Marketing

កម្មវិធីសិក្សា

ប្រភេទ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ៖ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់៖ ម៉ាឃិតធីង

មុខជំនាញ៖ ម៉ាឃិតធីង

កម្រិត៖ ៥ (បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស/បច្ចេកវិទ្យា)

១.គោលបំណង

 • កម្មវិធីអប់រំបរិញ្ញាបត្ររងបច្ចេកទេស ឯកទេសម៉ាឃិតធីង ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យ​អ្នក​សិក្សានូវចំណេះដឹង និងជំនាញទាក់ទង​នឹងម៉ាឃិតធីងទូទៅប្រកបដោយប្រសិទ្ធភាព និងគុណភាព​​​ដើម្បីបំពេញ សេចក្តីត្រូវការសម្រាប់ឱកាសអាជីពការងារ និងមុខរបរ ព្រមទាំងឆ្លើយតបទៅនឹងទីផ្សារការងារ
 • ចូលរួមអភិវឌ្ឍសមត្ថភាពធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
 • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងលើឯកទេសម៉ាឃិតធីង ទាំងនៅក្នុងវិស័យឯកជន ​ស្ថាប័នសារធារណៈ និងអង្គការ សង្គមស៊ីវិលឲ្យមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
 • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីប្រកួតប្រជែង នៅក្នុងទីផ្សារការងារ
 • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សតតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ជាប្រចាំដោយមានកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធរួមមាន តំណាងស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវិល និយោជក សហគ្រិន សាស្រ្តាចារ្យ និសិ្សត និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
 • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាព ដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត។ ដោយឡែកកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសម៉ាឃិតធីង នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឲ្យនិសិ្សត មានសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ​ មានឱកាសការងារ និងមុខរបរ។ 

២.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសម៉ាឃិតធីង អ្នកសិក្សានឹងទទួលបាន៖

.ចំណេះដឹង (Knowledge)

PLO1.មានសមត្ថភាពក្នុងលក់ផលិតផល និងផ្តល់សេវាបម្រើប្រកបដោយគុណតម្លៃ និងគុណភាព ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធិផលក្នុងការបំពេញតម្រូវការទីផ្សារ និងអតិថិជន។

PLO2.យល់ដឹងអំពីជំនាញស្រាវជ្រាវម៉ាឃិតធីង ដើម្បីរកឱ្យឃើញ និងកំណត់បានបញ្ហា ឬតម្រូវការ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ឬអតិថិជនក្នុងសម័យកាលថ្មី។

PLO3.យល់ដឹងអំពីបរិយាកាសម៉ាឃិតធីង (PESTL) និងស្ថានភាពក្រុមអតិថិជន និងទីផ្សារហើយបរិបទថ្មីកើតមានឡើងដែលនាំផ្លាស់ប្តូរស្ថានភាពតម្រូវការទីផ្សារ ឬអតិថិជន។

PLO4.មានចំណេះដឹងអំពីចរិកទីផ្សារនិងឥរិយាបថអតិថិជនទាក់ទងទៅនឹងប្រជាសាស្រ្ត ភូមិសាស្រ្ត ចិត្តសាស្រ្ត។

PLO5.យល់ដឹងអំពីវិធីលក់ផលិតផល និងផ្តល់សេវាកម្មដោយមានទឹកមុខញញឹម រួសរាយរាក់ទាក់ រហ័សរហួន ដើម្បីបំពេញតម្រូវការទីផ្សារ ឬអតិថិជន។

PLO6.យល់ដឹងអំពីកត្តាជម្រុញ បង្កើតភាពរំញោច ថាមពល ចលនាក្នុងការចង់បាន តម្រូវការផលិតផល និងសេវាកម្ម របស់អតិថិជន។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

PLO7.  មានសមត្ថភាពជំនាញវិភាគ រៀបចំអាជីពការងារ ឬមុខរបររបស់ខ្លួនតាមការយល់ដឹងអំពី ឱកាស ម៉ាឃិតធីង និងផ្តល់សេវាកម្មទីផ្សារ ឬអតិថិជន។

PLO8.មានសមត្ថភាពវិភាគអំពីការងារលក់ និងផ្តល់សេវាកម្មទីផ្សារសំខាន់ៗ ស្របតាមឥរិយាបថអតិថិជន។

PLO9.ពិគ្រោះយោបល់ជាក្រុមលើជំនាញម៉ាឃិតធីង និងផ្តល់សេវាកម្មអតិថិជន និងវិធីសាស្រ្តព្យាករណ៍។

PLO10. បង្កើតគំនិតថ្មីៗ និងវិធីសាស្រ្តដោះស្រាយបញ្ហាទីផ្សារ ឬអតិថិជន ប្រកបដោយប្រសិទ្ធភាព។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

