សាកលវិទ្យាល័យធនធានមនុស្ស ចុះអនុស្សរណៈយោគយល់គ្នា ជាមួយ AVIS Education and Training LLP នៃប្រទេសសិង្ហបូរី
នារសៀលថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ សាកលវិទ្យាល័យធនធានមនុស្ស បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ AVIS Education and Training LLP នៃប្រទេសសិង្ហបូរី។ តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរសហការរួមគ្នាក្នុងការបង្កើតមជ្ឈបណ្ឌលបណ្តុះបណ្តាលAVIS សិង្ហបូរី Singapore Avis Training Center SATC នៅទីតាំងសាកវិទ្យាល័យធនធានមនុស្ស ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលកម្មវិធីសិក្សាអន្តរជាតិATHE ដែលមានការទទួលស្គាល់ពីដៃគូ Awards for Training and Higher Education (ATHE) នៃចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលសមត្ថភាពនិស្សិតទាំងភាសាអង់គ្លេស មុខវិជ្ជាមូលដ្ឋាននៃធុរកិច្ចនិងការស្រាវជ្រាវ ដើម្បីបន្តការសិក្សាកម្រិតជំនាញវិជ្ជាជីវៈ និងបរិញ្ញាបត្រ នៅប្រទេសសឹង្ហបូរី និងនៅចក្រភពអង់គ្លេស នៅក្នុងឆ្នាំបន្តបន្ទាប់ ដោយមានការទទួលស្គាល់ក្រេឌីតសិក្សា។ និស្សិតដែលសិក្សាក្នុងកម្មវិធីសិក្សាជាលក្ខណៈ អន្តរជាតិនេះ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យធនធាមនុស្ស និងពីATHE នៃចក្រភពអង់គ្លេស ដែលជាមូលដ្ឋានសម្រាប់បន្តការសិក្សាទៅប្រទេសសិង្ហបូរី អូស្រ្តាលី ចក្រភពអង់គ្លេស និងបណ្តាប្រទេសអភិវឌ្ឍជាច្រើនទៀត។ តាមរយៈការចុះអនុស្សរណៈនេះ សាកលវិទ្យាល័យធនធានមនុស្ស សង្ឃឹមជឿជាក់ថានឹងផ្តល់អត្ថប្រយោជន៍សម្រាប់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ពិសេសអ្នកដែលមានបំណងចង់បន្តការសិក្សាទៅក្រៅប្រទេស។
បញ្ចេញមតិយោបល