សណ្ឋាគារ និងទេសចរណ៍

សេចក្តីពិពណ៌នា

សម្រាប់ឯកទេសសណ្ឋាគារ និង ទេសចរណ៍ បរិញ្ញាបត្រ ជាឯកទេសមួយដែលផ្តោតការយកចិត្តទុក ដាក់ទៅលើឧស្សាហ៍កម្មទេសចរណ៍ដែលរួមមាន៖ សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ កន្លែងកំសាន្ត ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ សេវាភោជនីយដ្ឋាន ប្រត្តិបត្តិការទេសចរណ៍ ។ល។ តាមរយៈការសិក្សាឯកទេសនេះអាចឱ្យអ្នកសិក្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្នុងវិស័យទេសចរណ៍ នៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និង សហគមន៍ជាដើម ប្រកបដោយប្រសិទ្ធភាព។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាឯកទេសសណ្ឋាគារ និង ទេសចរណ៍ កម្រិតបរិញ្ញាបត្ររង ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជា​ ភាសាអង់គ្លេស ប្រវត្តិវិទ្យា និងពិជគណិត​ និងពលរដ្ឋវិទ្យា។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសសណ្ឋាគារ និងទេសចរណ៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដូចខាងក្រោម៖

-បណ្តុះបណ្តាលធនធានមនុស្សលើឯកទេសសណ្ឋាគារ និង ទេសចរណ៍ ដោយផ្តោតការយកចិត្ត     ទុកដាក់ទៅលើឧស្សាហ៍កម្មទេសចរណ៍ដែលរួមមាន៖ សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ កន្លែងកំសាន្ត ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ។ល។

-បំពេញនូវសេចក្តីត្រូវការសម្រាប់ឱកាសអាជីពការងារ និង មុខរបរ ព្រមទាំងឆ្លើយតបទៅនឹងទីផ្សារការងារនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និង សង្គមស៊ីវិល

 • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
 • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសសណ្ឋាគារ និងទេសចរណ៍ទាំងក្នុង  វិស័យឯកជន ​ស្ថាប័នសារធារណៈ និង អង្គការសង្គមស៊ីវិល ឱ្យមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
 • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រៀមលក្ខណៈសម្បត្តិដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
 • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សត តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ដោយពពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដូចជា៖តំណាងស្ថាប័នសារធារណៈ អង្គការ សង្គមស៊ីវិល និយោជក សហគ្រិន សាស្រ្តាចារ្យ និសិ្សត និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
 • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សា ទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និង កម្រិតបណ្ឌិតបន្តទៀត។

លទ្ធផលសិក្សារំពឹងទុកសម្រាប់ឯកទេស សណ្ឋាគារ និងទេសចរណ៍

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើឯកទេស សណ្ឋាគារ និងទេសចរណ៍ និសិ្សតនឹងទទួលបាននូវ  ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

