In This Section

News & Events

វិធីសាស្រ្តជោគជ័យ ដើម្បីអនាគត​ភ្លឺស្វាង របស់អ្នកដឹកនាំវ័យក្មេង

Print E-mail

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស​បានបើកវគ្គសិក្សាខ្លី​ស្តីពី វិធីសាស្ត្រជោគជ័យ ដើម្បីអនាគតភ្លឺស្វាងរបស់អ្នកដឹកនាំវ័យក្មេង ជូនដល់សិស្ស​ប្រឡង​ជាប់ និងធ្លាក់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលធ្វើបទឧទ្ទេសនាយដោយ ឯកឧត្តម សេង ផល្លី សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស និង ឯកឧត្តម ឯក មនោសែន សាកលវិទ្យាធិការរង។

បន្ថែមលើបទឧទ្ទេសនាម ឯកឧត្តម សេង ផល្លី សាកលវិទ្យាធិការ​បានបន្ថែមថា ការធ្វើបទឧទ្ទេសនាមនាពេលនេះ គឺគោលបំណងសំខាន់ដើម្បីតម្រង់ទិសដល់សិស្ស​និស្សិត និងបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចជា ៖

  • បុគ្គលជោគជ័យត្រូវមានទិសដៅ និងចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគត
  • ការជោគជ័យគឺអាស្រ័យលើបុគ្គល និងមធ្យោបាយរៀងៗខ្លួនសម្រាប់អនុវត្ត
  • បើមិនប្រឹងប្រែង​ និងមិនមានឱកាសទទួលបានសំណាងនេះទេ
  • ត្រូវធ្វើការជ្រើសរើសសាកលវិទ្យាល័យត្រូវដែលមានការទទួលស្គាល់គុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ
  • សាកលវិទ្យាល័យត្រូវមានវិន័យតឹងរឹង មិនមានការបើកចម្លង ទើបអាចណែនាំសិស្ស-និស្សិតដើរផ្លូវល្អបាន។

   

 

វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រ​ស្វែងរកឯកសារ

Print E-mail

កាលពីថ្ងៃ​២១​​ ខែសីហា ឆ្នាំ២០១១​ សាកលវិទ្យាល័យធនធានមនុស្ស​បាន​រៀបចំវគ្គបណ្តុះ បណ្តាលស្តី​អំពី​​​ វិធីសាស្រ្ត​នៃការស្វែងរកឯកសារ​ ដល់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ​ធនធាន មនុស្ស​ ឧទ្ទិសនាម​ដោយលោក​សាស្ត្រាចារ្យបណ្ឌិត​​ ស៊ុំ វិចិត្រ​ សាស្រ្តចារ្យ​នៃសាកលវិទ្យាល័យ​MARYLAND EASTERN SHORE នៃសហរដ្ឋអាមេរិក។​

 

សិក្ខាសាលស្តីពីការសង្រ្គោះបឋម​ជូនដល់ក្រុមនិស្សិត​កាកបាទ​ក្រហម​ប្រចាំសាកលវិទ្យាល័​ធនធាន​មនុស្ស

Print E-mail

កាលពីល្ងាចថ្ងៃទី​​២០​​ ខែសីហា​​ ឆ្នាំ២០១១ តំណាងមន្រ្តីជំនាញ​របស់​កាកបាទក្រហម​នៃកម្ពុជា បានចុះបង្រៀនសមាជិកកាកបាទ​​ប្រចាំសាកលវិទ្យាល័ធនធានមនុស្ស​​ ចំនួន​៦០​នាក់​​​ស្តីពីវិធី​សង្គ្រោះ​បឋម​ និងតួនាទីអ្នកសង្រ្គោះបន្ទាន់៖

  • គោលបំណងនៃការសង្រ្គោះបឋម
  • តួនាទីអ្នកសង្គ្រោះបឋម
  • គោលការណ៌គ្រឹះស្ថាននៃការសង្រ្គោះ
  • តើដាក់អ្នកជម្ងឺក្នុងស្ថានភាពដូចម្តេច?
  • សភាពស្ហុក ​Shock

 

សេចក្តីជូនដំណឹង ស្តីពីការសិក្សា​នៅ​សាកលវិទ្យាល័យធនធាន​​មនុស្ស

Print E-mail
 
Prev12345678910Next

Page 9 of 18

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Tourism
  • Economics
  • Accounting
  • Computer Science

Find out more