In This Section

News & Events

សន្និបាតបូកសរុបការងារ ឆ្នាំ២០១១និងលើកទិសដៅ ឆ្នាំ២០១២

Print E-mail

កាលពីថ្ងៃទី០៣​ ខែកុម្ភៈ ឆ្នាំ២០១២ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១១ លើកទិសដៅការងារឆ្នាំ២០១២ និងការលើកកម្ពស់សមត្ថភាពសាស្រា្តចារ្យនៃសាកលវិទ្យាល័យធនធានមនុស្ស​ ​ក្រោមអធិបតីយភាព ឯកឩត្តមបណ្ឌិត សេង​​ផល្លី នាយករងខុទ្ទកាល័យឯកឩត្តម ឩបនាយករដ្ឋមន្រ្តី ស ខេង និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស និង​ឯកឩត្តម នាង មុត ទីប្រឹក្សាក្រសួងអប់រំ​យុវជន​និងកីឡា​និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងមានការចូលរួមពីឯកឩត្តមសាកលវិទ្យាធិការរង សាស្រ្តាចារ្យ​និងមន្រ្តីបុគ្គលិក នៃសាកលវិទ្យាល័យធនធានមនុស្ស​។

 

កម្មវិធីប្រកាសអាហារូបករណ៍ជូន ដល់និស្សិតនៃសាកលវិទ្យាល័យ ធនធានមនុស្ស ទៅសិក្សានៅសាកលវិទ្យាល័យ Worcester ប្រទេសអង់គ្លេស

Print E-mail

កាលពីព្រឹកថ្ងៃទី​៣០​ខែមករា​ឆ្នាំ២០១២ សាកលវិទ្យាល័យធនធានមនុស្សបានរៀបចំ​ កម្មវិធីប្រកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត​ជូនដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស​ទៅសិក្សានៅសាកលវិទ្យាល័យ​ Worcester ប្រទេសអង់គ្លេស ក្រោមអធិបតីយភាពឯកឧត្តមបណ្ឌិត​សេង​ ផល្លី សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស និង អ្នកស្រី Larrian Gaytten ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ​​ Worcester នៃប្រទេសអង់គ្លេស និងមានការចូលរួមពី គណៈគ្រប់គ្រងសាកលវិទ្យាល័យ មន្រ្តីបុគ្គលិក សាស្ត្រាចារ្យ និងតំ​ណាងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស។

 

ការតាំងពិព័រណ៌ស្នាដៃនិស្សិត​​គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៌

Print E-mail

កាលពីថ្ងៃទី២៣ ខែធ្នូ​ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំការតាំងពិព័រណ៌សា្នដៃ របស់និស្សិតគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ​ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ​ សេង ផល្លី ។​​ ឯកឧត្តមមានប្រសាសន៍ក្នុងកម្មវិធីតាំងពិព័រណ៌នោះថា កម្មវិធីនេះគឺធ្វើឡើងដើម្បីជម្រុញការចាប់អារម្មណ៌និស្សិតឲ្យស៊ីជម្រៅទៅលើជំនាញទេសចរណ៍​។​​ ហើយក៏ជាឱកាសក្នុងការផ្សព្វផ្សាយដល់បណ្តាលក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារថា​និស្សិតដែលបានបញ្ចប់ពីសាកលវិទ្យាល័យធនធានមនុស្ស សុទ្ធតែស្របតាមចក្ខុវិស័យ របស់សាកលវិទ្យាល័យ​ នោះគឺចំណេះដឹង ចំណេះធ្វើ សីលធម៌​និងការរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា​ នេះគឺជាការតាំងពិព័រណ៌ស្នាដៃលើកទីមួយនៅសាកលវិទ្យាល័យធនធានមនុស្ស​និងសម្រាប់ប្រទេសកម្ពុជា​ ហើយឯកឧត្តមបានអះអាងថា សាកលវិទ្យាល័យនឹងបន្តការគំាទ្រឲ្យមាន នូវសកម្មភាពនេះនៅឆ្នាំក្រោយៗទៀត ។​

ការសម្តែងការទទួលភ្ញៀវរបស់និស្សិតគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៌

វិធីសាស្រ្តក្នុងការក្រឡុកស្រា​​ Cocktail

ការបង្ហាញស្នាដៃរបស់និស្សិតក្នុងការឆ្លាក់ផ្លែឈើ

 

សាកលវិទ្យាល័យធនធានមនុស្ស រៀបចំការប្រកាសអាសន្ន សាកល្បង

Print E-mail

កាលពីព្រឹកថ្ងៃ២១​ ខែធ្នូ​ ឆ្នាំ២០១១ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីប្រកាសអាសន្ន​សាកល្បងដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាពឯកឩត្តម សាកលវិទ្យាធិការរង ឯក មនោសែន និង អោក​ សុភា ។

 
Prev12345678910Next

Page 1 of 15

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Tourism
  • Economics
  • Accounting
  • Computer Science

Find out more