PLO11.ផ្លាស់ប្តូរឥរិយាបថឱ្យប្រសើរឡើង និងមានជំនាញទំនាក់ទំនងអតិថិជន ប្រកបដោយការទទួលខុសត្រូវ និងមានទំនុកចិត្ត។

PLO12. ចេះប្រើជំនាញទំនាក់ទំនងអន្តរបុគ្គល ដោយភាពស្និតស្នាលជាមួយអតិថិជន និងប្រកបដោយ ក្រមសិលធម៌ ចេះធ្វើការងារជាក្រុម សម្របសម្រួល និងដោះស្រាយបញ្ហា។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO13.ចេះគណនាតាមបែបគណិតវិទ្យា លើការកំណត់ថ្លៃ និងការស្រាវជ្រាវម៉ាឃិតធីង ដូចជា គណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច និងស្ថិតិធុរកិច្ច។

PLO14. ចេះកំណត់គំលាតស្តង់ដា វិធីសាស្រ្តក្នុងការគណនាប្រូបាប៊ីលីតេ ការវិភាគទិន្នន័យ ដោយប្រើប្រាស់ កម្មវិធីកុំព្យូទ័រ ជំនាញពត៌មានវិទ្យា ដូចជា៖  SPSS  Megastar, Stata, PHStart, Business Plan Pro. និង Marketing Plan Pro។

PL015. ចេះប្រើប្រាស់ព័ត៌មានវិទ្យា ក្នុងការប្រាស្រ័យទាក់ទង និងការផ្សព្វផ្សាយតាម Social Media។

PL016. ចេះប្រើប្រាស់វាក្យស័ព្ទភាសាអង់គ្លេស ក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងពាណិជ្ជករ។ 

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO17.មានសមត្ថភាពគ្រប់គ្រងការងារនៅក្នុងវិស័យឯកជន ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិល កម្រិតបឋម និង កម្រិតមធ្យមដោយទទួលបានភាពស្ទាត់ជំនាញលើការងារផ្នែកម៉ាឃិតធីង ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍផលិតផល សេវាកម្ម ការចែកចាយ ឬលក់ផលិតផល និងសេវាកម្មអិថិជន ដោយចេះប្រើប្រាស់កុំព្យទ័រ ម៉ាស៊ីនគិតលេខ  លើកម្មវិធីជំនាញរបស់ខ្លួន ដោយភាពច្បាស់លាស់ត្រឹមត្រូវ និងជាក់លាក់ មានភាពបត់បែនឆ្លាតវាងវៃ និងរហ័សរហួន ដោយមានចិត្តអំណត់ ប្រកបដោយភាពស្ទាត់ជំនាញ។ល។

៣.លក្ខខណ្ឌនៃការចូលរៀន

អ្នកសិក្សាត្រូវ៖

 • មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬ
 • ប្រឡងជាប់ ឬធ្លាក់ មធ្យមសិក្សាទុតិយភូមិ ឬ
 • មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឬ
 • មានសញ្ញាបត្រដែលមានតម្លៃស្មើ

៣.លក្ខខណ្ឌនៃការចូលរៀន

អ្នកសិក្សាត្រូវ៖

 • មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬ
 • ប្រឡងជាប់ ឬធ្លាក់ មធ្យមសិក្សាទុតិយភូមិ ឬ
 • មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឬ
 • មានសញ្ញាបត្រដែលមានតម្លៃស្មើ

៤.ចំនួនក្រេឌីត

នៅថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគណនេយ្យ អ្នកសិក្សាត្រូវសិក្សារយៈ​ ២ឆ្នាំ  និង​មានចំនួនក្រេឌីត​​សរុបចំនួន ៦០ក្រេឌីត។

៥.មុខវិជ្ជាក្នុងកម្មវិធីសិក្សា  

មុខវិជ្ជាគ្រឹះនៃឯកទេស (Basic Major Subjects)

 

មុខវិជ្ជាស្នូលនៃឯកទេស

(Core Major Subjects)

មុខវិជ្ជាសម្រាប់ការ អប់រំទូទៅ (Subjects for General Education) មុខវិជ្ជានៅក្នុងឯកទេស ណាមួយ (Elective Major Subjects) (មិនចាំបាច់ រំលេច ក្នុងករណីគ្រឹះស្ថាន ឧត្តមសិក្សាមិនអនុវត្តតាមប្រព័ន្ធក្រេឌីត)
1.      Introduction to Business

2.      Introduction to Economics (Micro)

3.      Business Mathematics

4.      Business Statistics (1)

5.      Business Statistics (2)

6.      Principles of Accounting (1)

7.      Principles of Accounting (2)

8.      Financial Accounting

9.      Financial Management

10.  Cost Accounting

11.  General Administration

12.  Principles of Management

13.  Human Resource Management

1.    Basic Marketing

2.    Customer Service

3.    Marketing Management

 