 • យល់ដឹងទៅលើទ្រឹស្តី វិធីសាស្រ្ត ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេក​ទេសនានាលើឯកទេសសណ្ឋាគារ និងទេសចរណ៍
 • យល់ដឹងពីមូលដ្ឋានគ្រឹះនៃសមាសសធាតុរបស់បដិសណ្ឋារកិច្ច និងឧស្សាហ៍កម្មទេសចរណ៍
 • ស្គាល់ពីទិដ្ឋភាពទូទៅនៃអាជីពជាអ្នកឯកទេសខាងសណ្ឋាគារ និងទេសចរណ៍ ដូចជា៖ ការងារ គ្រប់គ្រង ការងារម៉ាឃីតធីង ប្រត្តិបត្តិការរបស់ភោជនីយដ្ឋាន សេវាម្ហូបអាហារផ្សេងៗ ការស្នាក់នៅ ការធ្វើឱ្យមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍សប្បាយៗ និងសេវាកម្មទាក់ទងទៅនឹងការធ្វើដំណើរ
 • យល់ដឹងពីការងារពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលជាពិសេសនៅក្នុងស្ថាប័នសាធារណៈ ព្រមទាំងការងាររៀបចំលិខិតស្នាមគ្រប់ប្រភេទ ទាំងលិខិតបទដ្ឋាន លិខិតរដ្ឋបាល និងលិខិតឯកជន។ល។
 • យល់ដឹងពីការទទួលភ្ញៀវ បែបបទនៃការចុះឈ្មោះភ្ញៀវចូលស្នាក់នៅក្នុងសណ្ឋាគារ ការងារកក់ បន្ទប់សណ្ឋាគារ ការឆ្លើយតបការចូលស្នាក់នៅក្នុងសណ្ឋាគារ និងដំណើរការនៃប្រតិបត្តិការ ដទៃទៀត នៅក្នុងសណ្ឋាគារ ព្រមទាំងប្រភេទអាជីវកម្មបែបសេវាកម្មស្នាក់នៅ
 • យល់ដឹងពីសកម្មភាពនៃការងារទាំងឡាយនៅក្នុងសណ្ឋាគារ ទាំងមុខងារ និងសកម្មភាពសេវាបម្រើ សកម្មភាពផ្នែកដំណើរការ និងការចាត់ចែងការងារ ការផ្គត់ផ្គង់បន្ទប់ស្នាក់នៅ ការផ្គត់ផ្គង់អាហារ ការងារផ្សេងៗក្នុងពេលដែលភ្ញៀវកំពុងស្នាក់នៅ ការងារទូទាត់ពេលភ្ញៀវចាកចេញទៅវិញ និងមុខងារបន្ទាប់ន្សំដទៃទៀត
 • យល់ដឹងពីមូលដ្ឋាននៃការរៀបចំម្ហូបអាហារ សុវត្ថិភាព អនាម័យម្ហូបអាហារ ប្រភេទអាហារ  ភេសជ្ជៈ ការបម្រើភេសជ្ជៈ ការបម្រើសេវាកម្មក្នុងភោជនីយដ្ឋាន គ្រឿងបរិក្ខារនៅក្នុងឧស្សាហកម្មម្ហូបអាហារ
 • យល់ដឹងពីសារធាតុរ៉ែ វីតាមីន ប្រូតេអីន និងកាបូអីដ្រាតនៅក្នុងអាហារ ប្រភេទអាហារថាមពល អាហារការពារ អាហារស្ថាបនា គ្រឿងផ្សំបន្ថែមរសជាតិ ដើម្បីបំពេញចិត្តនិងទុបស្កាត់ផលប៉ះពាល់ ដល់សុខភាពរបស់អតិថិជន
 • យល់ដឹងពីឥទ្ទិពលទេសចរណ៍លើកត្តានយោបាយ សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ សហគមន៍ និងសង្គម
 • យល់ដឹងពីអត្ថន័យនៃពាក្យមគ្គុទេសទេសចរណ៍​ តួនាទី និងភារកិច្ចរបស់មគ្គុទេសទេសចរណ៍ព្រមទាំងទំនាក់ទំនងរវាងមគ្គុទេសក៍ជាមួយទីភ្នាក់ងារទេសចរណ៍ និងបណ្ដាមូលដ្ឋានសេវាកម្មដទៃទៀត
 • យល់ដឹងអំពីឥទ្ធិពលរបស់អេកូទេសចរណ៍ទៅលើ វិស័យសេដ្ឋកិច្ច ការផ្ដល់សិទ្ធិអំណាចខាង វប្បធម៌ និងការផ្លាស់ប្តូរវប្បធម៌
 • យល់ដឹងពីដំណើរការការងារនៅការិយាល័យជួរមុខ ដំណើរការការងារនៅផ្នែកគេហកិច្ច និងដំណើរការ និងការគ្រប់គ្រងសណ្ឋាគារ
 • យល់ដឹងពីអាជីវកម្មសេវាកម្មសណ្ឋាគារ និងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ និងទំនាក់ទំនង រវាងសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ព្រមទាំងសកម្មភាពចំបងៗ និងបន្ទាប់បន្សំរបស់ទីភ្នាក់ងារ ទេសចរណ៍
