នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ នេះ ជាថ្ងៃប្រវត្តិសាស្ត្ររបស់សាកលវិទ្យាល័យធនធានមនុស្ស និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់វិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា ដែលសាកលវិទ្យាល័យធនធានមនុស្សបានទទួលគណប្រតិភូមួយក្រុម មកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងមកពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្នសាកលវិទ្យាល័យទាំងមូល។ នេះជាព្រឹត្តិការមានជាលើកដំបូងនៅកម្ពុជា ដែលចាត់ទុកថាសាកលវិទ្យាល័យធនធានមនុស្ស ធ្វើការបណ្តុះបណ្តាលធានាបាននៅគុណភាពអប់រំទាំងកម្រិតជាតិ និងអន្តរជាតិ។
Find out more