1.  Psychology

2.  Computer Administration

3.  Business English (1)

4.  Global Studies

5.  Business English (2)

6. Company &​​ Contract Law

1.      ……………

2.    ……………

 ៦.រចនាសម្ព័ន្ធកម្មវិធីសិក្សា

 • ឆ្នាំទី១
ឆមាសទី១ ឆមាសទី២
មុខវិជ្ជា ក្រេឌីត មុខវិជ្ជា ក្រេឌីត
1. Psychology 1.5 1.Global Studies 1.5
2.Computer Administration 3 2.Business Mathematics 3
3.General Administration 3 3.Introduction to Economics (Micro) 3
4.Business English 3 4.Business English 3
5.Basic Marketing 3 (2,0.5, 0.5) 5.Introduction to Business 1.5
6.Principles of Accounting (1) 1.5 6.Principles of Accounting (2) 3
ចំនួនសរុប 15 ចំនួនសរុប 15
 • ឆ្នាំទី២
ឆមាសទី១ ឆមាសទី២
មុខវិជ្ជា ក្រេឌីត មុខវិជ្ជា ក្រេឌីត
1.Principles of Management 3 1.Marketing Management 3 (2,0.5, 0.5)
2.Business Statistics (1) 3 2.Business Statistics (2) 3
3.Customer Service 3 (2,0.5, 0.5) 3.Human Resource Management 3
4.Company & Contract Law 3 4.Financial Management 3
5.Financial Accounting 3 5.Cost Accounting 3
ចំនួនសរុប 15 ចំនួនសរុប 15

សំគាល់៖  ចំពោះការសរសេរចំនួនក្រេឌីតសម្រាប់មុខវិជ្ជានីមួយៗគួរអនុវត្តដូចខាងក្រោម៖

-៣ មានន័យថាការសិក្សាក្នុងថ្នាក់មាន៣ក្រេឌីត

-៣(២.១.០) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការសិក្សាប្រតិបត្តិក្នុងគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់មាន១ក្រេឌីត ។

-៣(២.០.១) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការអនុវត្តជាក់ស្តែង (Fieldwork) មាន១ក្រេឌីត។

. ការបញ្ជាក់អំពីចំនួនក្រេឌីតសម្រាប់ការសិក្សាប្រតិបត្តិ និងការអនុវត្តជាក់ស្តែងតាមមុខវិជ្ជា / វិស័យការងារ

មុខវិជ្ជា / វិស័យការងារ ចំនួនក្រេឌីត
ការសិក្សាប្រតិបត្តិ

(១ក្រេឌីត=៣០ម៉ោង)

ការអនុវត្តជាក់ស្តែង

(១ក្រេឌីត=៤៥ម៉ោង)

1.      Basic Marketing ១៥ ២២.៥
2.        Customer Service ១៥ ២២.៥
3.        Marketing Management ១៥ ២២.៥

សំគាល់៖  ចំពោះវិស័យការងារ សាមីគ្រឹះស្ថានឧត្តមសិក្សាអាចរៀបចំដាច់ដោយឡែកពីមុខវិជ្ជា ហើយអាចគិតជា  ក្រេឌីតក្នុងកម្មវិធីសិក្សា ឬជាការបន្ថែមក្រេឌីត អាស្រ័យលើការសម្រេចរបស់សាម៉ីគ្រឹះស្ថានផ្ទាល់។

. លក្ខខណ្ឌក្នុងការទទួលបានសញ្ញាបត្រ

អ្នកសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្ររងបច្ចេកទេស ឯកទេសនេះតាមរយៈ៖

 • សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យតាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា​
 • បានបំពេញការចុះកម្មសិក្សាដែលបានកំណត់ក្នុងកម្មវិធីសិក្សា
 • ប្រឡងបញ្ចប់ (អាចបញ្ចូលការប្រឡងអនុវត្ត) ឬការពារសារណា ជាប់ជាស្ថាពរ

. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន៖ បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសគ្រប់គ្រង

១០.ឱកាសការងារ

  ក្រោយពីទទួលបានបរិញ្ញាបត្ររងបច្ចេកទេសឯកទេសគ្រប់គ្រងអ្នកសិក្សាអាចទទួលបាននូវឱកាសការងារ

ដូចខាងក្រោម៖

 • ​អ្នកស្រាវជ្រាវទីផ្សារ (Marketing Researcher)
 • អ្នកវិភាគទីផ្សារ (Market analyst)
 • អ្នកលក់ និងចែកចាយ (Sellers and distributors)
 • អ្នកផ្តល់សេវាកម្មអិថិជន (Customer service provider)
 • អ្នកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ (Advertisers and Public Relations)
 • អ្នកមើលការខុសត្រូវសេវាកម្មអតិថិជន (Customer Service Supervisor)
 • ប្រធានក្រុមលក់(Sales Team Leader)
 • អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណែត (internet service provider)
 • អ្នកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media contactor)
 • អាជីពការងារផ្សេងៗ (Other Careers)