ប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងរបស់សាកលវិទ្យាល័យធនធានមនុស្ស គឺជាយន្តការសម្រាប់ វាយតម្លៃប្រសិទ្ធិភាពនៃ ការដឹកនាំនិងការគ្រប់គ្រងដំណើរការបណ្តុះបណ្តាល ការបង្រៀន ការសិក្សា និងលក្ខណៈបច្ចេកទេស ទាំងការវាយតម្លៃលើការរៀបចំនិងអនុវត្តកម្មវិធីសិក្សា និងការវាយតម្លៃលើលទ្ធផលទទួលបានរបស់និស្សិតតាំងពីពេលកំពុងសិក្សារហូតដល់បញ្ចប់ការសិក្សា។

ប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងសាកលវិទ្យាល័យធនធានមនុស្ស រូមមាន៖ ការិយាល័យធានា​គុណភាពអប់រំផ្ទៃក្នុង គណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង ក្រុមមន្ត្រីវាយតម្លៃផ្ទៃក្នុង ដោយ មានកំណត់ និងបែងចែក តួនាទីភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់។

សាកលវិទ្យាល័យធនធានមនុស្ស បានទទួលការចុះវាយតម្លៃពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីផ្តល់ការទទួលស្គាល់គុណភាពលើគ្រឹះស្ថានទាំងមូល ដោយទទួលបាន នូវលទ្ធផលល្អប្រសើរ។ សាកលវិទ្យាល័យធន​ធាន​​​មនុស្ស បានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល កម្រិត១ក (Institutional Accreditation at Provisional) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC) ។