ការគាំពារសុខភាព
|
|
|
|
ដើម្បីការពារសុខភាព និង សុវត្ថិភាព សាកលវិទ្យាល័យធនធានមនុស្សបានបង្កើតអោយមាន សំណាញ់ការពារសុវត្ថិភាព ដល់និស្សិត បុគ្គលិក និង សាស្ដ្រាចារ្យ ដូចខាងក្រោម ៖
- មានគ្រូពេទ្យជំនាញប្រចាំសាកលវិទ្យាល័យ សម្រាប់ព្យាបាល សង្គ្រោះអ្នកជំងឺជានិស្សិត បុគ្គលិក និង សាស្ដ្រាចារ្យ ដែលមានជំងឺ ឬត្រូវសង្គ្រោះបន្ទាន់ក្នុងម៉ោងបំពេញការងារ ឬម៉ោងសិក្សា។
- បានចុះកិច្ចព្រមព្រៀង ជាមួយមន្ទីរពេទ្យព្រះកុសមៈ និង មន្ទីរសំរាកព្យាបាល តេង សឿន ដើម្បីបង្កើតសំណាញ់សុវត្ថិភាពសម្រាប់សុខភាព ធានាកាត់បន្ថយការចំណាយមិនសមស្របទៅលើបញា្ហសេវាថែទាំ និង ព្យាបាលសុខភាព របស់និស្សិត បុគ្គលិក និងសាស្ដ្រាចារ្យ ជាពិសេសដើម្បីទទួលសង្គ្រោះ និង ព្យាបាលភា្លមៗ នូវរាល់អ្នកជំងឺជានិស្សិត បុគ្គលិក និងសាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យធនធានមនុស្ស ដែលត្រូវសង្គ្រោះ ឬ ព្យាបាលបន្ទាន់ ដោយមិនគិតអំពីការបង់ប្រាក់ជាមុន ។
|