Backing and Finance

សេចក្តីពិពណ៌នា

សម្រាប់ឯកទេសធនាគារ និងហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃបណ្តុំស្ថាប័នហិរញ្ញវត្ថុ ដែលមានដូចជា ធានាគារិកវិនិយោគ ធនាគារពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនអន្តរការីហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុនដទៃទៀតជាច្រើនដែលទទួលបាននូវប្រាក់ចំណេញពីលំហូរសាច់ប្រាក់ ក្នុង​ប្រព័ន្ធធនាគារ ដែលអាចឱ្យនិស្សិតមានការយល់ដឹងពី អន្តរការីហិរញ្ញវត្ថុ  អ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារ ការផ្គត់ផ្គង់ទុន ការបង្វិលទុនក្នុងប្រព័ន្ធធនាគារ និងអ្នកខ្ចីនានាដែលតម្រូវឱ្យមានការអនុវត្តតាមលក្ខខណ្ឌតម្រូវ នានារបស់ធនាគារ។ តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព បម្រើការងារយ៉ាងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតាមស្ថាប័នឬអង្គភាពនានា។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគណនេយ្យ កម្រិតបរិញ្ញាបត្រ ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជា​ ភាសាអង់គ្លេស ពិជគណិត ពលរដ្ឋវិទ្យា និងកុំព្យូទ័ររដ្ឋបាល។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសធនាគារនិងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖

  • ជំរុញលើកទឹកចិត្តនិស្សិត និងផ្តល់ការបណ្តុះបណ្តាល ជំនាញធនាគា និងហិរញ្ញវត្ថុ ប្រកប ដោយគុណភាព ឆ្លើយតបតម្រូវការទីផ្សារការងារ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ
  • ផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាព តាមរយៈការពង្រឹងគុណភាពបង្រៀន និងសមត្ថភាព របស់គ្រូ
  • ផ្តល់ឱកាសដល់និស្សិតផ្តាស់ប្តូរការសិក្សា និងបទពិសោធន៍ ជាមួយស្ថាប័នជាដៃគូ ជាមួយសហគ្រាស ក្រុមហ៊ុន សហគមន៍ និងសាកលវិទ្យាល័យដៃគូនានាដែលមានការទទួលស្គាល់ គុណភាពអប់រំ
  • បណ្តុះបណ្តាលតាមកម្មវិធីសិក្សា ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ដោយបន្តធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ
  • បង្កើតវប្បធម៌ដែលមានសក្តានុពល សម្រាប់និស្សិតដែលកំពុងសិក្សា និងកំពុងស្រាវជ្រាវ
  • បណ្តុះបណ្តាលឱ្យនិស្សិត មានសមត្ថភាពពេញលេញ ទាំងក្នុងជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញផ្សេងទៀតស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិ ដើម្បីអាចបំពេញការងារបានដោយប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • រៀបចំនិងអនុវត្តយុទ្ធសាស្រ្តបណ្តុះបណ្តាលក្នុងមហាវិទ្យាល័យឱ្យមានប្រសិទ្ធភាព
  • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈភាពមានការងារធ្វើ​ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និស្សិត
  • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មាតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការប្រកួត ប្រជែងក្នុងទីផ្សារការងារ។

លទ្ធផលសិក្សារំពឹងទុក

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញធនាគារនិងហិរញ្ញវត្ថុ និស្សិតក្នុងជំនាញ​នេះ នឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត (ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និង ការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

  • មានចំណេះដឹងទូលំទូលាយលើទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទ បច្ចេកទេសនានា នៃជំនាញធនាគារ និងហិរញ្ញវត្ថុ
  • យល់ដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងឥណទាន និងគោលវិធីនានា ដែលប្រើ​ប្រាស់ក្នុងផ្នែកឥណទាន ដែលសិក្សាដោយជំនាញធនាគារនិងហិរញ្ញវត្ថុ
  • យល់ពីតួនាទីនិងភាពខុសគ្នា រវាងធនាគារពាណិជ្ជ ធនាគារឯកទេស និងយល់ពីសកម្មភាព/ដំណើរការទាំងឡាយសម្រាប់ធនាគារទាំងនោះ
  • យល់ដឹងពីគោលការណ៍សម្រាប់កំណត់ដើមទុន និងតម្លៃនៃសោហ៊ុយនានា ក្នុងពេលស្នើសុំអាជ្ញាបណ្ណ
  • អាចបញ្ជាក់បានពីប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងសារៈសំខាន់របស់វា
  • យល់ដឹងពីតួនាទីនៃធនាគារជាតិក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារទាំងមូល
  • យល់ដឹង និងអាចរកវិធីបញ្ជៀសហានិភ័យ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • ចេះស្វែងរកវិធិសាស្រ្តជោគជ័យនានាដែលអាចប្រើប្រាស់បានដោយធនាគារ
  • យល់ដឹងពីប្រវត្តិនៃដុល្លារូបនីយកម្មដែលកើតមានឡើងនៅកម្ពុជា ប្រព័ន្ធធនាគារកម្ពុជា និងការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាការប្រាក់
  • អាចបញ្ជក់បានពីឧបករណ៍ហិរញ្ញវត្ថុនានា និងដំណើរការរបស់វាលើទីផ្សារ
  • យល់ពីតួនាទីនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាលើពិភពលោក និងគោល​បំណងរបស់វា
  • យល់ដឹងពីទិដ្ឋភាពនៃសេដ្ឋកិច្ច ដែលពាក់ព័ន្ធខ្លាំងបំផុតសម្រាប់អាជីពនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានសមត្ថភាពនិងយល់ដឹងពីការវាយតម្លៃ ព្រមទាំងការផ្តល់យោបល់លើប្រព័ន្ធគណនេយ្យ
  • អាចប្រើប្រាស់កម្មវិធីរៀបចំទិន្នន័យ និងបច្ចេកទេសធនាគារ និងការវិភាគ
  • អាចផ្តល់ជាយោបល់សម្រាប់ការអនុវត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ននានា
  • អាចប្រើប្រាស់ទ្រឹស្តី និងបច្ចេកទេសនៃការស្រាវជ្រាវក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងដែនកំណត់ដ៏មានសក្តានុពលនៃការស្រាវជ្រាវផងដែរ
  • អាចប្រើប្រាស់គោលវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុជាបុគ្គល
  • យល់ពីតួនាទីនៃស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានតួនាទីជម្រុញសេដ្ឋកិច្ច
  • យល់ដឺងពីវិស័យមូលបត្រ និងការអនុវត្តទីផ្សារ​មូលបត្រ
  • យល់ដឹងពីវិធីសាស្រ្តលុបបំបាត់ហានិភ័យនៃទីផ្សារមូលបត្រ
  • កំណត់បានពីតួនាទីធានារ៉ាប់រងសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទាំងឡាយ
  • បញ្ជាក់បានពីរបៀបប្រើប្រាស់ទីផ្សារមូលបត្រសកលក្នុងការបញ្ជៀសហានិភ័យ
  • កំណត់បានពីប្រភេទនៃទីផ្សារមូលបត្រនាបច្ចុប្បន្ន
  • មានសមត្ថភាព និងទេពកោសល្យវិភាគវែកញែក លើបរិយាកាសនានាដែលពាក់ព័ន្ធទៅនឹង ជំនាញឯកទេសធានាគារ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងនិងសមត្ថភាពជំនាញ ក្នុងការវិភាគ ដើម្បីរៀបចំនូវអាជីពរបស់ពួកគេ តាមរយៈការយល់ដឹងពីទស្សនទាន ស្តីពីកាលានុវត្តភាពលើជំនាញឯកទេស ធានាគារ និងហិរញ្ញវត្ថុនេះ
  • អាចសម្រេចចិត្តដោយខ្លួនឯង និងមានជំនាញគិតពិចារណា ពីកត្តាហិរញ្ញវត្ថុសំខាន់ៗដែលអាចនឹងជួយដល់អាជីវកម្មពួកគេ
  • ចេះវិភាគ និងចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តី ដល់អ្នកពាក់ព័ន្ធ
  • ពូកែសម្រេចចិត្តនិងចេះដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យ ដោយ ពឹងលើការវិភាគដិតដល់
  • មានសមត្ថភាពវិភាគពិចារណាដោយមានការតម្រង់ទិសពីសហការី និងនិយោជក់
  • មានសមត្ថភាពធ្វើជាអ្នកពិគ្រោះយោបល់លើជំនាញឯកទេសធានាគារ និង ហិរញ្ញវត្ថុ ព្យាករណ៍និងចូលរួមដោះស្រាយបញ្ហា
  • មានសមត្ថភាពជាសហគ្រិន ប្រើប្រាស់ជំនាញឯកទេស​ធានាគារនិងហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធិភាពខ្ពស់
  • មានសមត្ថភាពក្នុងការត្រិះរិះពិចារណា ដោយភ្ជាប់ជាមួយហេតុផល រវាងគំនិត និងការអនុវត្តជាក់ស្តែង លើជំនាញឯកទេស ធនាគារ និងហិរញ្ញវត្ថុ
  • ចេះបង្កើតគំនិតរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងឯកទេសខាងលើ
  • ផ្លាស់ប្តូរឥរិយាបទ និងបុគ្គលិកលក្ខណៈអវិជ្ជា ក្នុងវិជ្ជាជីវៈរបស់ពួកគេ កាន់តែប្រសើរឡើង
  • មានជំនាញទំនាក់ទំនង សម្រាប់ប្រាស្រ័យទាក់ទងជាមួយអតិថិជន ប្រកបដោយជោគជ័យ ទាំងការប្រើសម្តី កាយវិការ ជាលាយលក្ខអក្សរ ការស្តាប់ ការចរចារ ការដោះស្រាយបញ្ហា ការតស៊ូមតិ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម
  • មានជំនាញទំនាក់ទំនងអន្តរបុគ្គល ពង្រឹងភាពស្និទ្ធស្នាលលើការងារ តាមរយៈការងារជាក្រុម ចេះសម្របសម្រួល​​ការងារ និងចេះដោះស្រាយបញ្ហាប្រឈមនានា
  • មានចំណេះដឹងភាពជាអ្នកដឹកនាំ ដូចជាការជម្រុញលើកទឹកចិត្តបុគ្គល និងក្រុមការងារឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលខ្ពស់ ព្រមទាំងមានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់លើជំនាញរបស់ខ្លួន
  • មានសមត្ថភាពផ្តួចផ្តើមរៀបចំគម្រោងអាជីវកម្ម ក្លាយជាសហគ្រិន
  • មានសមត្ថភាពគណនាផ្នែកគណិតវិទ្យាតាមរយៈកម្មវិធិសិក្សាឯកទេសធនាគារ និងហិរញ្ញវត្ថុ ដូចជា គណិតវិទ្យាធុរកិច្ចអនុវត្ត​ គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិអាជីវកម្ម
  • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រក្នុងជំនាញគណនេយ្យ ក្នុងដំណើរការប្រព័ន្ធកុំព្យូទ័រដែលទាក់ទងទៅនឹងឯកទេសធនាគារ និងហិរញ្ញវត្ថុ ការចុះបញ្ជីគណនេយ្យ និងសម្រាប់ការស្រាវជ្រាវស្រាវជ្រាវ
  • មានសមត្ថភាពគណនាលេខ ដោយ​ម៉ាស៊ីនស្វ័យប្រវត្តិនានាដូចជាកុំព្យូទ័រនិងម៉ាស៊ីនគិតលេខ
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ក្នុងឯកទេសធនាគារ និងហិរញ្ញវត្ថុ។

រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត ថ្នាក់បរិញ្ញាបត្រ

ថ្នាក់បរិញ្ញាបត្រមានកម្មវិធិសិក្សា៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវ​មានចំនួនក្រេឌីសរុបយ៉ាងតិច១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និង សរសេរ របាយការណ៍ ឬសារណាបញ្ចប់ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅមិនឱ្យ​លើសពី៦ឆ្នាំ។ រចនាសម្ព័ន្ឌកម្មវិធីសិក្សាចែកជា២ក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ(ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនិមួយៗត្រូវបានកំណត់ដូចខាងក្រោម៖

  • ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប៣០ក្រឌីត
  • ការអប់រំជំនាញ មុខវិជ្ជាជំនាញ (Major Subject)រាប់បញ្ចូលទាំងមុខវិជ្ជាស្នូល (Core Major Subjects) មុខវិជ្ជាគ្រឹះនៃឯកទេសណាមួយ (Basic Major Subjects) ឬ មុខ វិជ្ជាជ្រើសរើសតាមឯកទេសណាមួយ (Elective Major Subjects)។​ មុខវិជ្ជាជំនាញសង្កត់លើ ចំណេះដឹង ការយល់ដឹង និងការអនុវត្តជាក់ស្តែង។ ចំនួនក្រេឌីតសរុបនៃការអប់រំជំនាញ មានចំនួន៩០ក្រឌីត និងមុខវិជ្ជាគួបផ្សំ (Minor Subjects)។

សិក្សា៤ឆ្នាំ = ៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រ

  • ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១)  ​= ២ឆមាស​ = ១០មុខវិជ្ជា = ៣០ក្រេឌីត
  • ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី២         =  ២ឆមាស​ = ១០មុខវិជ្ជា = ៣០ក្រេឌីត
  • ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៣        =  ២ឆមាស​ = ៩មុខវិជ្ជា = ៣០ក្រេឌីត
  • ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៤         =  ២ឆមាស​ = ៩មុខវិជ្ជា = ៣០ក្រេឌីត
  • របាយការណ៍ / សារណា                                                          = ០៦ក្រឌីត

 

Year Semester Course Title Codes Credits
I I Psychology B1011PSY 1.5
Computer Administration B811COM 3
General Administration B1012GAD 3
Business English B1013BEN 3
Basic Marketing B311BMK 3
Principles of Accounting (1) B111POA 1,5
Total 15
II Global Studies B1015GST 1.5
Business Mathematics B1016MATH 3
Introduction to Economics (Micro) B611ITE 3
Business English B1014ENG 3
Introduction to Business B211ITB 1.5
Principles of Accounting (2) B112 POA 3
Total 15
II I Principles of Management B221PMG 3
Business Statistics (1) B1021BST 3
Customer Service B321CSV 3
Company & Contract Law B921CCL 3
Financial Accounting B121FIA 3
Total 15
II Marketing Management B322MKM 3
Business Statistics (2) B1022BST 3
Human Resource Management B222HRM 3
Financial Management B122FIM 3
Cost Accounting B123CAC 3
Total 15
III I Credit Management B531CRM 4.5
Money and Banking  (1) B533MBK 3
Cambodia Tax-Accounting B133CTA 3
Banking Accounting B532BAC 4.5
Total 15
II Macroeconomics B631MAC 3
Money and Banking  (2) B534MBK 3
Corporate Finance B535COF 3
Risk Management and Insurance B536RMI 3
Research Methodology B1031REM 3
Total 15
IV I Commercial Bank Management (1) B541CBM 3
Financial Market (1) B544FMK 3
Investment Management B543IVM 4.5
International Finance B546INF 4.5
Total 15
II Commercial Bank Management (2) B542CBM 3
Financial Market (2) B545FMK 3
Personal Finance B547PEF 3
Financial Statement Analysis B146FSA 3
Micro Finance B548MIF 3
Total 15
Grand Total 120