 • យល់ដឹងពីលិខិតបទដ្ឋានគតិយុត្តនានា ស្ដីពីទេសចរណ៍ ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កាតព្វកិច្ចរបស់ប្រតិបត្តិការទេសចរណ៍ និងភាគីដែលពាក់ព័ន្ធក្នុងការចូលរួមអនុវត្តច្បាប់ ជាតិ-អន្តរជាតិ ដែលមានជាធរមានក្នុងការទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានក្នុងវិស័យទេសចរណ៍
 • យល់ដឹងអំពីប្រវត្តិដើម និងការវិត្តន៍នៃឧស្សាហកម្មសណ្ឋាគារលើពិភពលោក និងកម្ពុជា តំបន់ សក្ដានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជាលក្ខណៈសម្បត្តិរបស់ធនធានទេសចរណ៍នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ក៍ដូចជានៅលើពិភពលោក
 • យល់ដឹងពីកាតព្វកិច្ច និងភារកិច្ចរបស់ទេសចរណ៍ និងភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ និងយុត្តិកម្មសម្រាប់តំបន់ការពារលំនឹង និងជីវចំរុះនៃអេកូទេសចរណ៍ ព្រមទាំងដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងអេកូទេសចរណ៍
 • ប្រត្តិបត្តិការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល នានាឱ្យមានប្រសិទ្ធភាព
 • ប្រើប្រាស់មូលដ្ឋានគ្រឹះក្នុងការនិយាយ និងការសម្ដែងជាមគ្គុទេសក៍ប្រកបដោយវិជ្ជាជីវៈ
 • កសាងសមត្ថភាពជំនាញក្នុងការគិត និងវិភាគដើម្បីលើកកម្ពស់សេវាកម្មនិងថែរក្សាតំបន់គោលដៅ ទេសចរណ៍ និងវប្បធម៌ធម្មជាតិរបស់ប្រទេសកម្ពុជាឲ្យបានកាន់តែល្អប្រសើរឡើង
 • បង្កើតអាជីវកម្ម​ ទំនាក់ទំនង ចរចារ និងដោះស្រាយរាល់បាតុភាពទំាងឡាយដែលកើតមាននៅក្នុងប្រតិបត្តិការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការវិភាគចំណេះដឹងលើជំនាញនេះ
 • រៀបចំផែនការក្នុងការចាត់ចែង ទំនាក់ទំនង និងដោះស្រាយរាល់បាតុភាពទាំងឡាយដែលកើតមាននៅក្នុងពេលផ្ដល់សេវា។ រៀបចំធ្វើផែនការកាពារ និងទប់ស្កាត់នូវហានិភ័យនានាចំពោះអ្នកទេសចរណ៍ ដោះស្រាយនូវឧប្បត្តិហេតុគ្រោះថ្នាក់ផ្សេងៗដែលកើតឡើង ឬអាចកើតឡើងជាយថា ហេតុ​ចំពោះភ្ញៀវ​ទេសចរណ៍ ថែរក្សាទ្រព្យសម្បត្តិ សន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ប្រកបដោយជំនាញ និងប៉ិនប្រសព្វ
 • ប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគ ដើម្បីស្វែងយល់ពីសារៈសំខាន់របស់វិស័យទេសចរណ៍ចំពោះសេដ្ឋកិច្ចជាតិ រៀបចំផែនការអភិវឌ្ឍន៍ គ្រប់គ្រងអេកូទេសចរណ៍ និងតំបន់គោលដៅ ទាក់ទាញទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់
 • គ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងចូលរួមចំណែកក្នុងការការពារ បរិស្ថាន ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសាសនាដែលជាមូលដ្ឋានគ្រឹះសម្រាប់បម្រើសេវាកម្មទេសចរណ៍
