In This Section

Khmer

ការតាំងពិព័រណ៌ស្នាដៃនិស្សិត​​គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៌

Print E-mail
Monday, 26 December 2011 14:13

កាលពីថ្ងៃទី២៣ ខែធ្នូ​ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំការតាំងពិព័រណ៌សា្នដៃ របស់និស្សិតគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ​ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ​ សេង ផល្លី ។​​ ឯកឧត្តមមានប្រសាសន៍ក្នុងកម្មវិធីតាំងពិព័រណ៌នោះថា កម្មវិធីនេះគឺធ្វើឡើងដើម្បីជម្រុញការចាប់អារម្មណ៌និស្សិតឲ្យស៊ីជម្រៅទៅលើជំនាញទេសចរណ៍​។​​ ហើយក៏ជាឱកាសក្នុងការផ្សព្វផ្សាយដល់បណ្តាលក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារថា​និស្សិតដែលបានបញ្ចប់ពីសាកលវិទ្យាល័យធនធានមនុស្ស សុទ្ធតែស្របតាមចក្ខុវិស័យ របស់សាកលវិទ្យាល័យ​ នោះគឺចំណេះដឹង ចំណេះធ្វើ សីលធម៌​និងការរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា​ នេះគឺជាការតាំងពិព័រណ៌ស្នាដៃលើកទីមួយនៅសាកលវិទ្យាល័យធនធានមនុស្ស​និងសម្រាប់ប្រទេសកម្ពុជា​ ហើយឯកឧត្តមបានអះអាងថា សាកលវិទ្យាល័យនឹងបន្តការគំាទ្រឲ្យមាន នូវសកម្មភាពនេះនៅឆ្នាំក្រោយៗទៀត ។​

ការសម្តែងការទទួលភ្ញៀវរបស់និស្សិតគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៌

វិធីសាស្រ្តក្នុងការក្រឡុកស្រា​​ Cocktail

ការបង្ហាញស្នាដៃរបស់និស្សិតក្នុងការឆ្លាក់ផ្លែឈើ

 

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Tourism
  • Economics
  • Accounting
  • Computer Science

Find out more