In This Section

Khmer

សន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សាកលវិទ្យាល័យធនធានមនុស្ស

Print E-mail
Friday, 03 February 2017 00:00

នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក នៅសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យធនធានមនុស្ស រួមជាមួយនឹងសមាជិក សមាជិកានៃអង្គសន្និបាតជាង ៤០០ នាក់ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សេង ផល្លី បានលើកឡើងថា ឆ្លងកាត់ការងារជាក់ស្តែង ជាង ១៨ឆ្នាំ កន្លងមកនេះ ពោលគឺ ចាប់ពីកកើតដំបូង នៃអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងឆ្នាំ១៩៩៨ ជាមេរៀន បទពិសោធន៍ដ៏មានតម្លៃ​ បានបង្ហាញឲ្យឃើញថា គុណភាពនៃការបណ្តុះបណ្តាល គឺឋិតនៅលើ សមត្ថភាពនៃការដឹកនាំ សីលធម៌វីជ្ជាជីវៈ សមត្ថភាពនៃការបង្រៀន​និងការរៀន ដោយត្រូវផ្សាភ្ជាប់ ទៅនឹងកម្មវិធីសិក្សា ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ផ្នែក ដើម្បីធានាឲ្យបាននូវ លក្ខណៈជាស្តង់ដារអប់រំ ប្រកបដោយគុណភាព និងនិរន្តរភាព ។ ផ្អែកលើមូលដ្ឋាននេះ សាកលវិទ្យាល័យ​ធនធានមនុស្ស បានធ្វើការកែលម្អជាបន្តបន្ទាប់លើគ្រប់​ផ្នែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បី​ឆ្លើយតបទៅនឹង​តម្រូ​វការជាក់ស្តែងរបស់សង្គម​សេដ្ឋកិច្ច និង ទីផ្សារការងារ។

សមិទ្ធផលដែលសម្រេចបានគួរកត់សម្គាល់ក្នុងឆ្នាំ២០១៦ របស់សាកលវិទ្យាល័យធនធានមនុស្ស រួមមាន ដូចជា ៖

-បានអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៦ សម្រេចបាន ៩១ %

-​​​​បានសាងសងរួចរាល់ និងបានដាក់ឱ្យដំណើរការអគារសិក្សាថ្មី ដែលមានកម្ពស់១២ជាន់ និងបានបំពាក់នូវឧបករណ៏-សម្ភារឧបទេសគ្រប់គ្រាន់ និងសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ។

-បានធ្វើការវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលជាស្ថាប័នធានាគុណភាពតែមួយគត់នៅកម្ពុជា ។

-បានបង្កើនចំនួនដៃគូសហប្រតិបត្តិការជាង ១០០ ស្ថាប័នទាំងស្ថាប័នជាតិ និងអន្តរជាតិ

-បានធ្វើការជ្រើសរើសនិស្សិតថ្មីសម្រេចបាន៩៥%នៃចំនួនសរុបក្នុងផែនការដែលបានកំណត់

-បានរៀបចំពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់និស្សិត ទាក់ទងនឹងចំណុចនេះផងដែរឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស រៀបចំចែកវិញ្ញាបនបត្រ សញ្ញាបត្រ ជូននិស្សិតជារៀងរាល់ឆ្នាំ ដែលនេះជាកត្តាលើកទឹកចិត្តមួយដ៏ធំចំពោះប្អូនៗដែលខិតខំសិក្សាចប់កម្រិតនីមួយៗ ។

-ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងអាណាព្យាបាលនិស្សិត ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើ ។

ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត សេង ផល្លី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមចំនែកបន្តលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនយើង សម្រាប់បន្តវេន និង​ជា​សសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

 

 

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more