 • កំណត់ និងប្រត្តិបត្តិឱ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ចំណេះដឹង វិភាគទៅលើសកម្មភាព នានានៅក្នុងសណ្ឋាគារ
 • កំណត់ពីចរិតលក្ខណៈ និង សកម្មភាព របស់ទេសចរណ៍ក្នុងស្រុក ទេសចរណ៍បរទេស និងទេសចរណ៍ចេញក្រៅប្រទេសដើម្បីផ្តល់សេវាបម្រើផ្សេងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់
 • ប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគដើម្បីកំណត់ពីវិធីសាស្រ្តក្នុងការរៀបចំ និងការគណនាថ្លៃខ្សែទស្សនៈកិច្ច ទំនាក់ទំនង និង ដោះស្រាយលើភាពមិនប្រក្រតីនៅក្នុងការប្រតិបត្តិខ្សែទស្សនកិច្ច និងសេវាបម្រើដទៃទៀតឱ្យមានប្រសិទ្ធភាព
 • កំណត់ពីប្រភពទេសចរណ៍ និងសកម្មភាពដែលពាក់ព័ន្ធដល់ការធ្វើដំណើរ ការត្រួតពិនិត្យ និងកែលម្អលើចំណុចអវិជ្ជមានក្នុងការរៀបចំទទួល និងបញ្ជូនទេសចរណ៍
 • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតដើម្បីរិះរកគំនិតថ្មីៗ ប្រជុំពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ ស្តាប់ ចរចារ តស៊ូមតិ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ
 • អាចប្រើសមត្ថភាពឯកទេស កសាងទំនាក់ទំនងស្និទ្ធស្នាល និងជម្រុញលើកទឹកចិត្តបុគ្គលិក និងក្រុមការងារ
 • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវក្នុងការបំពេញសេវាកម្ម បដិសណ្ឋារកិច្ច ការទទួលភ្ញៀវ បែបបទនៃការចុះឈ្មោះភ្ញៀវចូលស្នាក់ ការងារកក់បន្ទប់សណ្ឋាគារ សម្របសម្រួលភ្ញៀវស្នាក់នៅ ការផ្គង់ផ្គងអាហារ ការទូទាត់ពេលភ្ញៀវចាកចេញ ព្រមទាំងសេវាកម្មទាក់ទងទៅនឹងការធ្វើដំណើរឱ្យមានប្រសិទ្ធភាពខ្ពស់
 • វិភាគឥទ្ទិពលទេសចរទៅលើនយោបាយ សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ សហគមន៍ និងសង្គម។​​​ កំណត់តួនាទី និង ភារកិច្ចរបស់មគ្គុទេសទេសចរណ៍ជាមួយទីភ្នាក់ងារទេសចរណ៍ អាជីវកម្ម សេវាកម្មសណ្ឋាគារ អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ និងទំនាក់ទំនងរវាងសណ្ឋាគារនិងភ្នាក់ងារទេសចរណ៍ព្រមទាំងបណ្ដាមូលដ្ឋានសេវាកម្មដទៃទៀតប្រកបដោយកាទទួលខុសត្រូវ
 • ផ្ដល់សេវាកម្មបម្រើភ្ញៀវនៅតាមទីតាំងទេសចរណ៍ខុសៗគ្នា
 • ចេះគណនាតាមបែបគណិតវិទ្យាតាមរយៈកម្មវិធីសិក្សា នៃឯកទេសសណ្ឋាគារ និង ទេសចរណ៍មានដូចជា៖ គណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច។
 • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) ដូចជា៖ កំព្យូទ័រសមា្រប់ជំនាញការងាររដ្ឋបាល កំព្យូទ័រសមា្រប់ការងារគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ។ មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដែលទាក់ទងទៅនឹងពាក្យស័ព្ទបច្ចេកទេស លើឯកទេសសណ្ឋាគារ និង ទេសចរណ៍
 • មានសមត្ថភាព កត់ត្រា គណនា និង ព្យាករណ៍ចំណូលចំណាយលើកិច្ចការងារសណ្ឋាគារ និង ទេសចរណ៍។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

