Management

សេចក្តីពិពណ៌នា

ស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និង​ឥទ្ធិពល​របស់​សាកល​ភាវូ​បនីយ​កម្ម ការគ្រប់​គ្រ​ង​មាន​សារៈសំខាន់​សម្រាប់​ស្ថាប័ន​សាធារណៈ អង្គភាព​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សម្រាប់ឯកទេសគ្រប់គ្រងកម្រិតបរិញ្ញាបត្រ ការសិក្សាផ្តោតលើការគ្រប់គ្រងទូទៅ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និង ការគ្រប់គ្រងគម្រោង ដោយយកចិត្តទុដាក់ទៅលើការគ្រប់គ្រង នៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលតាម រយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាពចូលរូមចំណែកក្នុងការគ្រប់គ្រងអង្គភាពមួយទទួលបាននូវប្រសិទ្ធភាព។

ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញគ្រប់គ្រង កម្រិតបរិញ្ញាបត្រ ឲ្យ​ទទួល​លទ្ធផល​​ប្រសើរ ​តម្រូវ​ឲ្យ​ ​បេក្ខជន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​មុខវិជ្ជា ភាសាអង់គ្លេស ពិជគណិត ពលរដ្ឋវិទ្យា និងកុំព្យូទ័ររដ្ឋបាល។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសគ្រប់គ្រងត្រូវបានរៀបចំឡើងក្នុងគោលបំណង៖​

 • បណ្តុះបណ្តាលធនធានមនុស្សលើឯកទេសគ្រប់គ្រងទាំងការគ្រប់គ្រងនៅតាមស្ថាប័នសាធារណៈ វិស័យឯកជន និង អង្គការសង្គមស៊ីវិល ដោយផ្តោតការយកចិត្តទុកដាក់ទៅលើមុខវិជ្ជាឯកទេស ដូចជា សេចក្តីផ្តើមអាជីវកម្មនិង​សេដ្ឋកិច្ច ការគ្រប់គ្រង​ការិយាល័យ ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រង​ផលិតកម្ម និងការប្រតិបត្តិ ការគ្រប់គ្រង​គម្រោង ឥរិយាបថ​របស់អង្គភាព សហគ្រិនភាព ទំនាក់ទំនង​មនុស្ស ការគ្រប់គ្រង​លើការវិនិយោគ ការគ្រប់គ្រង​ការផ្លាស់ប្តូរ ការគ្រប់គ្រង​អាជីវកម្មកម្រិត​អន្តរជាតិ ការគ្រប់គ្រង​យុទ្ធសាស្ត្រ ការគ្រប់គ្រង​គុណភាពសរុប ការគ្រប់គ្រង​លើការដឹកជញ្ជូន និងការគ្រប់គ្រង​វប្បធម៌ចម្រុះ។ ជាពិសេសនិស្សិត​មានសមត្ថភាព​ដើម្បី​គ្រប់គ្រង​អង្គភាព​ឲ្យដំណើរការ​ទទួល​បាននូវ​ប្រសិទ្ធភាព​តាមរយៈការបង្កើតរចនាសម្ព័ន្ធចាត់តាំងអង្គភាព​ ទស្សនវិស័យ បេសកកម្ម គោលដៅ ទិសដៅ ផែនការ គោលនយោបាយ នីតិវិធី បទបញ្ញត្តិ​នានា និង​យុទ្ធសាស្ត្រ​ជាដើម។
 • ចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីកាត់បន្ថយភាពក្រីក្រ
 • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសគ្រប់គ្រង ទាំងនៅក្នុង វិស័យឯកជន ​ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិល ឱ្យមានសមត្ថភាពបំពេញការងារដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
 • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារនៅក្នុងតំបន់អាស៊ាន
 • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សតតាមរយៈ ការអភិវឌ្ឍកម្មវិធីសិក្សា ដោយសហការ ជាមួយ តំណាងស្ថាប័នសារធារណៈ អង្គការ សង្គមស៊ីវិល និយោជក និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
 • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និង កម្រិតបណ្ឌិតបន្តទៀត។

លទ្ធផលសិក្សារំពឹងទុកសម្រាប់ឯកទេស៖ គ្រប់គ្រងកម្រិតបរិញ្ញាបត្រ

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសគ្រប់គ្រង និសិ្សតនឹងទទួលបាន  ចំណេះដឹង ជំនាញក្នុងការគិត(ចំណេះដឹងវិភាគ) ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ រួមទាំងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖

 • យល់ដឹងបានទូលំទូលាយទៅលើទ្រឹស្តី ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេក​ទេសនានាលើឯកទេសគ្រប់គ្រង
 • យល់ដឹងពីមូលដ្ឋានគ្រឹះនៃការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជននិងអង្គការសង្គមស៊ីវិលជាពិសេសនៅក្នុងស្ថាប័នសាធារណៈ
 • យល់ដឹងយ៉ាងច្បាស់លាស់ពីដំណើការផលិតកម្ម ប្រត្តិបត្តិការណ៍ ដំណើការនៃការគ្រប់គ្រង ប្រព័ន្ធការងារ និងរចនាសម្ព័នចាត់តាំងរបស់អង្គភាព (តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសិទ្ធិអំណាចផ្សេងៗ)
 • ស្គាល់ពីមុខងារនៃការគ្រប់គ្រង(ការរៀបចំផែនការ ការចាត់ចែងរៀបចំចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ) ជំនាញនៃការគ្រប់គ្រង(ជំនាញខាងបច្ចេកទេស ជំនាញខាងមនុស្ស និងជំនាញខាងការធ្វើសេចក្តីសម្រេចចិត្ត) តួនាទីនៃការគ្រប់គ្រង(តួនាទីអន្តរបុគ្គល តួនាទីគ្រប់គ្រងព៌តមាន តួនាទីធ្វើសេចក្តីសម្រេចចិត្ត)
 • យល់ដឹងពីមុខងារនៃការគ្រប់គ្រងធនធានមនុស្ស (ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស ការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស ការវាយតម្លៃលើការអនុវត្តន៍ការងារ សំណងទូរទាត់ និងអត្ថប្រយោជន៍ផ្សេងៗ សុវត្ថិភាពនិងសុខភាព ទំនាក់ទំនងរវាងនិយោជកនិងនិយោជិត)
 • យល់ដឹងពីដំណើរការនៃការគ្រប់គ្រងគម្រោង វដ្តជីវិតរបស់គម្រោង(ការកំណត់គម្រោង ការរៀបចំគម្រោង ការរៀបចំគម្រោងស្នើសុំថវិកា ការអនុវត្តគម្រោង ការត្រួតពិនិត្យ និងវាយតម្លៃគម្រោង)
 • ស្គាល់ពីលក្ខណៈពិសេសរបស់សហគ្រិន និងហានីយភ័យរបស់សហគ្រិន ទម្រង់អាជីវកម្ម ដំណើរការអាជីវកម្ម ការរៀបចំគម្រោងនិងផែនការអាជីវកម្ម ការរៀបចំគម្រោងវិនិយោគ ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម
 • យល់ដឹងពីដំណើរការនៃការគ្រប់គ្រងយុទ្ធសាស្រ្ត
 • យល់ដឹងពីការរៀបចំទស្សនៈវិស័យ បេសកកម្ម គោលដៅ ទិសដៅ គោលនយោបាយ គោលការណ៍ និតិវិធីទម្រង់បែបបទ បទបញ្ញាត្តិនានា ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងពីរបៀបគ្រប់គ្រងដឹកនាំអង្គភាព
 • អាចគ្រប់គ្រងដំណើការផលិតកម្ម និងប្រត្តិបត្តិការណ៍ កំណត់ដំណើការនៃការគ្រប់គ្រង រៀបចំរចនាសម្ព័ន្ធចាត់តាំង អនុវត្តមុខងារនៃការគ្រប់គ្រង ជំនាញនៃការគ្រប់គ្រង និងបំពេញតួនាទី
 • ចេះប្រើប្រាស់ជំនាញក្នុងការគិត និងវិភាគទៅលើប្រព័ន្ធកត់ត្រាការងារ
 • អាចបង្កើតអាជីកម្មផ្ទាល់ខ្លួន ដំណើរការអាជិវកម្ម រៀបចំផែនការអាជីវកម្មនិងគម្រោងវិនិយោគ
 • ចេះគ្រប់គ្រងយុទ្ធសាស្រ្ត ដោយផ្អែកលើទ្រឹស្តី គោលការណ៍ និងទស្សនៈទាននានា
 • ចេះទំនាក់ទំនងអន្តរបុគ្គលក្នុងការដឹកនាំ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតថ្មីៗ ប្រជុំពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ ស្តាប់ ចរចារ តស៊ូមតិ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ
 • អាចផ្លាស់ប្តូរបុគ្គលិកលក្ខណៈ អាកប្បកិរិយា ឥរិយាបថ ពីអវិជ្ជាមាន ទៅជាវិជ្ជមាន
 • យល់ច្បាស់ពីបុគ្គលិកលក្ខណៈ អាកប្បកិរិយា និងឥរិយាបថរបស់បុគ្គល ក្រុម និងអង្គភាព ធ្វើឱ្យពួកគេក្លាយជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់
 • ចេះគណនាតាមបែបគណិតវិទ្យា តាមរយៈកម្មវិធីសិក្សានៃឯកទេសគ្រប់គ្រង ដូចជាគណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច
 • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ(បច្ចេកវិទ្យាព័ត៌មាន) មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងពាក្យស័ព្ទបច្ចេកទេសក្នុងជំនាញគ្រប់គ្រង
 • មានសមត្ថភាពប្រើប្រាស់វិធីសាស្រ្តប្រៀបធៀបគម្រោងវិនិយោគ។

កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត

ថ្នាក់បរិញ្ញាបត្រ មានកម្មវិធីសិក្សា ៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវមានចំនួនក្រេឌីតសរុប ១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាបញ្ចប់ ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ។ រចនាសម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២ គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖

ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប ៣០ក្រេឌីត

ការអប់រំឯកទេស សង្កត់ធ្ងន់លើចំណេះដឹង ការយល់ដឹង និងការអនុវត្តជាក់ស្តែង មានចំនួន៩០ក្រេឌីត។

៤ឆ្នាំ=៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រឯកទេស៖គ្រប់គ្រង

– ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១)    = ២ឆមាស     = ១២មុខវិជ្ជា   = ៣០ក្រេឌីត

– ថ្នាក់បរិញ្ញាបត្រឆ្នាំទី២                = ២ឆមាស     = ១០មុខវិជ្ជា   = ៣០ក្រេឌីត

– ថ្នាក់បរិញ្ញាបត្រឆ្នាំទី៣                = ២ឆមាស     = ០៩មុខវិជ្ជា   = ៣០ក្រេឌីត

– ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤                = ២ឆមាស     = ០៨មុខវិជ្ជា   = ៣០ក្រេឌីត

– សារណា                                                                = ០៦ក្រេឌីត

Year Semester Subjects Codes Credits
I I Psychology B1011PSY 1.5
Computer Administration B811COM 3
General Administration B1012GAD 3
Business English B1013BEN 3
Basic Marketing B311BMK 3
Principles of Accounting (1) B111POA 1.5
Total 15
II Global Studies B1015GST 1.5
Business Mathematics B1016MATH 3
Introduction to Economics (Micro) B611ITE 3
Business English B1014ENG 3
Introduction to Business B211ITB 1.5
Principles of Accounting (2) B112 POA 3
Total 15
II I Principles of Management B221PMG 3
Business Statistics (1) B1021BST 3
Customer Service B321CSV 3
Company & Contract Law B921CCL 3
Financial Accounting B121FIA 3
Total 15
II Marketing Management B322MKM 3
Business Statistics (2) B1022BST 3
Human Resource Management B222HRM 3
Financial Management B122FIM 3
Cost Accounting B123CAC 3
Total 15
III I Office Management B231OFM 3
Organizational Behavior B232OB 4.5
Supervision B233SUP 4.5
Project Management B234PM 3
     
Total 15
II Macroeconomics B631MAC 3
Project Proposal Writing B235PPW 3
Corporate Finance B535COF 3
Inventory Management B235INM 3
Research Methodology B1031REM 3
Total 15
IV I Entrepreneurship (1) B241ENT 3
Shipping Management B244SHM 4.5
Investment Management B543IVM 3
Production and Operation Management B243POM 4.5
     
Total 15
II Entrepreneurship (2) B242ENT 3
Strategic Management B245STM 4.5
Leadership B246LED 4.5
Microsoft Project Management B247MPM 3
     
Total 15
Grand Total 120