Fiance and Banking

កម្មវិធីសិក្សា

ប្រភេទ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ៖ សង្គមសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ដេប៉ាតឺម៉ង់៖ ហិរញ្ញវត្ថុ និងធនាគារ

មុខជំនាញ៖ ហិរញ្ញវត្ថុ និងធនាគារ

កម្រិត៖ ៥ (បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស/បច្ចេកវិទ្យា)

១.គោលបំណង

 • កម្មវិធីអប់រំបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស៖ ហិរញ្ញវត្ថុ និងធនាគារ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យ​អ្នក សិក្សានូវចំណេះដឹង និងជំនាញ ទាក់ទង​នឹងហិរញ្ញវត្ថុ និងធនាគារ ប្រកបដោយប្រសិទ្ធភាព និងគុណភាព​​​ដើម្បីបំពេញនូវ សេចក្តីត្រូវការសម្រាប់ឱកាសអាជីព ការងារ និងមុខរបរ ព្រមទាំងឆ្លើយតបទៅនឹង​ទីផ្សារការងារ
 • ចូលរួមអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈភាពមានការងារធ្វើ និងអាជីវកម្មផ្ទាល់ខ្លួនរបស់និសិ្សត
 • បណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹង លើឯកទេសហិរញ្ញវត្ថុ និងធនាគារ ទាំងនៅក្នុងវិស័យឯកជន ​ស្ថាប័នសារធារណៈ និងអង្គការសង្គមស៊ីវិលឱ្យមានសមត្ថភាពក្នុងការបំពេញការងារប្រកបដោយ ប្រសិទ្ធភាព និង មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
 • បណ្តុះបណ្តាលនិស្សិតឱ្យមានស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណសម្បត្តិដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
 • ផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និសិ្សតតាមរយៈ ការអភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដោយមានកិច្ចសហការ ជាមួយជាមួយភាគីពាក់ព័ន្ធដូចជា៖ តំណាងស្ថាប័នសារធារណៈ អង្គការសង្គមស៊ីវិល តំណាងនិយោជក សហគ្រិន សាស្រ្តាចារ្យ និសិ្សត និងក្រុមប្រឹក្សាផ្តល់យោបល់លើកម្មវិធីសិក្សាជាដើម
 • បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពដើម្បីបន្តការសិក្សាទៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង កម្រិត បណ្ឌិតបន្តទៀត។

២.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស ហិរញ្ញវត្ថុ និងធនាគារ អ្នកសិក្សានឹងអាច៖

ក.ចំណេះដឹង​ (Knowledge)

PLO1.​បកស្រាយអំពីទ្រឹស្តី រូបមន្ត និងវាក្យស័ព្ទបច្ចេក​ទេសនានានៃឯកទេសហិរញ្ញវត្ថុ និងធនាគារ។

PLO2.ពន្យល់អំពីវិធីសាស្រ្តនៃវិភាគ វាយតម្លៃសម្រាប់សម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

PLO3.យល់ពីគោលការណ៍គ្រឹះនៃការវិភាគហិរញ្ញវ្ថុ។

PLO4.យល់ពីការគ្រប់គ្រងសាច់ប្រាក់ ដើម្បីឱ្យដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ។

PLO5.យល់ពីការគ្រប់គ្រងថ្លៃដើមផលិតផល ក្នុងដំណើរការផលិតរបស់ក្រុមហ៊ុនផលិតកម្ម​ ក្រុមហ៊ុនទិញ-លក់ ទំនិញ និង​​ក្រុមហ៊ុនសេវាកម្ម។

PLO6.មានសមត្ថភាពរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ​ និងស្របតាមស្តង់ដារ។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

PLO7.​យល់ដឹងនិងអាចវិភាគបរិយាកាសនានាដែលពាក់ព័ន្ធនឹងជំនាញហិរញ្ញវត្ថុ និងធនាគារ។

PLO8.ចេះវិភាគដើម្បីរៀបចំនូវអាជីពពួកគេតាមរយៈនៃការយល់ដឹងពីទស្សនទានស្តីពី កាលានុវត្តភាព លើ ជំនាញហិរញ្ញវត្ថុ និងធនាគារ។