ថ្នាក់បរិញ្ញាបត្រមានកម្មវិធីសិក្សា ៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានចំនួនក្រេឌីត សរុប ១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សានិងសរសេរសារណាបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពី ការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យលើសពី៦ឆ្នាំ ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២ គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖

ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប ៣០ក្រេឌីត

ការអប់រំឯកទេស មុខវិជ្ជាឯកទេស (Major subjects)សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាដោយរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល (Core subjects) និងមុខវិជ្ជាជ្រើសរើស (Elective subjects)។ មុខវិជ្ជាឯកទេសសង្កត់ធ្ងន់លើចំណេះដឹង ការយល់ដឹង និងការអនុវត្តការងារជាក់ស្តែង។ ចំនួនក្រេឌីតសរុបនៃការអប់រំឯកទេសមានចំនួន ៩០ក្រេឌីត សម្រាប់មុខវិជ្ជាឯកទេស (Major subjects) និងមុខវិជ្ជាគួបផ្សំ (Minor subjects)។ ចំនួនក្រេឌីតសរុបនៃការអប់រំឯកទេស មិនរាប់បញ្ចូលមុខវិជ្ជាបន្ថែមភាសាបរទេសទេ។

៤ឆ្នាំ=៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រឯកទេស៖គ្រប់គ្រង

 • ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១)   = ២ឆមាស     = ១២មុខវិជ្ជា   = ៣០ក្រេឌីត
 • ថ្នាក់បរិញ្ញាបត្រឆ្នាំទី២                 = ២ឆមាស     = ១០មុខវិជ្ជា   = ៣០ក្រេឌីត
 • ថ្នាក់បរិញ្ញាបត្រឆ្នាំទី៣                = ២ឆមាស     = ០៩មុខវិជ្ជា   = ៣០ក្រេឌីត
 • ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤                = ២ឆមាស     = ០៨មុខវិជ្ជា   = ៣០ក្រេឌីត
 • សារណា                                                                                           = ០៦ក្រេឌីត
Year Semester Subjects Codes Credits
I I Psychology B1011PSY 1.5
Computer Administration B811COM 3
General Administration B1012GAD 3
Business English B1013BEN 3
Basic Marketing B311BMK 3
Principles of Accounting (1) B111POA 1.5
Total 15
II Global Studies B1015GST 1.5
Business Mathematics B1016MATH 3
Introduction to Economics (Micro) B611ITE 3
Business English B1014ENG 3
Introduction to Business B211ITB 1.5
Principles of Accounting (2) B112 POA 3
Total 15
II I Principles of Management B221PMG 3
Business Statistics (1) B1021BST 3
Customer Service B321CSV 3
Company & Contract Law B921CCL 3
Financial Accounting B121FIA 3
Total 15
II Marketing Management B322MKM 3
Business Statistics (2) B1022BST 3
Human Resource Management B222HRM 3
Financial Management B122FIM 3
Cost Accounting B123CAC 3
Total 15
III I Office Management B231OFM 3
Organizational Behavior B232OB 4.5
Supervision B233SUP 4.5
Project Management B234PM 3
   
Total 15
II Macroeconomics B631MAC 3
Project Proposal Writing B235PPW 3
Corporate Finance B535COF 3
Inventory Management B235INM 3
Research Methodology B1031REM 3
Total 15
IV I Entrepreneurship (1) B241ENT 3
Shipping Management B244SHM 4.5
Investment Management B543IVM 3
Production and Operation Management B243POM 4.5
 
Total 15
II Entrepreneurship (2) B242ENT 3
Strategic Management B245STM 4.5
Leadership B246LED 4.5
Microsoft Project Management B247MPM 3
 
Total 15
Grand Total 120