អប់រំភាសាអង់គ្លេស
កម្មវិធីសិក្សា បរិញ្ញាបត្ររងបច្ចេកទេសវិជ្ជាជីវៈ អប់រំភាសាអង់គ្លេស
ប្រភេទ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
មហាវិទ្យាល័យ៖ សង្គមសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
ដេប៉ាតឺម៉ង់៖ ភាសាអង់គ្លេស
មុខជំនាញ៖ អប់រំភាសាអង់គ្លេស
កម្រិត៖ ៥ (បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស/បច្ចេកវិទ្យា)
១. គោលបំណងនៃកម្មវិធី
កម្មវិធីបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ភាសាអង់គ្លេស ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នក្នុងគោលបំណង ដើម្បីអប់រំនិស្សិតនូវចំណេះដឹងជាមូលដ្ឋាន ចំណេះដឹងទូទៅ ជំនាញ និងបទពិសោធន៍ដូចខាងក្រោម៖
- ជួយនិស្សិតឱ្យបង្កើតចំណេះដឹងជាមូលដ្ឋាន និងជំនាញទាក់ទងនឹងមុខវិជ្ជាសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹង តម្រូវការការងារនៅស្ថាប័នដែលពាក់ព័ន្ធ ឬសម្រាប់អាជីពការងាររបស់ពួកគេ
- បង្កើនសមត្ថភាពរបស់និស្សិតក្នុងការនិយាយ ការស្តាប់ ការអាន និងការសរសេរ
- កំណត់យុទ្ធសាស្រ្តផ្សេងៗ ដើម្បីបង្កើនទាំងសមត្ថភាពជំនាញ និងជំនាញច្នៃប្រឌិត
- អភិវឌ្ឍចំណេះដឹងទូទៅរបស់និស្សិត
- បង្ហាញពីសមត្ថភាពក្នុងការគិតយ៉ាងមានប្រសិទ្ធភាពខ្ពស់
- ប្រើប្រាស់ជំនាញព័ត៌មានវិទ្យា និងឌីជីថុលយ៉ាងស្ទាត់ជំនាញ
- បង្ហាញឥរិយាបថ និងអាកប្បកិរិយាសមស្របទៅនឹងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ
- ក្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេសដែលប្រកបដោយវិជ្ជាជីវៈខ្ពស់។
២.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្ររង បច្ចេកទេសនិងវិជ្ជាជីវៈ ភាសាអង់គ្លេស និស្សិតនឹង ទទួលបានបាននូវ៖
២.១ ចំណេះដឹង
និស្សិតនឹងមានសមត្ថភាពប្រើប្រាស់ចំណេះដឹង៖
PLO1. អភិវឌ្ឍជំនាញភាសា ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដោយការចូលរួមក្នុងកិច្ចការទំនាក់ទំនងផ្សេងៗនៅក្នុងថ្នាក់រៀន និងនៅបរិវេណសាកលវិទ្យាល័យ
PLO2. និយាយភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន ក្នុងគោលបំណងសិក្សា និងដើម្បីបម្រើតម្រូវការអាជីព ក៏ដូចជាការបង្រៀន និ វិស័យផ្សេងទៀត
PLO3. បង្កើតកថាខណ្ឌ និងអត្ថបទសម្រាប់គោលបំណងសិក្សា និងវិជ្ជាជីវៈ
PLO4. អាចបង្ហាញសមត្ថភាពអានអត្ថបទសំខាន់ៗនៅមុខវិជ្ជាផ្សេងៗ
PLO5. មានសមត្ថភាពយល់តាមរយៈ ការស្តាប់ ការសន្ទនា ការផ្សព្វផ្សាយ ការបង្រៀន និងការធ្វើបទបង្ហាញប្រចាំថ្ងៃ
PLO6. អភិវឌ្ឍចំណេះដឹងទូទៅ និងបង្ហាញពីសមត្ថភាពប្រើប្រាស់វាក្យសព្ទសមស្រប ដែលទទួលបានពីការសិក្សាសម្រាប់ការប្រើប្រាស់ ទំនាក់ទំនងផ្ទាល់មាត់និងជាលាយលក្ខណ៍អក្សរ នៅក្នុងការសិក្សា និងអាជីពការងារ
PLO7. ចេះឱ្យតម្លៃលើសិល្បៈ ភាសា ការសិក្សាអក្សរសាស្ត្រ និងការសិក្សាពីពិភពលោក ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ ហើយមានទទួលខុសត្រូវ ។
២.២ ការវិភាគជំនាញយល់ដឹង
បន្ទាប់ពីបញ្ចប់កម្មវិធីនេះសិស្សនឹងអាច៖
PLO8. សម្រេចចិត្ត ប្រើប្រាស់វេយ្យាករណ៍ វាក្យស័ព្ទដោយផ្អែកលើបរិបទផ្សេងៗគ្នា
