Marketing
សេចក្តីពិពណ៌នា
ជំនាញម៉ាឃិតធីង កម្រិតបរិញ្ញាបត្រ ជាជំនាញដែលត្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និង សេវាកម្ម និស្សិតនឹងទទួលបានការបណ្តុះបណ្តាលលើជំនាញម៉ាឃិតធីង ការគ្រប់គ្រងទីផ្សារ ការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ការវិភាគទិន្នន័យ ការយល់ដឹងឥរិយាបថអតិថិជន ការអភិវឌ្ឍផលិតផលថ្មី យុទ្ធសាស្រ្តថ្លៃ ការផ្សព្វផ្សាយបណ្តាញចែកចាយផលិតផល និងការផ្តល់សេវាកម្មអតិថិជន ផែនការយុទ្ធសាស្រ្តនិងកម្មវិធីម៉ាឃិតធីង ថែមទាំងឱ្យនិសិ្សតយល់ដឹង និងមូលដ្ឋានចំណេះដឹងជាច្រើនទៀត។ តាមរយៈការសិក្សាឯកទេសនេះ អាចឱ្យអ្នកសិក្សាមានសមត្ថភាព ធ្វើការងារម៉ាឃិតធីង ប្រកបប្រសិទ្ធភាព នៅតាមបណ្តាក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធជាច្រើន។
ចំណេះដឹងមូលដ្ឋាន ៖ ដើម្បីសិក្សាជំនាញម៉ាឃិតធីង កម្រិតបរិញ្ញាបត្រ ឲ្យទទួលលទ្ធផលល្អប្រសើរ តម្រូវឲ្យបេក្ខជនមានចំណេះដឹងជាមូលដ្ឋានលើមុខវិជ្ជាភាសាអង់គ្លេស ពិជគណិត ពលរដ្ឋវិជ្ជា និងកុំព្យូទ័ររដ្ឋបាល។
គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញម៉ាឃិតធីង នៃមហាវិទ្យាល័យពាណិជ្ជកម្មនិងទេសចរណ៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- លើកកម្ពស់សមត្ថភាពជំនាញម៉ាឃិតធីងដល់និសិ្សតប្រកបដោយប្រសិទ្ធភាព និងគុណភាព ដែលជាតម្រូវការសម្រាប់ទីផ្សារការងារ និងមុខរបរ ធ្វើឲ្យនិសិ្សតទទួលបានប្រសិទ្ផផលក្នុងការប្រើសមត្ថភាពរបស់ខ្លួន និងមានក្រមសិល្បធម៌វិជ្ជជីវៈ
- ផ្តល់ចំណេះដឹងពីការបង្កើត និងការព្យាករណ៍ផែនការថវិកាសម្រាប់ផែនការម៉ាឃិតធីង
- ផ្តល់ចំណេះដឹងពីការរៀបចំផែនការយុទ្ធសាស្ត្រម៉ាឃិតធីង ដែលមានប្រសិទ្ធភាព
- ផ្តល់ចំណេះដឹងពីការធ្វើសវនកម្មម៉ាឃិតធីង និងអភិសមាចារ្យ (ក្រមសីលធម៌វិជ្ជាជីវៈ) ជាអ្នកម៉ាឃិតធីង ឬក៏ជាវិនិយោគិនចំណាន
លទ្ធផលសិក្សា
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសម៉ាឃិតធីង និសិ្សតនឹងទទួលបាន ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូចខាងក្រោម៖
- យល់ពីវិធីសាស្រ្តគ្រប់គ្រងដំណើរការម៉ាឃិតធីង និងលក់ផលិតផល តាមរយៈការចែកចាយផលិតផលដល់ក្រុមអតិថិជន និងទីផ្សារអន្តរការី ឱ្យមានប្រសិទ្ធភាព និងទទួលផលត្រឡប់មកវិញគឺផលចំណេញ
- យល់ពីគោលការណ៍ជំនាញម៉ាឃិតធីងយ៉ាងច្បាស់លាស់ និងការប្រព្រឹត្តិទៅតាមជំហ៊ាននីមួយៗ យល់ពីដំណោះស្រាយបញ្ហាសម្រាប់ក្រុមអតិថិជន ទីផ្សារអន្តរការី ក៏ដូចជាការផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាព
- ចេះប្រាស្រ័យទាក់ទង(Communication) និងការទំនាក់ទំនង (Relation) ល្អជាមួយក្រុមអតិថិជន ជាបុគ្គល និងទីផ្សារអន្តរការី ដោយចេះប្រើយុទ្ធសាស្ត្រ ជម្រុញ និងទាក់ទាញ ដើម្បីសម្រេចបានគោលដៅរបស់អង្គភាព
- ចេះផ្តល់សេវាកម្មអតិថិជនប្រកបដោយគុណភាព និងគុណតម្លៃ ចេះសម្តែងទឹកមុខញញឹម រស់រាយរាក់ទាក់ មានភាពរហ័សរហួន ស្រឡាញ់ឬពេញចិត្តការងារ ផ្តល់ផលប្រយោជន៍ គោរពឱ្យតម្លៃអតិថិជន និងផ្តល់ភក្តីភាពចំពោះអតិថិជន
- យល់ពីឥរិយាបថអតិថិជនដែលទាក់ទងទៅនឹងប្រជាសាស្រ្ត ភូមិសាស្រ្ត និងចិត្តសាស្រ្ត
- យល់អំពីយុទ្ធសាស្រ្ត និងកម្មវិធីម៉ាឃិតធីង ដែលទាក់ទងនឹងផលិតផល ការផ្សព្វផ្សាយ ការកំណត់ថ្លៃ យុទ្ធសាស្រ្តពង្រីកនិងទន្ទ្រានទីផ្សារ ទំហំទីផ្សារ ចំណែកទីផ្សារ និងគូប្រកួតប្រជែង
- យល់ដឹងយ៉ាងច្បាស់ ពីការវិភាគSWOT និងយុទ្ធសាស្រ្ត ទប់ទល់នឹងស្ថានភាពប្រឈមផ្សេងៗ
