In This Section

News & Events

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ​កម្មវិធី ជប់លៀងសមាគមអតីត​និស្សិត

Print E-mail
 

សិក្ខាសាលាស្តីពីការទទួល​អាហារូបករណ៍​ទៅសិក្សានៅ​ក្រៅប្រទេស

Print E-mail

កាលពីព្រឹកថ្ងៃ​១៨ ខែសីហា​​ ឆ្នាំ២០១១សាកលវិទ្យាល័យធនធានមនុស្ស​​ បានរៀបចំសិក្ខាសាលា ជូនដល់និស្សិត​​ ​ស្តីពីរបៀបទទួលបាន​អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។​ ក្នុងឱកាសនោះ​ លោក សេន ពិដេត ប្រធានស្ថាប័ន springboard4Cambodia បានធ្វើបទបង្ហាញ​ស្តីពីប្រភពនានាដែលអាច ទទួលបាន​ព័ត៌មាន​ស្តីពីអាហារូបករណ៍​នៅក្រៅប្រទេស​ដូចជា ការរកមើលតាមរយៈកាសែត ព័ត៌​មាន Online និងតាមរយៈ Yahoo និង​ Google ជាដើម។​ លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់ ពីការត្រៀមរៀបចំខ្លួន​ដើម្បីទទួលបានអាហារូបករណ៍​ដូចជា​ កម្រិតនៃពិន្ទុដែលទទួលបានពេលដែល​សិក្សា​នៅមធ្យមសិក្សាទុតិយភូមិ និងថ្នាក់បរិញ្ញាបត្រ​ កម្រិតយល់ដឹងលើភាសាអង់គ្លេស រួមទំាងការជ្រើសរើស​ប្រទេស និងសាកលវិទ្យាល័យដែលចង់បន្តការសិក្សា។​

លោក​ ឡាយ សុបញ្ញា ជាអតីតនិសិ្សត​​ធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សា​នៅក្រៅ​ប្រទេស បានអញ្ជើញ​ចូលរួម​ចែករំលែកបទពិសោធន៍​របស់គាត់ផ្ទាល់​ ជូនដល់និស្សិតនៃសាកលវិទ្យាល័យធនធាន មនុស្ស។​ គាត់បានបញ្ជាក់ថា ៣ចំណុចសំខាន់ដើម្បីទទូលបាន​អាហារូបករណ៍គឺ ៖​

១.​ មានឆន្ទៈមុះមុត ដោយបានដាក់ជាគោលបំណងច្បាស់លាស់

២. ប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានពិន្ទុខ្ពស់​​(​Study Record)

៣.​ រៀបចំឥរិយាបទឱ្យបានល្អប្រសើរ ក្នុងការរក្សាទំនាក់ទំនង ជាមួយនឹងមិត្តភក្តិ ក៏ដូចជា​សាកលវិទ្យាល័យកំពុងសិក្សា​ផងដែរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យធនធានក៏បានរៀបចំកម្មវិធីប្រឡងជ្រើសរើសនិស្សិតឆ្នើម ដើម្បី​ទទួល​ បានអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសផងដែរ​។

 

សិក្ខាសាលាស្តីពីកិច្ចចុះបញ្ចីការ​​គណនេយ្យ និងច្បាប់គ្រប់គ្រង​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

Print E-mail

នៅរសៀលថ្ងៃ១៩​ សីហា ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស​បាន​រៀបចំសិក្ខាសាលា​ស្តីអំពី កិច្ចចុះបញ្ចីការគណនេយ្យរបស់គ្រឹះស្ថានអេ.អឹម.ខេ និងច្បាប់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ការសិក្ខាសាលានេះមានការធ្វើបទបង្ហាញដោយ តំណាងមកពីស្ថាប័នអេ.អឹម.ខេ ​ដែលបានផ្តល់អត្ថ​ប្រយោជន៍ដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សដូចជា៖

  • យល់ដឹងពីការអនុវត្តន៍ជាក់ស្តែងពីប្រតិបត្តិការកត់ត្រាគណនេយ្យនៅក្នុងផ្នែកមីក្រូហិរញ្ញវត្ថុ
  • យល់ដឹងពីការអនុវ្តន៍ជាក់ស្តែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយអនុឡោមទៅតាមច្បាប់​នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា
  • វិធីសាស្រ្តនៃការវិភាគហិរញ្ញវត្ថុដែលមានប្រសិទ្ធិភាព សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ
  • មានឱកាសក្នុងការលើកជាសំណួរទៅកាន់វាគ្មិនមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ពិសេសជាងនេះទៅទៀតនោះ តាមការបញ្ជាក់របស់តំណាងរបស់ អេ.អឹម.ខេ បានមាន​ប្រសាសន៍ថា​ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យធនធានមនុស្សមានឱកាសក្នុងការស្នើសុំ​សរសេរសារណាបពា្ចប់ការសិក្សាបាន នៅគ្រឹះស្ថានអេ.អឹម.ខេ។

 

សិក្ខាសាលាស្តីអំពី អំពើហឹង្សា​ទាក់ទង​នឹងយេនឌ័រ

Print E-mail

កាលពីថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស​បានសហការ​ជាមួយសមាគមន៍​អភិវឌ្ឍន៍សុខភាពប្រជាជន និងក្រុមយុវជនស្មគ្រ័ចិត្តអន្តរជាតិ បានរៀបចំធ្វើសិក្ខាសាលាស្តីអំពី អំពើហឹង្សាទាក់ទង នឹងយេនឌ័រ។

     

 
Prev12345678910Next

Page 10 of 18

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Tourism
  • Economics
  • Accounting
  • Computer Science

Find out more