PLO9.ចេះធ្វើសេចក្តីសម្រេចចិត្តនិងប្រើប្រាស់ជំនាញនៃការគិតពិចារណា ព្រមទាំងសិក្សាអំពីកត្តាហិរញ្ញវត្ថុ សំខាន់ៗ។

PLO10.ចេះបង្កើតគំនិតផ្តួចផ្តើមចំពោះការរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

PLO11. ​ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការផ្លាស់ប្តូរឥរិយាបថ ពីបុគ្គលិក  លក្ខណៈអវិជ្ជមាន ទៅជាវិជ្ជមាន ក្នុងវិជ្ជាជីវៈរបស់ពួកគេ ណែនាំការងារនៅក្នុងក្រុម ធ្វើការងារ​ជាក្រុម សម្របសម្រួលការងារ ដោះស្រាយបញ្ហាការងារ បំផុសគំនិតដើម្បីរិះរក គំនិតថ្មីៗ ប្រជុំពិភាគ្សាផ្លាស់ប្តូរគំនិតយោបល់ ស្តាប់ ចរចារ តស៊ូមតិ និងមានភាពវៃឆ្លាតក្នុង ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពេលអនុវត្តការងារប្រចាំថ្ងៃរបស់ពួកគេ ព្រមទាំងអាចធ្វើ សេចក្តីសម្រេច ចិត្តទទួលបាននូវប្រសិទ្ធភាពខ្ពស់។

PLO12.ចេះប្រើសមត្ថភាពឯកទេសក្នុងការបង្កើតនូវ បរិយាកាសទូលំទូលាយសម្រាប់ធ្វើការទំនាក់ទំនង និងពង្រឹងភាពស្និទ្ធស្នាលលើការអនុវត្តការងារតាមរយៈឋានានុក្រមនៃទំនាក់ទំនង ជម្រុញលើកទឹកចិត្ត បុគ្គលិកនិងក្រុមការងារឱ្យខិតខំបំពេញការងារប្រកបដោយទំនុក​​ចិត្ត ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ លើការងាររបស់ខ្លួន  និង​ក្លាយជាបុគ្គលដែល​មាន​​ក្រមសីលធម៌ខ្ពស់។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO13. ​ចេះគណនាតាមបែបគណិតវិទ្យា តាមរយៈកម្មវិធីសិក្សានៃឯកទេសហិរញ្ញវត្ថុ និងធនាគារ មាន​ដូចជា៖ គណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច ។ មានសមត្ថភាព កំណត់និយមន័យស្ថិតិ សារៈសំខាន់របស់ស្ថិតិ កំណត់វេជ្ជយ័តស័ព្ទនៅក្នុងស្ថិតិ ប្រភេទអថេរ និងកម្រិតរង្វាស់ទិន្នន័យ រៀបចំទិន្ន័យ ជាបំណែងចែកប្រេកង់ និងបង្ហាញតាមក្រាភិច កំណត់អត្ថន័យនៃតម្លៃកណ្តាល និងគណនាតម្លៃកណ្តាល ទាំងនោះ។ កំណត់គំលាតនៃបំណែងចែក និងគណនាគំលាត ទាំងអស់នោះ និងវិធីសាស្រ្តក្នុងការគណនា កំណត់ និងគណនាប្រូបាប ប៊ីលីតេដោយប្រើប្រាស់បំណែងចែកឯកសណ្ឋាន និង បំណែងចែកធម្មតា។

PLO14.មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន)។ មានសមត្ថភាពប្រើប្រាស់ ភាសាអង់គ្លេស ដែលទាក់ទងទៅនឹង វាក្យស័ព្ទបច្ចេកទេស លើឯកទេស ហិរញ្ញវត្ថុ និងធនាគារ។

PLO15.មានសមត្ថភាពគណនាការប្រាក់ និងអត្រាការប្រាក់គ្រប់ប្រភេទ ព្រមទាំងធ្វើការប្រៀបធៀបរកអត្រា ណាមួយដែលល្អសម្រាប់ការវិនិយោគ កំណត់នូវតម្លៃអនាគតតាមរយៈការប្រាក់ សាមញ្ញ និងការប្រាក់ផ្គួប ធ្វើ តារាងបង្ហាញពីទឹកប្រាក់កើនឡើងនៅរាល់ដើមគ្រា ឬចុងគ្រានៃ ការសន្សំប្រាក់ ធ្វើតារាងរំលស់បំណុល ដែល បង្ហាញអំពីទឹកប្រាក់ថយចុះនៅរៀងរាល់ដើមគ្រា ឬចុងគ្រា។

