នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី ព្រឹក នៅសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំ

នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី ព្រឹក នៅសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ និង ពិធីប្រគល់លិខិតនិងពានកិត្តិយសថ្លែងអំណរគុណ របស់ក្រុមហ៊ុនArise Agency ដែលជាស្ថាប័នរៀបចំការប្រកួតកញ្ញាចក្រវាលកម្ពុជា២០១៩ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស និងមានការចូលរួម ពីបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ចំនួន៥៥០ នាក់ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានលើកឡើងថា ទិវាអន្តរជាតិនារី ឆ្នាំ២០១៩នេះ ផ្តោតលើប្រធានបទ “ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដែលរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋនិងឯកជន យកចិត្តទុកដាក់ខ្ពស់ ក្នុងនោះ សាកលវិទ្យាល័យធនធានមនុស្សក៏តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ លើកកម្ពស់ ឱ្យតម្លៃ ស្រ្តីជារៀងរហូតមក។ ទិវា ៨ មីនា មិនមែនជាការទាមទារសិទ្ធិរបស់នារីទេ តែជាទិវាអន្តរជាតិនារី ដែលប្រទេសនានាក្នុងលោក ប្រារព្វធ្វើឡើងដើម្បី ជាការគោរព គាំទ្រ និងឱ្យតម្លៃលើស្រ្តី លើកកម្ពស់យេនឌ័រ រវាងស្ត្រីនិងបុរស ឱ្យមានសិទ្ធស្នើគ្នា គ្រប់ពេលវេលា គ្រប់សកម្មភាពក្នុងសង្គម។ស្រ្តីពិតជាមានតម្លៃដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាមិនអាចកាត់ថ្លៃបានទេ សម្រាប់មនុស្សជាតិគ្រប់ៗរូប ស្រ្តីជាមាតាដ៏មហិមា ដែលបានបំពេញតួនាទី សព្វគ្រប់បែបយ៉ាង តាំងពីការផ្តល់កំណើតនិងជីវិតដល់បុត្រធីតាគ្រប់ៗរូប ការបីបាច់ថែរក្សា គ្រប់គ្រងនិងផ្តល់ភាពកក់ក្តៅសម្រាប់ក្រុមគ្រួសារ ការផ្តល់សុភមង្គល និងជាដៃគូប្រឹក្សាដ៏ចំណានសម្រាប់ស្វាមី។ ស្រ្តីផ្តល់ជាកម្លាំងចិត្ត សេចក្តីសង្ឃឹម ស្នាមញញឹម និងភាពជឿជាក់ ជួយជ្រោមជ្រែងស្វាមី លើគ្រប់ការងារសព្វសារពើ។ ស្រ្តីជាម្តាយនិងជាគ្រូដ៏ល្អក្នុងការអប់រំកូនចៅ និងជាមគ្គុទេសក៍ប្រកបដោយព្រហ្មវិហាធម៌សម្រាប់ក្រុមគ្រួសារទាំងមូល។
ក្នុងមានគណៈគ្រប់គ្រងសាកលវិទ្យាល័យ ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត បានសំដែងការគាំទ្រ លើកកម្ពស់ និងផ្តល់តម្លៃខ្ពស់ ចំពោះសិទ្ធិស្រ្តី ព្រមទាំងជំរុញលើកទឹកចិត្ត ដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ជានារីទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងបន្តចូលរួមក្នុងគ្រប់សកម្មភាពកសាងនិងអភិវឌ្ឍសង្គមឱ្យកាន់តែសកម្មថែមទៀត ពិសេសចូលរួមក្នុងការងារ ដឹកនាំ គ្រប់គ្រង ប្រកបដោយគំនិតឆ្នៃប្រឌិត និងនវានុវត្តន៍។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត រួមទាំងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏បានជូនបាច់ផ្កា ដល់ស្ត្រីជាតំណាងបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ព្រមទាំងថវិកាឧបត្ថមមួយចំនួនផងដែ។ ជាមួយគ្នានោះ ក្រុមហ៊ុនArise Agency ដែលជាស្ថាប័នរៀបចំការប្រកួតកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៩ ដែលមានបេក្ខភាពកញ្ញា២៥រូបព្រមទាំងសហការី ក៏បានសំដែងការគួសមដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបានប្រគល់លិខិតនិងពានកិត្តិយសថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យ ដែលបានបង្កលក្ខណៈសម្រាប់សកម្មភាពនៃការការប្រកួតប្រជែងកញ្ញាចក្រវាលក្នុងឆ្នាំ២០១៨កន្លងមក។

បញ្ចេញមតិយោបល

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី