែករដ្ឋបាល ផ្នែកធនធានមនុស្ស ផ្នែកប្រត្តិបត្តិការ ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រកបដោយភាពជឿជាក់ ចិត្តអំណត់ រហ័សរហួន រឹងមាំ បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់ត្រឹមត្រូវក្នុងការសម្រេចចិត្ត ការដោះស្រាយបញ្ហា ការសម្របសម្រួលនិង ការអនុវត្តការងារជាក្រុម។ល។
៣.លក្ខខណ្ឌនៃការចូលរៀន
អ្នកសិក្សាត្រូវ៖
– មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬ
– ប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬ
– មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
– មានសញ្ញាបត្រដែលមានតម្លៃស្មើ
៤.ចំនួនក្រេឌីត
នៅថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេសគ្រប់គ្រងអ្នកសិក្សាត្រូវសិក្សារយៈ ២ឆ្នាំ និងមានចំនួនក្រេឌីតសរុបចំនួន ៦០ក្រេឌីត។
៥.មុខវិជ្ជាក្នុងកម្មវិធីសិក្សា
មុខវិជ្ជាគ្រឹះនៃឯកទេស (Basic Major Subjects)
|
មុខវិជ្ជាស្នូលនៃ
ឯកទេស (Core Major Subjects) |
មុខវិជ្ជាសម្រាប់ការអប់រំទូទៅ (Subjects for General Education) | មុខវិជ្ជានៅក្នុងឯកទេស ណាមួយ (Elective Major Subjects)
(មិនចាំបាច់រំលេច ក្នុងករណីគ្រឹះស្ថាន ឧត្តមសិក្សាមិនអនុវត្ត តាមប្រព័ន្ធក្រេឌីត) |
1. Introduction to Business
2. Introduction to Economics (Micro) 3. Business Mathematics 4. Business Statistics (1) 5. Business Statistics (2) 6. Basic Marketing 7. Principles of Accounting (1) 8. Principles of Accounting (2) 9. Customer Service 10. Financial Accounting 11. Marketing Management 12. Financial Management 13. Cost Accounting
|
1. General Administration
2. Principles of Management 3. Human Resource Management |
1. Psychology
2. Computer Administration 3. Business English (1) 4. Global Studies 5. Business English (2) 6. Company & Contract Law |
1. ……………
2. …………… |
៦.រចនាសម្ព័ន្ធកម្មវិធីសិក្សា
- ឆ្នាំទី១
ឆមាសទី១ | ឆមាសទី២ | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
1. Psychology | 1.5 | 1.Global Studies | 1.5 |
2.Computer Administration | 3 | 2.Business Mathematics | 3 |
3.General Administration | 3(2,0.5,0.5) | 3.Introduction to Economics (Micro) | 3 |
4.Business English | 3 | 4.Business English | 3 |
5.Basic Marketing | 3 | 5.Introduction to Business | 1.5 |
6.Principles of Accounting (1) | 1.5 | 6.Principles of Accounting (2) | 3 |
ចំនួនសរុប | 15 | ចំនួនសរុប | 15 |
- ឆ្នាំទី២
ឆមាសទី១ | ឆមាសទី២ | ||
មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
1.Principles of Management | 3(2,0.5,0.5) | 1.Marketing Management | 3 |
2.Business Statistics (1) | 3 | 2.Business Statistics (2) | 3 |
3.Customer Service | 3 | 3.Human Resource Management | 3(2,0.5,0.5) |
4.Company & Contract Law | 3 | 4.Financial Management | 3 |
5.Financial Accounting | 3 | 5.Cost Accounting | 3 |
ចំនួនសរុប | 15 | ចំនួនសរុប | 15 |
សំគាល់៖ ចំពោះការសរសេរចំនួនក្រេឌីតសម្រាប់មុខវិជ្ជានីមួយៗគួរអនុវត្តដូចខាងក្រោម៖
-៣ មានន័យថាការសិក្សាក្នុងថ្នាក់មាន៣ក្រេឌីត
-៣ (២.១.០) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីតនិងការសិក្សាប្រតិបត្តិក្នុងគ្រឹះស្ថានឧត្តមសិក្សា ផ្ទាល់មាន១ក្រេឌីត
-៣ (២.០.១) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការអនុវត្តជាក់ស្តែង (Fieldwork) មាន១ក្រេឌីត
៧. ការបញ្ជាក់អំពីចំនួនក្រេឌីតសម្រាប់ការសិក្សាប្រតិបត្តិ និងការអនុវត្តជាក់ស្តែងតាមមុខវិជ្ជា/វិស័យការងារ
មុខវិជ្ជា / វិស័យការងារ | ចំនួនក្រេឌីត | |
ការសិក្សាប្រតិបត្តិ
(១ក្រេឌីត=៣០ម៉ោង) |
ការអនុវត្តជាក់ស្តែង
(១ក្រេឌីត=៤៥ម៉ោង) |
|
1. General Administration | ១៥ | ២២.៥ |
2. Principles of Management | ១៥ | ២២.៥ |
3. Human Resource Management | ១៥ | ២២.៥ |
សំគាល់៖ ចំពោះវិស័យការងារ សាមីគ្រឹះស្ថានឧត្តមសិក្សាអាចរៀបចំដាច់ដោយឡែកពីមុខវិជ្ជា ហើយអាចគិតជា ក្រេឌីតក្នុងកម្មវិធីសិក្សា ឬជាការបន្ថែមក្រេឌីត អាស្រ័យលើការសម្រេចរបស់សាម៉ីគ្រឹះស្ថានផ្ទាល់។
៨. លក្ខខណ្ឌក្នុងការទទួលបានសញ្ញាបត្រ
អ្នកសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្ររងបច្ចេកទេស ឯកទេសនេះតាមរយៈ៖
- សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យតាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា
- ប្រឡងបញ្ចប់ (អាចបញ្ចូលការប្រឡងអនុវត្ត) ឬការពារសារណា ជាប់ជាស្ថាពរ
- បានបំពេញការចុះកម្មសិក្សាដែលបានកំណត់ក្នុងកម្មវិធីសិក្សា
៩. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន៖ បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគ្រប់គ្រង
១០.ឱកាសការងារ
ក្រោយពីទទួលបានបរិញ្ញាបត្ររងបច្ចេកទេសឯកទេសគ្រប់គ្រងអ្នកសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖
– សហស្រគិន Entrepreneur
– បុគ្គលិកផ្នែកធនធានមនុស្ស Staff of Human Resource Department
– បុគ្គលិកផ្នែកផលិតកម្ម Staff of Production Department
– បុគ្គលិកផ្នែកប្រត្តិបត្តិការ Staff of Operation Department
– បុគ្គលិក / ជំនួយការផ្នែករដ្ឋបាល Administrative Staff / Assistant
– បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ Research and Development Staff
– ប្រធាន / អនុប្រធានការិយាល័យ Head of Office / Deputy Head of Office
– អ្នកមើលការខុសត្រូវ / អ្នកដឹកនាំក្រុម / ប្រធានក្រុម Supervisor / Team Leader / Foreman
– អ្នកកាន់ស្តុក Stock Keeper
– អ្នកសម្របសម្រួលគម្រោង Project Coordinator
– អ្នករៀបចំព្រឹត្តការណ៍ផ្សេងៗ Event Organizer
– ជំនួយការគម្រោង Project Assistant និង
– អាជីពការងារផ្សេងៗ Other Careers