- អាចព្យាករណ៍ វាស់វែង និងវាយតម្លៃទៅលើ 4Ps, 5Ps and 7Ps
- យល់ដឹងអំពីបរិយាកាសម៉ាឃិតធីង PESTL ស្ថានភាពក្រុមអតិថិជន ទីផ្សារ និងបរិបទថ្មីដែលកើតមានឡើងដោយសារការផ្លាស់ប្តូរបរិយាកាសឬស្ថានភាព
- យល់ដឹងអំពីប្រតិបតិ្តការម៉ាឃិតធីង ក្រមសីលធម៌អាជីវកម្ម វប្បធម៌សង្គមផ្សេងៗ និងកាតព្វកិច្ច ចំពោះសាធារណៈជន និងសង្គមជាតិ
- ចេះវិភាគកាលានុវត្តភាព និងរៀបចំអាជីពរបស់ខ្លួន
- ចេះសម្រេចចិត្តត្រឹមត្រូវដោយផ្អែកលើការវិភាគអំពីស្ថានការណ៍ឬព្រឹត្តិការណ៍នានា ដើម្បីដោះស្រាយបញ្ហានានា ដោយទំនុកចិត្ត និងមានប្រសិទ្ធភាព
- ចេះគិត វិភាគដើម្បីធ្វើម៉ាឃិតធីង និងលក់ សេវាកម្មឬផលិតផលក្នុងទីផ្សារដោយប្រសិទ្ធភាព
- ចេះវិភាគបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ឬបំផុសគំនិតរៀបចំផែនការអាជីពឯកទេសម៉ាឃិតធីង
- អាចផ្លាស់ប្តូរឥរិយាបថ និងបុគ្គលិកលក្ខណៈ ពីអវិជ្ជមានទៅជាវិជ្ជមាន និងមានក្រមសីលធម៌វិជ្ជាជីវៈកាន់តែល្អប្រសើរថែមទៀត
- ពូកែប្រាស្រ័យទាក់ទងអន្តរបុគ្គលជាមួយមិត្តរួមការងារ អតិថិជន និងមនុស្ស ដែលនៅជុំវិញខ្លួន ដោយជោគជ័យ និងមានប្រសិទ្ធភាព
- ចេះសម្តែងឥរិយាបថវីជ្ជមានដូចជាការគោរព ការផ្តល់តម្លៃដល់អ្នកដទៃ រួមទាំងសិល្បៈ ក្នុងការនិយាយ ស្តាប់ សម្លឹង បញ្ចេញសម្លេង បង្ហាញទឹកមុខ និងកាយវិការផ្សេងទៀត ក្នុងពេលចរចា តស៊ូមតិ និងដោះស្រាយបញ្ហ
- យល់ពីភាពជាអ្នកដឹកនាំ ដោយចេះលើកទឹកចិត្តខ្លួនឯង បុគ្គលិក និងក្រុមការងារ ឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព មានទំនុកចិត្តនិងការទទួលខុសត្រូវខ្ពស់
- ក្លាយទៅជាបុគ្គលិកមានស្នាដៃល្អ មានក្រមសិលធម៌ក្នុងការអនុវត្តការងារ និងការសម្តែងលើវេទិកាសាធារណៈបានល្អប្រសើរ
- ចេះគណនាផ្នែកលើគណិតវិទ្យា និងស្ថិតិអាជីវកម្ម តាមរយៈកម្មវិធីសិក្សាដូចជា Descriptive Statistics, Frequency Distributions, Probability, Confidence Intervals / Sample Size, Time Series / Forecasting។ល។
- និសិ្សតមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន កម្មវិធីកុំព្យូទ័ររដ្ឋបាល ការគ្រប់គ្រងសម្ភារៈនិងផលិតផល រួមទាំងកម្មវិធីបច្ចេកវិទ្យាផ្សេងទៀត
- ចេះគណនាលេខ និងតួលេខផ្សេងៗ ដោយប្រើម៉ាស៊ីនកុំព្យូទ័រឬម៉ាស៊ីនគិតលេខ
- ចេះប្រើប្រាស់ភាសាអង់គ្លេស សម្រាប់កិច្ចការអាជីវកម្មនិងម៉ាឃិតធីង។
កម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល និងចំនួនម៉ោងសិក្សា/ក្រេឌីត
ថ្នាក់បរិញ្ញាបត្រ មានកម្មវិធីសិក្សា ៤ឆ្នាំសិក្សា ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវមានចំនួនក្រេឌីតសរុប ១២០ក្រេឌីត សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាបញ្ចប់ ការសិក្សា។ រយៈពេលដែលរាប់ចាប់តាំងពីការចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ។ រចនា សម្ព័ន្ធកម្មវិធីសិក្សាចែកជាពីរក្រុមធំៗ។ ក្រុមទី១ គឺជាការអប់រំទូទៅ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) និងក្រុមទី២ គឺជាការអប់រំជំនាញ។ ចំនួនក្រេឌីតនៃក្រុមនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖
– ការអប់រំទូទៅ មានចំនួនក្រេឌីតនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសរុប ៣០ក្រេឌីត
