|
កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១១នៅសាកលវិទ្យាល័យធនធានមនុស្សបាន ទទួលជួបសំណេះ
សំណាលជាមួយនឹងគណៈប្រតិភូមួយក្រុមមកពីសាកលវិទ្យាល័យអន្តរជាតិ
ដើម្បីធ្វើការផ្លាស់ប្តូរដកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ពិធីនេះបានប្រព្រឹត្តដោយមានវត្តមាន
ឯ.ឧសេង ផល្លី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស ជាអធិបតី ផងដែរ ។
គណៈប្រតិភូនៃសាកលវិទ្យាល័យអន្តរជាតិដែលមានវត្តមានក្នុងឱកាសនោះគឺបាន
អញ្ជើញមកពីប្រទេសអាល្លឺម៉ង់,ប្រទេសឥណ្ឌូណេស៊ី,ប្រទេសប្រ៊ុយណេ,ប្រទេសហ្វីលីពីន
,ប្រទេសម៉ាឡេស៊ី,ប្រទេសសឹង្ហបូរីនិងទីក្រុងហុងកុង ។
ក្នុងកិច្ចស្វាគមន៍ ឯ.ឧ សេង ផល្លី បានជំរាបជូនដល់គណះប្រតិភូនូវដំណើរការ ក
សាងនិងការសិក្សារបស់សាកលវិទ្យាល័យធនធានមនុស្សដែលបានចាប់កំណើតពីអង្គការតូច
មួយប្រែក្លាយទៅជា សាកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយមានអាគារសិក្សាធំៗចំនួន ៤ និងកំពុងធ្វើការបណ្ដុះបណ្ដាលនិសិ្សតជិតមួយម៉ឺននាក់
ទៀតផង។ ឯ.ឧ បានបន្តទៀតថា៖ សាកលវិទ្យាល័យធនធានមនុស្សបានធ្វើការបណ្ដុះ
បណ្ដាលដោយគិតដល់គុណភាពសិក្សាជាចំបង ហើយនិស្សិតដែលបានបញ្ចប់ការសិក្សានៅ
សាកលវិទ្យាល័យធនធានមនុស្ស ទាំងអស់ ភាគច្រើនសុទ្ឋតែទទួលបានការងារធ្វើនៅតាម
ស្ថាប័នរបស់រដ្ឋ និងស្ថាប័នឯកជនផងដែរ ។ ឯ.ឧ ក៏បានគូសបញ្ជាក់ផងដែរថា៖ កត្តាខាងលើ
នេះហើយដែលនាំឱ្យ សាកលវិទ្យាល័យធនធានមនុស្ស បានទទួលស្គាល់គុណភាព
អប់រំពីស្ថាប័នជាតិនិងអន្តរជាតិ ។
ក្នុងឱកាសនោះផងដែរគណៈប្រតិភូទាំងអស់បានធ្វើការវាយតំលៃខ្ពស់និងកោត
សរសើរដល់សាកលវិទ្យាល័យធនធានមនុស្សហើយបានចាត់ទុកជាសាកលវិទ្យាល័យដ៏ល្អ
មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទៅថ្ងៃអនាគត។ គណះប្រតិភូក៏បានធ្វើការបង្ហាញ
ជូននូវបទពិសោធន៏ល្អៗរបស់សាកលវិទ្យាល័យនៅប្រទេសខ្លួន ព្រមទាំងបានធ្វើការផ្លាស់ប្ដូរ
ទស្សនៈនិងបទពិសោធន៏ ពីគ្នា ទៅវិញទៅមក រវាងសាកលវិទ្យាល័យរបស់ខ្លួននិងសាកល
វិទ្យាល័យធនធានមនុស្សផងដែរ ៕



|