PLO9. ចេះប្រៀបធៀបវិធីសាស្រ្តផ្សេងៗក្នុងការរៀនភាសាអង់គ្លេសនិងជ្រើសរើសវិធីសាស្ត្រមួយដែលសមស្របនឹងលក្ខខណ្ឌរបស់អ្នកសិក្សា
PLO10. ផ្តល់យោបល់និងកែតម្រូវនូវការប្រើប្រាស់ភាសារបស់មិត្តភក្ដិ ដែលទាក់ទងនឹងការនិយាយ ការសរសេរ ការអាន និងការស្តាប់
PLO11. វិភាគ និងស្វែងយល់លើប្រធានបទ គោលបំណង អ្នកស្តាប់ និងចំណុចខ្វះខាតដែល មាន ឥទ្ធិពលដល់ការការសរសេរ ធានាបាននូវលទ្ធផលជាក់លាក់ និងមានតម្លៃ
PLO12. ប្រៀបធៀបទ្រឹស្តី និងការអនុវត្តជាក់ស្តែង ទាញយកចំណេះដឹង និងទ្រឹស្ថីសម្រាប់ ការអភិវឌ្ឍខ្លួន និងអាជីពការងារ។
២.៣ ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
បន្ទាប់ពីបញ្ចប់កម្មវិធីនេះសិស្សនឹងអាច៖
PLO13. អោយតម្លៃនៃការអប់រំភាសា និងសម្រាប់បន្តការសិក្សាពេញមួយជីវិត
PLO14. ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សាផ្សេងៗ ដូចជាការពិភាក្សាក្នុងថ្នាក់ ការធ្វើបទបង្ហាញ ការធ្វើលំហាត់ និងកិច្ចការស្រាវជ្រាវផ្សេងៗ
PLO15. ប្រាស្រ័យទាក់ទងដោយមានការគោរពប្រកបដោយក្រមសីលធម៌ខ្ពស់
PLO16. សួរនាំដោយមានទំនុកចិត្តដើម្បីយល់ពីគំនិតគំនិត ឬម៉ូដែលថ្មីៗ
PLO17. បង្ហាញពីភាពខុសគ្នារវាងបុគ្គល និងវប្បធម៌ចម្រុះជាតិសាសន៍ (ភាពផ្សេងៗ នៃការឱ្យតម្លៃ)
PLO18. បង្ហាញសមត្ថភាពក្នុងការដោះស្រាយបញ្ហាក្នុងក្រុម
PLO19. ទទួលយក ចំពោះទំនួលខុសត្រូវ នៃអាកប្បកិរិយារបស់អ្នកដទៃ
PLO20. សហការក្នុងសកម្មភាពជាក្រុម (បង្ហាញស្មារតីក្រុមការងារ)
PLO21. បង្ហាញការប្តេជ្ញាចិត្តដើម្បីបំពេញវិជ្ជាជីវៈដែលប្រកបដោយក្រមសីលធម៌ខ្ពស់
PLO22. ឱ្យតម្លៃចំពោះអ្នកដទៃដោយមិនផ្អែកលើអ្វីដែលពួកគេមើលឃើញ។
២.៤ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
បន្ទាប់ពីបញ្ចប់កម្មវិធីនេះនិស្សិតនឹងអាច៖
PLO23. បង្ហាញចំណេះដឹងទាក់ទងនឹងចំណេះវិជ្ជាផ្នែកកុំព្យូទ័រ
PLO24. បង្ហាញពីលទ្ធភាពក្នុងការប្រើបច្ចេកវិទ្យា ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក
ផ្សេងៗទៀតដើម្បីបម្រើគោលបំណងក្នុងការសិក្សានិងការងារផ្សេងៗ
PLO25. ប្រើប្រាស់ និងទទួលព័ត៌មានទូលំទូលាយដើម្បីបំពេញតម្រូវការស្រាវជ្រាវ ការងារផ្សេងៗ
PLO26. បង្ហាញពីសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការទំនាក់ទំនងតាមប្រព័ន្ធទូរគមនាគមន៍
PLO27. ប្រើជំនាញទូរគមនាគមន៍សម្រាប់អាជីពនាពេលអនាគតនិងសម្រាប់ទំនាក់ទំនងជាមួយអ្នកដទៃដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច
PLO28. មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ក្នុងបរិបទផ្សេងៗ
PLO29. កំណត់និងឆ្លើយតបទៅនឹងបញ្ហាជាមូលដ្ឋានមួយចំនួន នៅក្នុងសម័យបច្ចេកវិទ្យាទំនើប។
២.៥ ជំនាញចិត្តចលនា
បន្ទាប់ពីបញ្ចប់កម្មវិធីនេះនិស្សិតនឹងអាច៖
PLO30. ជ្រើសរើសពាក្យឬឃ្លាដើម្បីប្រើក្នុងបរិបទមួយដ៏ត្រឹមត្រូវ
PLO31. ពិពណ៌នាអំពីអ្វីមួយដោយការប្រើប្រាស់ភាសាអង់គ្លេសបានត្រឹមត្រូវ
PLO32. ចេះបែងចែករវាងភាសាអង់គ្លេសសម្រាប់ជនជាតិអង់គ្លេស និងអង់គ្លេសសម្រាប់ជនជាតិអាមេរិកកាំង រួមទាំងការប្រើប្រាស់របស់ភាសានិមួយៗ
PLO33. បង្ហាញនិងកំណត់នូវប្រព័ន្ធទូរគមនាគមន៍និងការប្រើប្រាស់ក្នុងបរិបទផ្សេងៗ
PLO34. ចេះឆ្លើយតបនឹងប្រើប្រាស់ពាក្យឬឃ្លាទៅនឹងដៃគូរសន្ទនា
PLO35. សរសេរនិងគូសរូបភាពតាមការពន្យល់បង្ហាញ
PLO36. បង្រៀនមិត្តរួមថ្នាក់អំពីរបៀបដោះស្រាយបញ្ហា
PLO37. បង្ហាញពីការប្តេជ្ញាចិត្តចំពោះវិជ្ជាជីវៈប្រកបដោយសីលធម៌ខ្ពស់
PLO38. តាក់តែងអត្ថបទសម្រាប់ការសិក្សារបស់ពួកគេ
PLO39. បង្កើតសមា្ភរៈសិក្សាសម្រាប់និស្សិតដទៃទៀត
PLO40. រៀបចំកម្មវិធីសិក្សាសម្រាប់កម្មវិធីភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព
PLO41. ស្វែងរកការងារយ៉ាងងាយស្រួលក្នុងវិស័យការងារដូចជា ការបង្រៀន ការទំនាក់ទំនង និងការបកប្រែ
PLO42. បង្រៀនភាសាអង់គ្លេសដើម្បីក្លាយទៅជាអ្នកមានជំនាញវិជ្ជាជីវៈលើការបង្រៀននិងអ្នកជំនាញខាងទំនាក់ទំនង។
៣. លក្ខខណ្ឌនៃការចូលរៀន
ដើម្បីសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសជំនាញអបរំភាសាអង់គ្លេសនេះបាន បេក្ខជនទាំងអស់ត្រូវមានដូចខាងក្រោម៖
១. មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬ
២. ប្រឡងជាប់ ឬធ្លាក់ មធ្យមសិក្សាទុតិយភូមិ ឬ
៣. មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
៤. មានសញ្ញាបត្រដែលមានតម្លៃស្មើ
៥. ឆ្លងកាត់ការប្រលងចូលដែលកំណត់ដោយដេប៉ាដឺម៉ង់ភាសាអង់គ្លេស
៦. ជ្រើសរើសវេនសិក្សាជាក់លាក់មួយ(ពេលព្រឹក ពេលរសៀល ល្ងាចនិងចុងសប្តាហ៍)
៤.ចំនួនក្រេឌីត
កម្មវិធីថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសជំនាញអបរំភាសាអង់គ្លេស ត្រូវបានបង្កើតឡើងសម្រាប់ការសិក្សា រយៈពេលពីរឆ្នាំដែលមាន ៦០ ក្រេឌីតដែលតម្រូវឱ្យនិស្សិតសិក្សាមិនលើសពីបួនឆ្នាំដើម្បីបញ្ចប់។
៥.មុខវិជ្ជាក្នុងកម្មវិធីសិក្សា
(Basic Major Subjects) | (Core Major Subjects) | (Subjects for General Education) | (Elective Major Subjects) |
1. Psychology for Teacher
2.Core English (1) 3.Core English (2) 4.Core English (3) 5.Core English (4) 6. Academic Writing (1) 7.Academic Writing (2) 8. Academic Writing (3) 9. Academic Writing (4) 10.Literature Studies (1) 11.Literature Studies (2) 12.Cultural Studies |
1. Applied Linguistics (1)
2. Applied Linguistics (2) 3. Foundations of Education (1) 4. Foundations of Education (2) 5.Teaching Methodology (1) 6.Teaching Methodology (2)
|
1.Psychology
2. Computer Administration 3. General Administration 4. Environmental Studies |
1. ………….…
2. …………… |
៦.រចនាសម្ព័ន្ធកម្មវិធីសិក្សា
- YEAR 1
SEMESTER ONE | SEMESTER TWO | ||
Course | Credit | Course | Credit |
1. Psychology | 1.5 | 1. Core English(2) | 3 |
3. Computer Administration | 3 | 4. Academic Writing(2) | 3 |
3. General Administration | 3 | 5. Environmental Sciences | 1.5 |
4. Core English(1) | 3 | 6. Literature Studies(2) | 3 |
5. Academic Writing(1) | 3 | 5. Cultural Studies | 1.5 |
6. Literature Studies (1) | 1.5 | 6. Phycology for Teacher | 3 |
Sub total | 15 | Sub total | 15 |
- YEAR TWO
SEMESTER ONE | SEMESTER TWO | ||
Course | Credit | Course | Credit |
1. Core English (3) | 3 | 1. Core English (4) | 3 |
2. Academic Writing (3) | 3 | 2. Academic Writing (4) | 3 |
3. Applied Linguistics (1) | 3 (2,1,0) | 3. Applied Linguistics (2) | 3 (2,1,0) |
4. Foundations of Education (1) | 3 (2,1,0) | 4. Foundations of Education (2) | 3 (2,1,0) |
5. Teaching Methodology (1) | 3 (2,1,0) | 5.Teaching Methodology (2) | 3 (2,1,0) |
Sub total | 15 | Sub total | 15 |
សំគាល់៖ ចំពោះការសរសេរចំនួនក្រេឌីតសម្រាប់មុខវិជ្ជានីមួយៗគួរអនុវត្តដូចខាងក្រោម៖
- ៣ មានន័យថាការសិក្សាក្នុងថ្នាក់មាន៣ក្រេឌីត
- ៣ (២.១.០) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការសិក្សាប្រតិបត្តិក្នុងគ្រឹះស្ថាន ឧត្តមសិក្សាផ្ទាល់ មាន១ក្រេឌីត
- ៣ (២.០.១) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការអនុវត្តជាក់ស្តែង (Fieldwork) មាន១ក្រេឌីត
៧. ការបញ្ជាក់អំពីចំនួនក្រេឌីតសម្រាប់ការសិក្សាប្រតិបត្តិ និងការអនុវត្តជាក់ស្តែងតាមមុខវិជ្ជា / វិស័យការងារ
COURSE / EMPLOYMENT SECTOR | CREDIT | |
Academic Performance
(1 credit=30 hours) |
Fieldwork
(1 credit=45hours) |
|
1. Teaching Methodology (1) | 30 | 0 |
2. Teaching Methodology (2) | 30 | 0 |
3. Foundations of Education (1) | 30 | 0 |
4. Foundations of Education (2) | 30 | 0 |
5. Applied Linguistics (1) | 30 | 0 |
6. Applied Linguistics (2) | 30 | 0 |
សំគាល់៖ ចំពោះវិស័យការងារ សាមីគ្រឹះស្ថានឧត្តមសិក្សាអាចរៀបចំដាច់ដោយឡែកពីមុខវិជ្ជា ហើយអាចគិតជា ក្រេឌីត ក្នុងកម្មវិធីសិក្សា ឬជាការបន្ថែមក្រេឌីត អាស្រ័យលើការសម្រេចរបស់សាម៉ីគ្រឹះស្ថានផ្ទាល់។
៨.លក្ខខណ្ឌក្នុងការទទួលបានសញ្ញាបត្រ
ដើម្បីមានសិទ្ធិទទួលបានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈអប់រំភាសាអង់គ្លេស និស្សិតត្រូវ៖
១. សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យ តាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា។
២. ប្រឡងបញ្ចប់ (អាចបញ្ចូលការប្រឡងអនុវត្ត) ឬការពារសារណា/របាយការណ៍ស្រាវជ្រាវ ជាប់ជាស្ថាពរ។
៣. បានបំពេញការចុះកម្មសិក្សាដែលបានកំណត់ក្នុងកម្មវិធីសិក្សា។
៩. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន: បរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈអប់រំភាសាអង់គ្លេស។
១០.ឱកាសការងារ (JOB OPPORTUNITIES)
បន្ទាប់ពីទទួលបានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈអប់រំភាសាអង់គ្លេស និស្សិតនឹងអាចធ្វើការងារ ដូចខាងក្រោម៖
– អ្នកដឹកនាំវិស័យអប់រំ
– នាយកសាលា / នាយករងសាលា
– គ្រូបង្រៀនភាសាអង់គ្លេសដែលមានសក្តានុពល
– អ្នកបកប្រែ
– អ្នកបង្កើតគោលនយោបាយអប់រំ
– មន្ត្រី អង្គការរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាល
– អ្នកអភិវឌ្ឍន៍កម្មវិធីសិក្សាភាសាអង់គ្លេស
– គ្រូបង្គោលដែលមានសមត្ថភាពនិងឯកទេស
– ជំនួយការវិស័យអប់រំ