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO16. មានសមត្ថភាពបំពេញការងារផ្នែកហិរញ្ញវត្ថុ និងធនាគារ ជាក់ស្តែង កម្រិតបឋម និងកម្រិតមធ្យម ក្នុងការងារផ្នែក​ហិរញ្ញវត្ថុ និងធនាគារ  ផ្នែកបេឡា ការកត់ត្រាបញ្ជីការគណនេយ្យ ដោយចេះប្រើប្រាស់នូវកុំព្យទ័រ ម៉ាស៊ីនគិតលេខ  លើកម្មវិធី ជំនាញរបស់ខ្លួនដោយភាពច្បាស់លាស់ត្រឹមត្រូវ និងជាក់លាក់ មានភាពបត់បែន ឆ្លាតវាងវៃ និងរហ័ស​​រហួន​ ដោយចិត្តអំណត់ ប្រកបដោយភាពស្ទាត់ជំនាញ។

៣.លក្ខខណ្ឌនៃការចូលរៀន

​​​     អ្នកសិក្សាត្រូវ៖

 • មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬ
 • ប្រឡងជាប់ ឬធ្លាក់ មធ្យមសិក្សាទុតិយភូមិ ឬ
 • មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឬ
 • មានសញ្ញាបត្រដែលមានតម្លៃស្មើ

៤.ចំនួនក្រេឌីត

នៅថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសហិរញ្ញវត្ថុ និងធនាគារ អ្នកសិក្សាត្រូវសិក្សារយៈ​ ២ឆ្នាំ  និង​មានចំនួនក្រេឌីត​​សរុបចំនួន ៦០ក្រេឌីត។ 

៥.មុខវិជ្ជាក្នុងកម្មវិធីសិក្សា  

មុខវិជ្ជាគ្រឹះនៃឯកទេស (Basic Major Subjects)

 

មុខវិជ្ជាស្នូលនៃឯកទេស

 (Core Major Subjects)

មុខវិជ្ជាសម្រាប់ការ អប់រំទូទៅ (Subjects for General Education) មុខវិជ្ជានៅក្នុងឯកទេស ណាមួយ (Elective Major Subjects) (មិនចាំបាច់រំលេច ក្នុងករណីគ្រឹះស្ថានឧត្តម សិក្សាមិនអនុវត្តតាមប្រព័ន្ធក្រេឌីត)
1.      Introduction to Business

2.      Introduction to Economics (Micro)

3.      Business Mathematics

4.      Business Statistics (1)

5.      Business Statistics (2)

6.      Basic Marketing

7.      Customer Service

8.      Marketing Management

9.      Principles of Management

10.  Human Resource Management

1.      Principles of Accounting (1)

2.      Principles of Accounting (2)

3.      Financial Accounting

4.      Financial Management

5.      Cost Accounting

1.      Psychology

2.      General Administration

3.      Computer Administration

4.      Business English (1)

5.      Global Studies

6.      Business English (2)

7.      Company &​​ Contract Law

1.      ……………

2.      ……………

 

 

៦.រចនាសម្ព័ន្ធកម្មវិធីសិក្សា

 • ឆ្នាំទី១
ឆមាសទី១ ឆមាសទី២
មុខវិជ្ជា ក្រេឌីត មុខវិជ្ជា ក្រេឌីត
1. Psychology 1.5 1.Global Studies 1.5
2.Computer Administration 3 2.Business Mathematics 3
3.General Administration 3 3.Introduction to Economics (Micro) 3
4.Business English 3 4.Business English 3
5.Basic Marketing 1.5 5.Introduction to Business 1.5
6.Principles of Accounting (1) 1.5 (1,0.5,0) 6.Principles of Accounting (2) 3(2.0.5; 0.5)
ចំនួនសរុប 15 ចំនួនសរុប 15
 • ឆ្នាំទី២
ឆមាសទី១ ឆមាសទី២
មុខវិជ្ជា ក្រេឌីត មុខវិជ្ជា ក្រេឌីត
1.Principles of Management 3 1.Marketing Management 3
2.Business Statistics (1) 3 2.Business Statistics (2) 3
3.Customer Service 3 3.Human Resource Management 3
4.Company & Contract Law 3 4.Financial Management 3(2.0.5; 0.5)
5.Financial Accounting 3(2.0.5; 0.5) 5.Cost Accounting 3(2.0.5; 0.5)
ចំនួនសរុប 15 ចំនួនសរុប 15

 

សំគាល់៖  ចំពោះការសរសេរចំនួនក្រេឌីតសម្រាប់មុខវិជ្ជានីមួយៗគួរអនុវត្តដូចខាងក្រោម៖

 • ៣ មានន័យថាការសិក្សាក្នុងថ្នាក់មាន៣ក្រេឌីត
 • ៣ (២.១.០) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការសិក្សាប្រតិបត្តិក្នុងគ្រឹះស្ថាន ឧត្តមសិក្សាផ្ទាល់ មាន១ក្រេឌីត
 • ៣ (២.០.១) មានន័យថាការសិក្សាក្នុងថ្នាក់មាន២ក្រេឌីត និងការអនុវត្តជាក់ស្តែង (Fieldwork) មាន១ក្រេឌីត

 

. ការបញ្ជាក់អំពីចំនួនក្រេឌីតសម្រាប់ការសិក្សាប្រតិបត្តិ និងការអនុវត្តជាក់ស្តែងតាមមុខវិជ្ជា / វិស័យការងារ

មុខវិជ្ជា / វិស័យការងារ ចំនួនក្រេឌីត
ការសិក្សាប្រតិបត្តិ

(១ក្រេឌីត=៣០ម៉ោង)

ការអនុវត្តជាក់ស្តែង

(១ក្រេឌីត=៤៥ម៉ោង)

1.        Principles of Accounting (1) ១៥ 0
2.        Principles of Accounting (2) ១៥ ២២.៥
3.        Financial Accounting ១៥ ២២.៥
4.        Cost Accounting ១៥ ២២.៥
5.        Financial Management ១៥ ២២.៥

 

សំគាល់៖ ចំពោះវិស័យការងារ សាមីគ្រឹះស្ថានឧត្តមសិក្សាអាចរៀបចំដាច់ដោយឡែកពីមុខវិជ្ជា ហើយអាចគិតជា ក្រេឌីត ក្នុងកម្មវិធីសិក្សា ឬជាការបន្ថែមក្រេឌីត អាស្រ័យលើការសម្រេចរបស់សាម៉ីគ្រឹះស្ថានផ្ទាល់។

 

. លក្ខខណ្ឌក្នុងការទទួលបានសញ្ញាបត្រ

អ្នកសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្ររងបច្ចេកទេស  ឯកទេសហិរញ្ញវត្ថុ និងធនាគារ នេះ តាមរយៈ៖

 • សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យ តាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា​
 • បានបំពេញការចុះកម្មសិក្សាដែលបានកំណត់ក្នុងកម្មវិធីសិក្សា
 • ប្រឡងបញ្ចប់ (អាចបញ្ចូលការប្រឡងអនុវត្ត) ឬការពារសារណា/របាយការណ៍ស្រាវជ្រាវ ជាប់ជាស្ថាពរ

. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន ៖  បរិញ្ញាបត្ររងបច្ចេកទេស /  ឯកទេស ហិរញ្ញវត្ថុ និងធនាគារ

 

១០.ឱកាសការងារ

        ក្រោយពីទទួលបានបរិញ្ញាបត្ររងបច្ចេកទេស ឯកទេសហិរញ្ញវត្ថុ និងធនាគារ អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារ ដូចខាងក្រោម៖

– ​ជំនួយការហិរញ្ញិក Treasury Assistance

– អ្នកប្រមូលចំណូល

– ជំនួយការក្នុងការរៀបចំផែនការហិរញ្ញវត្ថុ

– បុគ្គលិកផ្នែកគណនេយ្យ Accounting Staff

-​Tellers

– លេខាធិការគណនេយ្យ Accounting Clerk

– អ្នកកត់ត្រាបញ្ជីគណនេយ្យ Bookkeeper

– សហស្រគិន Entrepreneur

– អ្នកកាន់ស្តុក Stock Keeper

– ជំនួយការគម្រោង Project Assistant និង

– អាជីពការងារផ្សេងៗ Other Careers