វេទិកាពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីលក្ខខណ្ឌ ឱកាស និងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅបរទេស

កាលពីយប់ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យធនធានមនុស្ស មានរៀបចំ វេទិកាពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីលក្ខខណ្ឌ ឱកាស និងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅបរទេស ក្រោមអធិបតីភាព លោក ឈុន ណុច សាកលវិទ្យាធិការរង សហការរៀបចំដោយសាកលវិទ្យាល័យធនធានមនុស្ស SpringBoard4Cambodia និងក្រុមហ៊ុន Ni Hao China ដែលមានសាស្រ្តាចារ្យ និងនិស្សិតចូលរួមប្រមាណ៤០០នាក់។
លោកសាកលវិទ្យាធិការរង ឈុន ណុច បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ណែនាំបង្ហាញផ្លូវនិងវិធីសាស្រ្តស្វែងរកនិងដាក់ពាក្យអាហារូបករណ៍ដល់និស្សិត ដែលធ្វើឱ្យប្អូនៗងាយទទួលបានជោគជ័យ ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការសិក្សានៅបរទេស ក៏ដូចជាជម្រុញឱ្យនិស្សិតសាកលវិទ្យាល័យធនធានមនុស្សស្វែងរកឱកាសទៅបន្តការសិក្សានៅក្រៅស្រុក រូមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិលើវិស័យអប់រំបណ្តុះបណ្តាល។
នៅក្នុងកម្មវិធីនេះដៃគូសហការ រួមមាននាយកគ្រប់គ្រង SpringBoard4Cambodia និងតំណាងក្រុមហ៊ុន Ni Hao China បានធ្វើបទបង្ហាញនិងណែនាំយ៉ាងពិស្តារអំពី ដំណើរការ និងបែបបទនៃការដាក់ពាក្យ អាហារូបករណ៍ដែលមានប្រសិទ្ធិភាពងាយនឹងទទូលបានជោគជ័យ ដើម្បីទៅសិក្សានៅចក្រភពអង់គ្លេស អាមេរិក កាណាដា អូស្រ្តាលី និងប្រទេសចិន បានចែករំលែកបទពិសោធន៍ជីវិតសិក្សានៅបណ្តាប្រទេស ទាំងនោះ រួមទាំងបានណែនាំពីប្រភពនិងប្រភេទអាហារូបករណ៍ និងឱកាសដើម្បីទទួលបានអាហារូបករណ៍ ដូចជាអាហារូបករណ៍ Chevening របស់រដ្ឋាភិបាលអង់គ្លេស និងអាហារូបករណ៍ (Full Scholarship 100% and Half Scholarship 50%) របស់រដ្ឋាភិបាលចិន របស់រដ្ឋបាលខេត្តនានារបស់ចិន និងរបស់សាកលវិទ្យាល័យនានានៅប្រទេសចិន។
ក្នុងឱកាសនេះផងដែរ ក៏មានពិធីចុះអនុស្សរណៈយោគយល់ រវាងសាកលវិទ្យាល័យធនធានមនុស្ស ជាមួយ ក្រុមហ៊ុន Ni Hao China ដែលជាក្រុមហ៊ុនជួយសម្របសម្រួលក្នុងការស្វែងរក និងដាក់ពាក្យ អាហារូបករណ៍ របស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន។ ជាមួយចំណងដៃនៃកិច្ចសហការនេះ លោកនាយកក្រុមហ៊ុន Ni Hao China ក៏បានផ្តល់អាហារូបករណ៍ ទាំង Full Scholarship និងHalf Scholarship ចំនួន៥០កន្លែងសម្រាប់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ដើម្បីបន្តការសិក្សានៅ សាកលវិទ្យាល័យជាដៃគូនៅប្រទេសចិន។
គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស រំពឹងជឿជាក់ថាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ កាន់តែប្រសើឡើង និងនាំមកនូវប្រយោជន៍សម្រាប់សាស្រ្តាចារ្យ និងនិស្សិត ក្នុងការផ្លាស់ប្តូរការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ។

Image may contain: 2 people, people standing and indoor

Image may contain: 14 people, people standing and indoor

Image may contain: 1 person, smiling, standing

Image may contain: 1 person, indoor

Image may contain: 2 people, people sitting

Image may contain: 5 people, people smiling, people standing and indoor

Image may contain: one or more people, people standing and indoor

 

Leave a Reply

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី