ការិយាល័យសហគ្រិន ប្រឹក្សាយោបល់ការងារ និងអតីតនិស្សិត

ការិយាល័យ សហគ្រិន ប្រឹក្សាយោបល់ការងារ និងអតីតនិស្សិត របស់សាកលវិទ្យាល័យធនធានមនុស្ស បានដើរតួយ៉ាងសំខាន់ក្នុងការ ផ្តល់ប្រឹក្សាយោបល់ពីការងារ មុខរបរ និងគំនិតសហគ្រិនភាព ផ្តល់ការណែនាំនិងតម្រង់ទិសដៅនិស្សិតក្នុងការកសាងសមត្ថភាពជំនាញ មូលដ្ឋានចំណេះដឹង និងជំនាញគាំទ្រនានា ឆ្ពោះទៅរកឱកាសការងារនិងមុខរបរ ការស្វែងរកបណ្តាញទំនាក់ទំនងការងារ និងព័ត៌មានទាក់ទងនឹងការងារនិងមុខរបរ សម្រាប់និស្សិតទាំងកំពុងសិក្សានិងបញ្ចប់ការសិក្សា។ ក្រុមការងាររបស់យើងបាន សម្របសម្រួលបង្កលក្ខណ ដល់និស្សិតក្នុងការដាក់ពាក្យនិងស្វែងរកឱកាសការងារដោយជោគជ័យ រួមទាំងការបណ្តុះបណ្តាលពីវិធីសាស្រ្ត យុទ្ធសាស្រ្ត ក្នុងការស្វែងរក និងដាក់ពាក្យរកការងារដោយភាពឆ្លាតវៃ។

ការិយាល័យ សហគ្រិន ប្រឹក្សាយោបល់ការងារ និងអតីតនិស្សិត ក៏បានប្រមួលផ្តុំចងក្រងនិងចែករំលែក នូវព័ត៌មាន ទិន្នន័យ និងកសាងបណ្តាញទំនាក់ទំនង ជាមួយអតីតនិស្សិត ដើម្បីផ្សព្វផ្សាយនិងទទួល បានព័ត៌មានត្រឡប់ និងបទពិសោធល្អៗ ពីអតីតនិស្សិត ដែលទទួលបានជោគជ័យផងដែរ។

ការិយាល័យ សហគ្រិន ប្រឹក្សាយោបល់ការងារ និងអតីតនិស្សិត បានសហការជាមួយអង្គភាព ឬស្ថាប័ន ជាតិ និងអន្តរជាតិ បង្កលក្ខណៈដល់និស្សិតស្វែងរកឱកាសសិក្សានៅក្រៅប្រទេស និងចុះធ្វើកម្មសិក្សាស្រាវជ្រាវតាមបណ្តាស្ថាប័ន​ និងអង្គភាពនានា។

ចំណងជើងការងារ ក្រុមហ៊ុន ទីកន្លែង កាលបរិច្ឆេទបិទ
General English Program CamHR Information (Cambodia) Co., Ltd Phnom Penh 31/10/2018