គណនេយ្យ

សេចក្តីពិពណ៌នា

សម្រាប់ឯកទេសគណនេយ្យ និងហិរញ្ញវត្ថុកម្រិតបរិញ្ញាបត្ររង មានមុខវិជ្ជាសិក្សាដូចជា៖ គណនេយ្យ និងហិរញ្ញវត្ថុ គណនេយ្យ និងពន្ធដា គណនេយ្យ និងសវនកម្មជាដើម ដោយផ្តោតការយកចិត្តទុដាក់ទៅលើការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលតាមរយៈការសិក្សា ឯកទេសនេះ ធ្វើឱ្យអ្នកសិក្សាមានសមត្ថភាព ជាជំនួយការចំណានក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុអង្គភាពមួយ។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគណនេយ្យ កម្រិតបរិញ្ញាបត្ររង ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជា​ ភាសាអង់គ្លេស និងពិជគណិត។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងគណនេយ្យ​និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

  • បណ្តុះបណ្តាលធនធានមនុស្សលើឯកទេស គណនេយ្យ និងហិរញ្ញវត្ថុ ដែលប្រកបដោយប្រសិទ្ធភាព និងគុណភាពដើម្បីទទួលបាននូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីព និងឆ្លើយតបទៅនឹងទីផ្សារការងារក្នុងស្រុក សម្រាប់ក្រុមហ៊ុន ស្ថាបនរដ្ឋ និងឯកជន
  • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលដែលមានគុណភាពធ្វើឱ្យមានសមត្ថភាពជំនាញច្បាស់លាស់ ងាយរកការងារធ្វើ ឬមានសមត្ថភាព និងអាចបើកអាជីវកម្មជាលក្ខណៈគ្រួសារ
  • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបាននូវចំណេះដឹងលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុជាក់ស្តែង មានសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ
  • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សត តាមរយៈការអភិវឌ្ឍន៍កម្មវិធីសិក្សា ដោយមានប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ដូចជាតំណាងនិយោជក សាស្រ្តាចារ្យ ក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម។

លទ្ធផលសិក្សា

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងលើឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ និសិ្សតក្នុងឯកទេសនេះនឹងទទួលបាន  ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ រួមទាំងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

  • ទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទបច្ចេក​ទេសនានានៃឯកទេសគណនេយ្យនិងហិរញ្ញវត្ថុ
  • វិធីសាស្រ្តនៃការកត់ត្រា​ ការវិភាគ​ វាស់វែង និង​ទទួលស្គាល់ប្រតិបត្តិការ​
  • យល់ពីគោលការណ៍គ្រឹះនៃគណនេយ្យ​ និងរបៀបនៃការបង្កើតក្រុមហ៊ុន
  • យល់ពីការគ្រប់គ្រងសាច់ប្រាក់ ដើម្បីឱ្យដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ
  • យល់ពីការគ្រប់គ្រងថ្លៃដើមផលិតផលក្នុងដំណើរការផលិតរបស់ក្រុមហ៊ុនផលិតកម្ម​ ក្រុមហ៊ុន ទិញលក់ទំនិញ និង​​ក្រុមហ៊ុនសេវាកម្ម
  • ចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ​ និងស្របតាមស្តង់ដារ
  • ចេះប្រើប្រាស់កម្មវិធីរៀបចំទិន្នន័យ និងបច្ចេកទេសគណនេយ្យ ព្រមទាំងការវិភាគដំណើរ​ការ
  • យល់ដឹងនិងអាចវិភាគបរិយាកាសនានាដែលពាក់ព័ន្ធនឹងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
  • ចេះវិភាគដើម្បីរៀបចំនូវអាជីពពួកគេតាមរយៈនៃការយល់ដឹងពីទស្សនទានស្តីពី កាលានុវត្តភាពលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ
  • ចេះធ្វើសេចក្តីសម្រេចចិត្តនិងប្រើប្រាស់ជំនាញនៃការគិតពិចារណា ព្រមទាំងសិក្សាអំពីកត្តាហិរញ្ញវត្ថុសំខាន់ៗ
  • ចេះបង្កើតគំនិតផ្តួចផ្តើមចំពោះការរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងគណនេយ្យ
  • ផ្លាស់ប្តូរឥរិយាបថ ពីបុគ្គលិកលក្ខណៈអវិជ្ជាមាន ទៅជាវិជ្ជាមាន ក្នុងវិជ្ជាជីវៈរបស់ពួកគេ
  • ចេះប្រើប្រាស់ជំនាញទំនាក់ទំនង ការប្រាស្រ័យទាក់ទងជាមួយអតិថិជន តាមរយៈពាក្យសំដី កាយវិការ ការស្តាប់ ការចរចា ការដោះស្រាយបញ្ហា ការតស៊ូមតិ និងការធ្វើសេចក្តីសម្រេច
  • ចេះប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល ធ្វើការងារជាក្រុម សម្របសម្រួល និងចេះដោះស្រាយបញ្ហាប្រឈម ក្នុងពេលប្រតិបត្តិការងារប្រចាំថ្ងៃ
  • ក្លាយជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់
  • ចេះគណនាតាមកម្មវិធីគណនេយ្យនិងហិរញ្ញវត្ថុ ដូចជាគណិតវិទ្យាធុរកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ចអនុវត្តន៍ជាដើម
  • ចេះប្រើប្រាស់កុំព្យូទ័រ សមា្រប់ជំនាញគណនេយ្យ ការិយាល័យ និងសម្រាប់កិច្ចការស្រាវជ្រាវ
  • ចេះគណនាលេខជំនាញគណនេយ្យ ដោយម៉ាស៊ីនស្វ័យប្រវត្តិ(កុំព្យូទ័រ និងកាស្យូ)
  • ចេះប្រើភាសាអង់គ្លេស សម្រាប់ឯកទេសគណនេយ្យនិងហិរញ្ញវត្ថុច្បាស់លាស់។ល។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

ថ្នាក់បរិញ្ញាបត្ររងជំនាញគណនេយ្យនិងហិរញ្ញវត្ថុ មានកម្មវិធីសិក្សារយៈពេល ២ឆ្នាំសិក្សា មានចំនួនក្រេឌីត សរុប៦០ក្រេឌីតសម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពី ការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៣ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស) និងក្រុមទី២ គឺជាការអប់រំជំនាញ(មុខវិជ្ជាជំនាញ)។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ ដូចខាងក្រោម៖

  • ការអប់រំទូទៅ (មុខវិជ្ជាតម្រង់ទិស)មានចំនួនក្រេឌីតសរុប៤៦.៥ក្រេឌីត
  • ការអប់រំជំនាញ មុខវិជ្ជាជំនាញមានចំនួនក្រេឌីតសរុប១៣.៥ក្រេឌីត

២ឆ្នាំ=៤ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្ររង

  • ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១     = ២ឆមាស        = ១២មុខវិជ្ជា     = ៣០ក្រេឌីត
  • ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី២    = ២ឆមាស        = ១០មុខវិជ្ជា     = ៣០ក្រេឌីត
Year Semester Course Title Codes Credits
I I Psychology A1011PSY 1.5
Computer Administration A811COM 3
General Administration A1012GAD 3
Business English A1013BEN 3
Basic Marketing A311BMK 3
Principles of Accounting (1) A111POA 1,5
Total 15
II Global Studies A1015GST 1.5
Business Mathematics A1016MATH 3
Introduction to Economics (Micro) A611ITE 3
Business English A1014ENG 3
Introduction to Business A211ITB 1.5
Principles of Accounting (2) A112 POA 3
Total 15
II I Principles of Management A221PMG 3
Business Statistics (1) A1021BST 3
Customer Service A321CSV 3
Company & Contract Law A921CCL 3
Financial Accounting A121FIA 3
Total 15
II Marketing Management A322MKM 3
Business Statistics (2) A1022BST 3
Human Resource Management A222HRM 3
Financial Management A122FIM 3
Cost Accounting A123CAC 3
Total 15
Grand Total 60