– ការអប់រំឯកទេស មុខវិជ្ជាឯកទេស (Major subjects) សម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសម្រាប់និស្សិតប្រឡងបញ្ចប់ការសិក្សា និងសរសេរសារណាដោយរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល (Core subjects) និងមុខវិជ្ជាជ្រើសរើស (Elective subjects)។ មុខវិជ្ជាឯកទេសសង្កត់ធ្ងន់លើចំណេះដឹង ការយល់ដឹង និងការអនុវត្តការងារជាក់ស្តែង។ ចំនួនក្រេឌីតសរុបនៃការអប់រំឯកទេសមានចំនួន ៩០ក្រេឌីត សម្រាប់មុខវិជ្ជាឯកទេស (Major subjects) និងមុខវិជ្ជាគួបផ្សំ (Minor subjects)។ ចំនួនក្រេឌីតសរុបនៃការអប់រំឯកទេស មិនរាប់បញ្ចូលមុខវិជ្ជាបន្ថែមភាសាបរទេសទេ។
ថ្នាក់បរិញ្ញាបត្រមានរយៈពេល៤ឆ្នាំ=៨ឆមាស សម្រាប់ថ្នាក់បរិញ្ញាបត្រឯកទេស៖ម៉ាឃិតធីង
- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី១ = ២ឆមាស = ១២មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី២ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៣ = ២ឆមាស = ០៩មុខវិជ្ជា = ៣០ក្រេឌីត
- ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៤ = ២ឆមាស = ១០មុខវិជ្ជា = ៣០ក្រេឌីត
- របាយការណ៍ ឬ / និងសារណា = ០៦ក្រេឌីត
Year | Semester | Course Title | Codes | Credits |
I | I | Psychology | B1011PSY | 1.5 |
Computer Administration | B811COM | 3 | ||
General Administration | B1012GAD | 3 | ||
Business English | B1013BEN | 3 | ||
Basic Marketing | B311BMK | 3 | ||
Principles of Accounting (1) | B111POA | 1,5 | ||
Total | 15 | |||
II | Global Studies | B1015GST | 1.5 | |
Business Mathematics | B1016MATH | 3 | ||
Introduction to Economics (Micro) | B611ITE | 3 | ||
Business English | B1014ENG | 3 | ||
Introduction to Business | B211ITB | 1.5 | ||
Principles of Accounting (2) | B112 POA | 3 | ||
Total | 15 | |||
II | I | Principles of Management | B221PMG | 3 |
Business Statistics (1) | B1021BST | 3 | ||
Customer Service | B321CSV | 3 | ||
Company & Contract Law | B921CCL | 3 | ||
Financial Accounting | B121FIA | 3 | ||
Total | 15 | |||
II | Marketing Management | B322MKM | 3 | |
Business Statistics (2) | B1022BST | 3 | ||
Human Resource Management | B222HRM | 3 | ||
Financial Management | B122FIM | 3 | ||
Cost Accounting | B123CAC | 3 | ||
Total | 15 | |||
III | I | Office Management | B231OFM | 3 |
Advertising and Promotion | B331ADP | 4.5 | ||
Strategic Marketing | B332SMK | 4.5 | ||
Marketing Research | B333MKR | 3 | ||
Total | 15 | |||
II | Consumer Behavior | B334CB | 3 | |
SPSS | B1033SPSS | 3 | ||
Macroeconomics | B631MAC | 3 | ||
Presentation and Negotiating Sale | B335PNS | 3 | ||
Research Methodology | B1031REM | 3 | ||
Total | 15 | |||
IV | I | Sales Management | B341SMG | 3 |
Customer Relationship Management | B342CRM | 3 | ||
Marketing Channels | B343MKC | 3 | ||
Practical Public Relation | B344PPR | 3 | ||
Marketing for Service | B345MKS | 3 | ||
Total | 15 | |||
II | Marketing Planning | B346MKP | 3 | |
Time Management | B347TMG | 3 | ||
Pricing Strategy | B348PST | 3 | ||
New Product Management | B349NPM | 3 | ||
Sales Planning | B3410SPL | 3 | ||
Total | 15 | |||
Grand Total | 120 |